ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​ស្វែងរក​អស់​១​យប់​នៅ​តែ​មិនឃើញ ក្រោយ​បាត់​ខ្លួន​យ៉ាង​អាថ៌​កំបាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​បាន​លង់ទឹក​ស្លាប់​រក​សព​មិនឃើញ​អស់​រយៈពេល​មួយ​យប់​មក​ហើយ ពេល​ដែល​គាត់​ជិះ​ស្នោ​ក្នុង​ស្រះ​ទឹក ហើយ​អង្គុយ​ផឹកស្រា និង​ច្រៀង​លេងបណ្តើរ តែ​ចៃដន្យ​ក្រឡាប់​ស្នោ​បណ្តាល​ឱ្យ​លង់ទឹក​ស្លាប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​តាំងពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​បាន​លង់ទឹក​ស្លាប់​រក​សព​មិនឃើញ​អស់​រយៈពេល​មួយ​យប់​មក​ហើយ ពេល​ដែល​គាត់​ជិះ​ស្នោ​ក្នុង​ស្រះ​ទឹក ហើយ​អង្គុយ​ផឹកស្រា និង​ច្រៀង​លេងបណ្តើរ តែ​ចៃដន្យ​ក្រឡាប់​ស្នោ​បណ្តាល​ឱ្យ​លង់ទឹក​ស្លាប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​តាំងពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ស្រះ​ត្រពាំង​អង្គ ភូមិ​ច្រេស​ខាងជើង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​ ហើយ រហូត​មក​ដល់​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ប្រជាពលរដ្ឋ និង​សាច់ញាតិ​រាវរក​សព​ពុំ​ទាន់​ឃើញ​នៅឡើយ ។   ជន​រង​គ្រោះ​ដែល​លង់ទឹក​ស្លាប់​ឈ្មោះ​អ៊ូ ឡាំ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មាន​លំនៅ​ក្នុងភូមិ កើតហេតុ​ខាងលើ ។ តាម​ក្រុម​គ្រួ​សារបាន​ឲ្យ​ដឹង​ថា នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ជន​រង​គ្រោះ​បាន​ចុះ​ជិះ​លើ​ស្នោ​បណ្តែត​ទឹក និង​ផឹកស្រា​ច្រៀង​លេង ។ ដោយសារ​តែ​ស្រវឹង ចៃដន្យ​ស្នោ​បាន​ក្រឡាប់ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក រក​សព​ពុំ​ឃើញ ។ បន្ទាប់​ពី​គ្រោះថ្នាក់​នេះ​កើតឡើង បងប្អូន និង​អ្នក​ភូមិ​ក៍បាន​នាំ​គ្នា​រាវរក​សព ហើយ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​តែ​មិនឃើញ ។ ទន្ទឹម​នឹង​នោះ ក្រុម​គ្រួសារ​ក៍បាន​រៀបចំ​ធ្វើ​រោង​នៅ​ក្បែរ​មាត់​ស្រះទឹក​នោះ​ត្រៀម​ធ្វើបុណ្យ​ជា​ស្រេច​ផង​ដែរ ។ បន្ទាប់​ពី​រាវរកសព​​ពុំ​ឃើញ ក្រុម​គ្រួសារ​ក៏​បាន​ទន្ទឹងរង់ចាំ​សព​អណ្តែត​ឡើង ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ