ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូន្មាន​ថ្មី​សម្រាប់​ការ​ពិនិត្យ​រក​ជំងឺមហារីក​សុដន់

5 ឆ្នាំ មុន

យោង​ទៅ​តាម​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹង​ថា ស្ត្រី​នឹង​ត្រូវ​បាន​គេ​ប្រាប់​កាន់តែ​ច្រើន​អំពី​ការ​ប្រឈម​មុខ​នៃ​ការ​ពិនិត្យ​រក​ជំងឺមហារីក​សុដន់ ។ មាន​ស្ត្រី​រាប់​លាន​នាក់ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ពិនិត្យ​រក​ជំងឺ​នេះ​ដោយសារ​តែ​មានការ​ព្រមាន​ទៅ​លើ​បញ្ហា​នានា​ជា​មួយ​នឹង​ការ​ធ្វើតេស្ត​នៅ​ពេល​ដំបូង ។ ដំណឹង​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ការ​ចុះ​ផ្សាយ​នៃ​ព័ត៌មាន​បច្ចុប្បន្នភាព​របស់…

យោង​ទៅ​តាម​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹង​ថា ស្ត្រី​នឹង​ត្រូវ​បាន​គេ​ប្រាប់​កាន់តែ​ច្រើន​អំពី​ការ​ប្រឈម​មុខ​នៃ​ការ​ពិនិត្យ​រក​ជំងឺមហារីក​សុដន់ ។ មាន​ស្ត្រី​រាប់​លាន​នាក់ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ពិនិត្យ​រក​ជំងឺ​នេះ​ដោយសារ​តែ​មានការ​ព្រមាន​ទៅ​លើ​បញ្ហា​នានា​ជា​មួយ​នឹង​ការ​ធ្វើតេស្ត​នៅ​ពេល​ដំបូង ។

ដំណឹង​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ការ​ចុះ​ផ្សាយ​នៃ​ព័ត៌មាន​បច្ចុប្បន្នភាព​របស់ NHS ទៅ​លើ​ការ​ពិនិត្យ​រក​ជំងឺមហារីក​សុដន់ ហើយ​វា​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដោយ NHS Cancer Screening Programmes ផង​ដែរ ដោយ​ក្នុង​នោះ​មានការ​បញ្ជាក់​កាន់តែ​ក្បោះ​ក្បាល​ទៅ​លើ​អត្ថប្រយោជន៍ និង​ការ​ប្រឈម​មុខ​នៃ​ការ​ពិនិត្យ​រក​ជំងឺមហារីក​សុដន់​ដែរ ។ ដូច្នេះ​ហើយ​ស្ត្រី​នឹង​អាច​ទទួល​បាន​ជម្រើស​ជា​ច្រើន​ថា​ពួក​គេ​គួរតែ​ចូលរួម​ក្នុង​ការ​ពិនិត្យ​រក​ជំងឺ​នេះ ឬ​អត់ ។

ថ្វីបើ​ការ​ពិនិត្យ​រក​ជំងឺមហារីក​សុដន់​ត្រូវ​បាន​គេ​គិត​ថា អាច​សង្គ្រោះ​ជីវិត​របស់​មនុស្ស​ប្រហែល ១៣០០​នាក់ ពី​ជំងឺមហារីក​សុដន់​ក្នុង មួយ​ឆ្នាំ​ៗ​នៅ​ប្រទេស​អង់គ្លេស​មែន​ក៏​ដោយ តែ​ឥឡូវនេះ​ព័ត៌មាន​ទៅ​លើ​ការ​ពិនិត្យ​រក​ជំងឺមហារីក​សុដន់​នេះ​មានការ​បញ្ជាក់​យ៉ាង​ច្បាស់​ពេក​ទៅ​លើ​ការ​ប្រឈម​មុខរប​ស់វា​ដែរ​ក្រោយ​ពី​ពិនិត្យ​រួច ។ គេ​បាន​កត់​សម្គាល់​ឃើញ​ថា សម្រាប់​ស្ត្រី​គ្រប់​គ្នា​ដែល​បាន​សង្គ្រោះ​ជីវិត​ពី​ជំងឺមហារីក​សុដន់ ប្រហែលជា​បី​នាក់​ត្រូវ​បាន​រក​ឃើញ​ជំងឺមហារីក​គឺ​នឹង​មិន​មានការ​គម្រាម​គំ​ហែង​ដល់​អាយុជីវិត​ទេ ជា​ពិសេស​តម្រូវការ​ការ​ព្យាបាល​មិន​ចាំបាច់​តែ​ម្តង ព្រោះ​វា​ច្រើន​តែ​បង្ក​ជា​ផល​រំខាន​មួយ​ចំនួន​ផង ៕ ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ