ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ពន្លះ​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ឲ្យ​ស្លា.ប់​ម្នាក់ និង​របួស​ម្នាក់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ រថយន្ត​ពន្លះ​ម៉ូតូ​មួយ​គ្រឿង​បាន​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ រួច​បើក​គេច​បាត់​ដោយ​សុវត្ថិ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណត់​ផ្លូវជាតិ​លេខ​៦…

ខេត្តកំពង់ធំ ៖ រថយន្ត​ពន្លះ​ម៉ូតូ​មួយ​គ្រឿង​បាន​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ រួច​បើក​គេច​បាត់​ដោយ​សុវត្ថិ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណត់​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ត្រី តាន់ ឆេ​ង​នឿ​ង អធិការរង​នគរបាល​ស្រុង​ស្ទោង​ទទួល​ខាង​សណ្តាប់ធ្នាប់ និង​ចរាចរណ៍​ប្រាប់​ថា ករណី​គ្រោះ​ចរាចរណ៍​ខាងលើ​នេះ​បង្ក​ឡើង​រវាង​ម៉ូតូ និង​រថយន្ត​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​របួសធ្ងន់​ម្នាក់ និង​ស្លាប់​ម្នាក់ ។

នៅ​មុន​ពេល​កើតហេតុ​បើ​យោង​តាម​ការ​ត្រួតពិនិត្យ​របស់​នគរបាល​ជំនាញ​ដែល​ដឹកនាំ​ដោយ​រូប​លោក​ផ្ទាល់​ឃើញ​ថា ម៉ូតូ​ម៉ាក​វេ​វ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម​1H-9761 បើកបរ​ដោយ​ឈ្មោះ អៀង ណា​រ៉ូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ របួសធ្ងន់​(​គ្មាន​មួក​សុវត្ថិភាព​) និង​អ្នក​រួម​ដំណើរ​ជាមួយ​ម្នាក់​ទៀត​ឈ្មោះ ហម ហាក់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ (​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​) ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង​បាន​ជិះ​ម៉ូតូឌុប​គ្នា ក្នុង​ទិស​ដៅ​ពី​សៀមរាប​មក​កំពង់ធំ ចំណែក​រថយន្ត​មិន​ស្គាល់​ម៉ាក​បាន​ចេញដំណើរ​ពី​កំពង់ធំ​ទៅ​សៀមរាប លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​រថយន្ត​ក៏​បាន​បើក​កៀរ​ម៉ូតូ​ដួល​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ម្នាក់​ធ្លាក់​ពីលើ​ម៉ូតូ​បោក​ក្បាល​ទៅ​នឹង​ថ្នល់ ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀ​រង​របួសធ្ងន់ បន្ទាប់​ពី​បង្កហេតុ​រួច រថយន្ត​បង្ក​ក៏​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​បាត់ ។

លោក​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​នៅ​តាម​ដងផ្លូវ​រង​ចាំ​ឃាត់​រថយន្ត​បង្ក​តែ​ឃាត់​មិន​បាន​ដោយ​មិនដឹង​ថា បើក​គេចខ្លួន​ចូល​ជ្រក​កន្លែង​ណា​បាត​រក​មិនឃើញ ករណី​នេះ​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​បន្ត ដើម្បី​ចាប់​រថយន្ត​បង្ក​យក​មក​ផ្តន្ទាទោស​ចំពោះ​មុខ​ច្បាប់ ។ ក្រោយ​ពី​វាស់វែង​រួច​ជន​រង​គ្រោះ​បញ្ជូន​ទៅ​សង្គ្រោះ ចំណែក​សព​ត្រូវ​បាន​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ម៉ូតូ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ