ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​មួយប៉ប្រិចភ្នែក​មនុស្ស​ស្លា.ប់ និង​សន្លប់​បន្តបន្ទាប់

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ គ្រោះ​ធម្មជាតិ​ដោយ​រន្ទះបាញ់​ត្រូវ​មនុស្ស​ស្រី​-​ប្រុស​ស្លាប់​បាត់បង់​ជីវិត​៣​នាក់ និង​ម្នាក់​ទៀត​រង​របួស​សន្លប់​នៅ​ក្នុង​ថ្ងៃ​តែ​មួយ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងស្រុក​ចុងកាល់ និង​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។…

ខេត្តឧត្តរមានជ័យ ៖ គ្រោះ​ធម្មជាតិ​ដោយ​រន្ទះបាញ់​ត្រូវ​មនុស្ស​ស្រី​-​ប្រុស​ស្លាប់​បាត់បង់​ជីវិត​៣​នាក់ និង​ម្នាក់​ទៀត​រង​របួស​សន្លប់​នៅ​ក្នុង​ថ្ងៃ​តែ​មួយ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងស្រុក​ចុងកាល់ និង​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​មាន ១-​ឈ្មោះ ច្រុ​ច ហ៊ីង​ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ២-​ឈ្មោះ​ម៉ា សឿ​ម ភេទ​ស្រី អាយុ​៦៧​ឆ្នាំ (​ទាំង​បាន​ស្លាប់​) និង​៣-​ឈ្មោះ​ហ៊ា សា​វុ​ធ ហៅ​ប៉ាក់ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រង​របួស​សន្លប់ ហើយ​ទាំង​៣​នាក់​រស់នៅ​ភូមិ​(​ក​) ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ដោយឡែក​ម្នាក់​ទៀត​ឈ្មោះ​គី​ន កួន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ បាន​ស្លាប់ រស់នៅ​ភូមិ​លំ​ទង​ចាស់ ឃុំ​លំ​ទង ស្រុក​អន្លង់​វែង​។

យោង​តាម​ប៉ូលិស​បានឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២៧ មិថុនា មាន​ទឹកភ្លៀង​ធ្លាក់​ហើយ​មានរ​ន្ទៈ​បាញ់​ប្រជាពលរដ្ឋ​ស្លាប់​ស្ត្រី​២​នាក់ និង​ប្រុស​ម្នាក់​រង​របួស​សន្លប់ មុន​កើតហេតុ​ជន​រង​គ្រោះ​ទាំង​៣​នាក់​កំពុង​តែ​ដើរ​ដេញគោ​ឱ្យ​វិល​ត្រឡប់​មក​ផ្ទះ​នៅ​ក្នុងស្រុក​ចុងកាល់​។ ចំណែក​បុរស​ម្នាក់​ទៀត​រស់នៅ​ក្នុងភូមិ​លំ​ទង​ចាស់ ឃុំ​លំ​ទង ស្រុក​អន្លង់​វែង​នោះ មុន​កើតហេតុ កំពុង​តែ​ដាំដំឡូង​មី​នៅ​ចំការ​របស់​ខ្លួន ហើយ​មាន​ភ្លៀង​ធ្លាក់ ស្រាប់តែរ​ន្ទៈ​បាញ់​ស្លាប់​ផង​ដែរ​នៅ​ក្នុង​ថ្ងៃ​តែ​មួយ​។

គួ​រំលឹក​ថា នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​ចាប់ពី​ខែមករា រហូត​មក​ទល់​និង​ខែមិថុនា​នេះ មាន​មនុស្ស​ស្រី​ប្រុស​១០​នាក់​មក​ហើយ ដែល​រង​គ្រោះ​ដោយសារ​គ្រោះ​ធម្មជាតិ​រន្ទះបាញ់​ស្លាប់​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ