ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​៥​នាក់ត្រូវ​សម្លា.ប់​​ក្នុង​ការិយាល័យ​កាសែត

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ​៖ ​បុរស​ម្នាក់​កាលពី​ថ្ងៃ​ទី​២៨ ​មិថុនា ២០១៨ បាន​បាញ់ប្រហារ​ក្នុង​ការិយា​ល័យ​កាសែត​មួយ នៅ​ទីក្រុង​អាណា​ ​រដ្ឋធានី​នៃ​រដ្ឋ​ម៉ា​រី​ឡែ​ន​ សហរដ្ឋអាមេរិក ដោយ​សម្លាប់​មនុស្ស​៥​នាក់​។​…

សហរដ្ឋអាមេរិក ​៖ ​បុរស​ម្នាក់​កាលពី​ថ្ងៃ​ទី​២៨ ​មិថុនា ២០១៨ បាន​បាញ់ប្រហារ​ក្នុង​ការិយា​ល័យ​កាសែត​មួយ នៅ​ទីក្រុង​អាណា​ ​រដ្ឋធានី​នៃ​រដ្ឋ​ម៉ា​រី​ឡែ​ន​ សហរដ្ឋអាមេរិក ដោយ​សម្លាប់​មនុស្ស​៥​នាក់​។​ នោះ​ជា​សោកនាដកម្ម​មួយ​ក្នុង​ទីក្រុង តែង​មាន​ភាព​ស្ងប់​ស្ងាត់ ដែល​គេ​ធ្វើ​ដំណើរ​ប្រើ​ពេល​តែ​១​ម៉ោង​ពី​ទីក្រុង​វ៉ា​ស៊ិ​ន​តោន​ តាម​រថយន្ត​។

លោក​ BILL KRAMPF អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ប៉ូលិស​មូលដ្ឋាន​និយាយ​ថា ការ​បាញ់​ប្រហារ​នេះ​ជា​ការ​វាយប្រហារ សំដៅ​ប្រឆាំង​កាសែត CAPITAL GAZETTE ខណៈ​កាសែត​​នោះ​ធ្លាប់​ទទួល​ការ​គំរាមកំហែង​តាម​បណ្ដាញ​សង្គម​។​ ពួក​អ្នក​ស៊ើ​ប​អង្កេត​ផ្ដោត​​លើ​ទំនាក់ទំនង​កាលពី​អតីតកាល រវាង​ខ្មាន់​កាំ​ភ្លើង ​និង​កាសែត​នេះ​។​ ហើយ​មនុស្ស​៤​នាក់​ស្លាប់​នៅ​នឹង​កន្លែង និងអ្នក​ទី​៥​ស្លាប់​នៅ​មន្ទីរពេទ្យ ចំណែក​មនុស្ស​២​នាក់​រង​របួសស្រាល​។

អ្នកនាំពាក្យ​សេត​វិមាន លោកស្រី ​SARAH SANDERS បាន​បរិហារ​តាម TWITTER ថា នោះ​ជា​ការ​វាយប្រហារ​យ៉ាង​សាហាវ​ប្រឆាំង​អ្នកកាសែត​ស្លូតត្រង់ ដែល​កំពុងធ្វើការ​ និង​ជា​ការ​វាយប្រហារ​ប្រឆាំង​ពលរដ្ឋ​អា​មេ​រិ​ក​ទាំងមូល​។ ​ចំណែក​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ ត្រាំ ដែល​តែង​រិះគន់​បណ្ដា​សារព័ត៌មាន បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​តាម​TWITTER ​ជូន​គ្រួសារ​ជន​រង​គ្រោះ​។

យោង​តាម​លោក BALTIMORE SUN ម្ចាស់​កាសែត​នេះ​ចាប់តាំងពី​ឆ្នាំ​២០១៤​ មក​ថា ជន​ប្រដាប់អាវុធ បាន​បាញ់ប្រហារ​ក្នុង​បន្ទប់​ការិយាល័យ​និពន្ធ របស់​កា​សែ​ CAPITAL ​នា​វេលា​ម៉ោង​១៤​និង​៤០​នាទី​ម៉ោង​ក្នុងស្រុក​។ ​បន្ទាប់​មក​ជន​នេះ​បាន​ពួន​ក្រោម​តុ​មួយ មុន​​ពេល​ប្រគល់​ខ្លួន​ដល់​ប៉ូលិស​។ ជន​វាយប្រហារ​ជា​បុរស​ស្បែក​សម្នាក់​មាន​អាយុ​ក្បែរ​៤០​ឆ្នាំ​ ​រូបគេ​ត្រូវ​បាន​ពួក​អ្នក​ស៊ើប​អង្កេត​សួរ​ចម្លើយ​នា​យប់​ថ្ងៃ​ទី​២៨​មិថុនា​។

កាសែត​ CAPITAL​ជា​សាខា​មួយ នៃ​ក្រុមហ៊ុន​កាសែត​ CAPITAL GAZETTE និង​ជា​កាសែត​តូច​មួយ​បង្កើត​ឡើង តាំងពី​ឆ្នាំ​១៧២៧​មក​ម្ល៉េះ​។ ​កាសែត​នេះ​មាន​អ្នក​យក​ព័ត៌​មាន​តែ​៦​នាក់ អ្នក​ថតរូប​២​នាក់ ​និង​លេខា​និពន្ធ​៥​នាក់​។​ រីឯ​ទីតាំង​កាសែត​​នេះ​ត្រូវ​ការ​ពារ​ដោយ​ទ្វារ​ដែល​បិទ​ជា​ប្រចាំ​ក្នុង​អគារ​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ