ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ថ្មី​«​ហ្លួង​រតនសម្បត្តិ​»​នៅ​ក្រុងប៉ៃលិន

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​រមណីយដ្ឋាន​ថ្មី​មួយទៀត ឈ្មោះ​«​ហ្លួង​រតនៈសម្បត្តិ​» លេច​ចេញ​យ៉ាង​ត្រដែត​នៅ​ចំ​កណ្តាល​ក្រុងប៉ៃលិន ដោយ​ទើបតែ​រៀបចំ​បង្កើត​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​កម្មករ​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា…

ខេត្ត​ប៉ៃលិន ៖ មាន​រមណីយដ្ឋាន​ថ្មី​មួយទៀត ឈ្មោះ​«​ហ្លួង​រតនៈសម្បត្តិ​» លេច​ចេញ​យ៉ាង​ត្រដែត​នៅ​ចំ​កណ្តាល​ក្រុងប៉ៃលិន ដោយ​ទើបតែ​រៀបចំ​បង្កើត​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​កម្មករ​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា រមណីយដ្ឋាន​ថ្មី​នេះ ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ​៥៧ ក្បែរ​ស្ពាន​តារា​ប ក្នុងភូមិ​អូរ​ច្រា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ដោយ​ម្ចាស់​រស់នៅ​រាជធានី​ភ្នំពេញ ហើយ​បាន​ទិញ​ដី​រៀបចំ​ឈូស​ឆាយ ដែល​មាន​ទំហំ​ធំ​ជាង​១០​ហិ​កតា នៅ​ជាប់​នឹង​មាត់​ស្ទឹង ។ កន្លែង​ទេសចរណ៍​មួយ​ថ្មី​នេះ​ត្រូវ​បាន​គេ​ដាំ​លំអ​ទៅ​ដោយ​ដើម​ធ្នង់​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ​ជា​ច្រើន​ដើម ដើម្បី​ធ្វើ​ជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​ភ្ញៀវ ហើយ​គេ​យក​គ្រឿងចក្រ​ឈូស​ឆាយ​ពង្រាបដី ដើម្បី​ធ្វើ​សួនច្បារ ដាំ​ផ្កា ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​ចូល​ទៅ​លេង​កម្សាន្ត​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ពេល​សម្រាក​ពី​ការងារ និង​ពេល​បុណ្យ​ទាន ម្តង​ៗ ដូច​ជា​បុណ្យចូលឆ្នាំ​ខ្មែរ និង​ភ្ជុំបិណ្ឌ​ជាដើម ។

រមណីយដ្ឋាន​ថ្មី​មួយ​នេះ​មាន​លក្ខណៈ​ប្លែក​ពី​រមណីយដ្ឋាន​ដទៃ​ទៀត​ក្នុង​ខេត្ត​ទាំងមូល ដោយសារ​តែ​វា​ស្ថិត​នៅ​ជិត​ក្រុង​ជាងគេ ពោល​គឺ​នៅ​ជាប់​នឹង​ក្រុងប៉ៃលិន​តែ​ម្តង​ចម្ងាយ​ពី​សាលាខេត្ត​ប៉ៃលិន​មិន​ដល់​១​គីឡូម៉ែត្រ​ទេ ដោយ​ភ្ញៀវ​ទេសចរ​គ្រាន់តែ​បើកបរ​ម៉ូតូ និង​រថយន្ត​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥៧ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ពី​ប៉ៃលិន​ទៅ​ព្រំដែន គ្រាន់តែ​ក្រឡេក​មើលទៅ​ខាងឆ្វេង​ដៃ ឃើញ​រមណីយដ្ឋាន​នោះ​លេច​ផុស​ចេញ​រូបរាង​យ៉ាង​ច្បាស់​ក្រឡែត​។

បន្ទាប់​ពី​រមណីយដ្ឋាន​នោះ​សាងសង់​រួចរាល់ គេ​សង្ឃឹម​នឹង​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើន​នាក់​ទៅ​លេង​កម្សាន្ត ជា​ពិសេស​អ្នក​រស់នៅ​តាម​បណ្តា​ខេត្ត​នានា បើ​ធ្វើ​ដំណើរ​ទៅ​លេង​ក្នុង​ខេត្ត​ប៉ៃលិន​នឹង​ចូល​ទៅ​លេង​រមណីយដ្ឋាន​ហ្លួង​រតន​ស​ម្ប​តិ្ត​ដែល​មាន​លក្ខណ​:​ធម្មជាតិ​ស្ទើរ​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ