ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅហ្វាយខេត្ត​ប៉ៃ​លិន ​គំរាម​សិទ្ធិ​អំណាច​អ្នក​ក្រសែត

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ នេះ បន្ទាប់​ពី​គេហទំព័រ​កាសែត​កោះ​សន្តិភាព បាន​ចេញផ្សាយ​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​អនុប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្ប​:បង្ហោះ​សារ​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​:…

ខេត្តប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ នេះ បន្ទាប់​ពី​គេហទំព័រ​កាសែត​កោះ​សន្តិភាព បាន​ចេញផ្សាយ​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​អនុប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្ប​:បង្ហោះ​សារ​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន បាន​កោះហៅ​ភ្នាក់ងារ​សារព័ត៌មាន​កាសែត​ទូរទស្សន៍​ទាំងអស់ ដែល​ប្រចាំ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ​ធ្វើការ​ប្រជុំ​
បន្ទាន់ ។

ការ​បើក​កិច្ចប្រជុំ​នេះ ស្ថិត​នៅ​ក្នុង​សាល​ប្រជុំ​ក្រុមប្រឹក្សានៃ​សាលាខេត្ត​ប៉ៃលិន ដោយ​មាន​លោក តូច សុភ​ក្តី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ចូលរួម​ផង​ដែរ ។
លោក​​អភិបាលខេត្ត​ប៉ៃលិនបាន​ណែនាំ​ដល់​ភ្នាក់ងារ​សារព័ត៌មាន​ទាំងអស់ ដែល​ប្រតិបត្តិការ​ក្នុង​ខេត្ត​ប៉ៃ​លិន មុន​នឹង​ផ្សាយ​ព័ត៌មាន​អ្វីមួយត្រូវ​ពិនិត្យ និង​ទៅ​ពិភាក្សា​ជាមួយ​មន្ទីរ​ព័ត៌មាន​ជា​មុន​សិន ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ និង​ការ​អភិវឌ្ឍន៍​របស់​ខេត្ត ។ តែបើ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ និង​មាន​ច​រឹត​ញុះញង់ ខាង​រដ្ឋបាល​សាលាខេត្ត​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​អយ្យ​ការ​​អម​សាលាដំបូង​ខេត្ត ឱ្យ​ចាត់ការ​តាម​ច្បាប់​ជាក់​ជា​មិន​ខាន ។

លោក ផា​ន់ ចាន់​ធុ​ល បាន​បន្ត​ទៀត​ថា អ្នក​សារព័ត៌មាន​ទាំងអស់ ត្រូវ​តែ​យក​លិខិត​សម្គាល់​អង្គភាព​របស់​ខ្លួន​ទៅ​ឲ្យ​ខាង​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន ដើម្បី​ពិនិត្យ​នឹង​ចេញ​ប័ណ្ណ ឬ​លិខិតបញ្ជាក់​បន្ថែម រួច​ខាង​មន្ទីរ​យក​ទៅ​បញ្ជាក់​នៅ​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន​បន្ថែម​ទៀត រួច​យក​ទៅ​ដាក់​នៅ​ស្នងការ និង​អេ​យ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​ផង​ដែរ ។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា រយ​:​ពេល​នេះ គឺ​ជិត​ដល់​ពេល​បោះ​ឆ្នោត​ហើយ សូម​ឱ្យ​​អ្នក​សារព័ត៌មាន​រួម​គ្នា ដើម្បី​រក្សា​សន្តិសុខ​នៅ​ក្នុង​ខេត្ត និង​សូម​សហការ​ល្អជា​មួយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​រាយ​ការណ៍​ផ្ទាល់​ជូន​លោក​ក៏​បាន​ដែរ ។ ម្យ៉ាងទៀត ​ការ​ជួយ​ផ្សព្វផ្សាយ​ជំរុញ​ឲ្យ​ពល​រដ្ឋ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​ទាំង​អស់​គ្នា នៅ​ថ្ងៃ​ទី​២៩ កក្ក​​ដា ឆ្នាំ​២០១៨ ​ខាង​មុខ​នេះ កាន់តែ​ល្អ​ប្រសើរ​ទៅ​ទៀត ។

ចំណែក​អ្នក​សារព័ត៌មាន​វិញ អ្នកខ្លះ​បាន​ឆ្ងល់​ថា គេ​មាន​ប័ណ្ណ​ចេញពី​ក្រសួង និង​អង្គភាព​របស់​ខ្លួន​គ្រប់​ៗ​គ្នា​រួច​ហើយ ចាំបាច់​ទៅ​សុំ​ប័ណ្ណ និង​ការ​ឯកភាព​ពី​ខាង​មន្ទីរ​តាម​បណ្តា​ខេត្ត​ធ្វើ​អ្វី​ទៀត​ធ្វើ​បែប​នេះ ពួក​គាត់​និយាយ​ថា ហាក់ដូចជា​មានការ​រឹតត្បិត​ការ​បញ្ចេញមតិ​របស់​អ្នក​សារព័ត៌មាន​ហើយ ព្រោះ​កន្លង​មក​ពួក​គាត់​ធ្វើ​ការងារ​ក្នុង​វិស័យ​នេះ​ម្នាក់​ៗ រាប់​សិប​ឆ្នាំ​មក​ហើយ និង​ច្រើន​អង្គភាព​ថែម​ទៀត មិន​ដែល​ជូ​ប​ការ​ធ្វើ​ដូចនេះ​ទេ ទើបតែ​ខេត្ត​ប៉ៃលិន​នេះ​មួយ​គត់ ។

អត្ថបទសរសេរ ដោយ