ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​វិទ្យាសាស្ត្រ​សុខាភិបាល និង​បច្ចេកវិទ្យា​មាន​សារសំខាន់​ដល់​សិស្ស​-​និស្សិត​យ៉ាងណា​ខ្លះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​ជួយ​ដល់​សិស្ស​-​និ​សិ​ត្ស យល់​ដឹង​កាន់តែ​ច្បាស់ និង​អនុវត្ត​ផ្ទាល់​ជាមួយនឹង​ឧបករណ៍​នៃ​ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល និង​បច្ចេកវិទ្យា​សាកល​វិទ្យាល័យ​ពុទ្ធិ​សាស្ត្រ រៀបចំ​កម្មវិធី​បង្កើន​ការ​យល់​ដឹង​លើ​ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល និង​បច្ចេកវិទ្យា ឬ​ហៅ​ថា Discovery…

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​ជួយ​ដល់​សិស្ស​-​និ​សិ​ត្ស យល់​ដឹង​កាន់តែ​ច្បាស់ និង​អនុវត្ត​ផ្ទាល់​ជាមួយនឹង​ឧបករណ៍​នៃ​ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល និង​បច្ចេកវិទ្យា​សាកល​វិទ្យាល័យ​ពុទ្ធិ​សាស្ត្រ រៀបចំ​កម្មវិធី​បង្កើន​ការ​យល់​ដឹង​លើ​ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល និង​បច្ចេកវិទ្យា ឬ​ហៅ​ថា Discovery Festival ទៅ​ដល់​និស្សិត​មាន
រយៈ​ពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី ២៩ មិថុនា ឆ្នាំ​២០១៨ ។

សម្រាប់​រយៈពេល​២​ថ្ងៃ​នៃ​កម្មវិធី Discovery Festival នេះ បាន​ទាក់ទាញ​សិស្សានុ​សិស្ស​​ជា​ច្រើន​នាក់​មក​ចូលរួម​ស្វែង​យល់​អំពី​សារសំខាន់​នៃ​វិស័យ វិទ្យាសាស្ត្រ​សុខាភិបាល​និង​បច្ចេកវិទ្យា​។

តាម​មន្ត្រី​ផ្នែក​ទីផ្សារ​នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​បានឱ្យ​ដឹង​ថា កម្មវិធី Discovery Festival ឬ​ហៅ​ថា​ស្វែង​យល់​អំពី​វិទ្យាសាស្ត្រ​សុខាភិបាល និង​បច្ចេកវិទ្យា គឺ​ដើម្បី​បង្កើន​ការ​យល់​ដឹង​បន្ថែម​ទៅ​ដល់​និស្សិត ពិសេស​គឺ​បង្ហាញ​ពី​សក្តានុពល​របស់​សាកល​វិទ្យា​ល័យ ដែល​មាន​ជំនាញ​ផ្តល់​ចំណេះដឹង និង​ជំនាញ​ពាក់ព័ន្ធ​នឹង​វិស័យ​ខាងលើ​ទៅ​ដល់​សិស្ស​កំពុង​រៀន​នៅ​តាម​វិទ្យាល័យ​ឲ្យ​ចូលរួម​ស្វែង​យល់​ទៅ​លើ​ការ​សម្រេចចិត្ត​ជ្រើស​រើសមុខ​ជំនាញ​ឱ្យ​បាន​ត្រឹមត្រូវ​មុន​នឹង​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​នៅ​ពេល​ខាង​មុខ។

លោក ហែម ចិ​ត្ត្រា មន្ត្រី​ផ្នែក​ទីផ្សារ​នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ មាន​ប្រសាសន៍​ថា​៖ «​កម្មវិធី​Discovery Festival នេះ​គឺជា​ការ​បើក​បង្ហាញ​ពី​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​ដែល​​មាន​ជំនាញ​ផ្នែក វិទ្យាសាស្ត្រ​សុខាភិបាល និង​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា ទាំង​ពីរ​ប្រភេទ​​នេះ ឱ្យ​សិស្ស​វិទ្យាល័យ​ពេល​ចូលរួម គាត់​បានដឹង​កាន់តែ​ច្បាស់​ថា មុខ​ជំនាញ​ពេទ្យ (​វិទ្យាសាស្ត្រ​សុខាភិបាល​) នេះ វា​មាន​ភាព​លំបាក ឬ​ងាយស្រួល និង​មាន​ឧបករណ៍​​ជាក់ស្តែង​អ្វី​ឭខ្លះ​។

លើស​ពី​គឺ​យើង​បើក​ជូន​ឱ្យ​សិស្ស​ចូល​ទៅ​ទស្សនកិច្ច​បាន​ស្គាល់​ពី​ឧបករណ៍​នៅ​ក្នុង​បន្ទាប់​ពិសោធន៍​របស់​សាលា​ថែម​ទៀត​ផង​»​។ បើ​តាម​មន្ត្រី​ផ្នែក​ទីផ្សារ សាកលវិទ្យា​ល័យ​ពុទ្ធិ​សាស្ត្រ​រៀបចំ​កម្មវិធី​រយៈពេល​ពីរ​ថ្ងៃនេះ​ឡើង គឺ​ផ្តោត​ទៅ​ផ្នែក​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​សុខាភិបាល​។

លោក ហែម ចិ​ត្ត្រា មាន​ប្រសាសន៍​បន្ត​ថា កម្មវិធី Discovery Festival ដែល​សាកល​វិទ្យាល័យ​រៀបចំ​ឡើង​ពេល​នេះ គឺជា​ឆ្នាំ​ទី​ពីរ ហើយ «​គោលបំណង​ចង់​បង្ហាញមុខ​ជំនាញ​​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​សុខាភិបាល​ក៏​ដូច​ជា​ជំនាញ​ផ្សេង​ទៀត​ទៅ​ដល់​សិស្ស​​នៅ​តាម​វិទ្យាល័យ​ផ្សេង​បាន​យល់​ដឹង និង​ងាយស្រួល​ក្នុង​ការ​សម្រេចចិត្ត​មុន​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​នា​ពេល​ខាង​មុខ​។ នៅ​រយៈពេល​ពីរ​ថ្ងៃនេះ​(២៨-២៩​មិថុនា​) ខ្ញុំ​រំពឹង​ថា​នឹង​មាន​សិស្ស​រៀន​នៅ​តាម​វិទ្យាល័យ​ចូលរួម​ច្រើន ព្រោះ​វា​ធ្វើ​ឱ្យ​គាត់ (​សិស្ស​) បាន​យល់​កាន់តែ​ច្បាស់​ទៅ​លើ​មុខ​ជំនាញ​ដែល​គាត់ ត្រូវ​ជ្រើស​ចូល​រៀន​បន្ត​នៅ​សាកល​វិទ្យាល័យ​»​។

កញ្ញា ចក់ សុ​ភ័​ស្ត និស្សិត​ឆ្នាំ​ទី​១ ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល​នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ បាន​និយាយ​ថា​កម្មវិធី​នេះ ពិតជា​ចូលរួម​ផ្តល់​ចំណេះដឹង​បន្ថែម​ទៅ​លើ​មុខ​ជំនាញ​​ដែល​រូប​នាង​កំពុង​សិក្សា​សព្វថ្ងៃ ។ ជាក់ស្តែង​បាន​យល់​ដឹង​ទៅ​លើ​ការ​វះកាត់ ដេរ​លើ​មុខរបួស និង​ការ​ប្រើប្រាស់​ថ្នាំពេទ្យ​ជាដើម​។

កញ្ញា​លើក​ឡើង​ដូច្នេះ​ថា ៖ «​កម្មវិធី​នេះ​ពិតជា​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ច្រើន​ទៅ​ដល់​អ្នកចូលរួម មិន​ថា​និស្សិត​រៀន​នៅ​សាកលវិទ្យាល័យ​នោះ​ទេ​។ ដោយឡែក​សិស្ស​រៀន​កំពុង​នៅ​វិទ្យាល័យ​ផ្សេង​ទៀត ក៏​បាន​យល់​ដឹង​កាន់​ច្បាស់​ជាង​មុន នឹង​បានឃើញ​ឧបករណ៍​ដោយ​ផ្ទាល់​។ ដើម្បី​ឱ្យ​សិស្ស និស្សិត​ផ្សេង​ទៀត​ដែល​ខកខាន​ពុំ​បាន​ចូលរួម​នៅ​ឆ្នាំ​នេះ ខ្ញុំ​ចង់ឱ្យ​សាលា​បន្ត​បង្កើត​កម្មវិធី​បែប​នេះ​ឡើង​ឱ​បាន​រាល់​ឆ្នាំ​ដើម្បី​ឱ្យ​សិស្ស​និស្សិត​បាន​យល់​ដឹង​ដូច​ៗ​គ្នា​»​។

លោក ហែម ចិ​ត្ត្រា មន្ត្រី​ផ្នែក​ទីផ្សារ​នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ មាន​ប្រសាសន៍​ថា​៖ «​កម្មវិធី​នេះ​យើង​មាន​ផែនការ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​ហើយ​ឆ្នាំ​ក្រោយ​យើង​រំពឹង​ថា នឹង​ធ្វើ​ឱ្យ​កាន់តែ​ល្អ​ជាង​ពេល​នេះ​ទៅ​ទៀត​។ ពិសេសឱ្យ​សិស្ស​​នៅ​តាម​វិទ្យាល័យ​មានការ​សម្រេចចិត្ត​កាន់តែ​ច្បាស់ ពេល​ជ្រើស​រើសមុខ​ជំនាញ​អ្វីមួយ​ដែល​គាត់​ស្រលាញ់​។ បើ​សិស្ស​ស្រលាញ់​មុខ​វិជ្ជា​ខាង​ឧស​ថ យើង​នឹង​មានការ​ធ្វើ​បទ​បង្ហាញ ក៏​ដូច​ជា​អនុញ្ញាត​ឱ្យ​សិស្ស​សាកសួរ​ពី​ច​ម្ង​ល់​បាន ដើម្បី​ឱ្យ​ការ​រៀនសូត្រ​កាន់តែ​មាន​ភាព​ងាយស្រួល​នា​ពេល​ខាង​មុខ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ