ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុះ​ព្រឹក​ឡើង​ទើប​មានការ​ភ្ញាក់ផ្អើល​ពេញ​វត្ត

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ករណី​បុរស​ម្នាក់​ដេក​ៗ​ស្លាប់​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០១​យប់​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​ក្នុង​កុដិ​មួយ​កន្លែង​នៅ​ក្នុង​វត្ត​ល្ហុង ស្ថិត​នៅ​ភូមិ​ល្ហុង ឃុំ​ចំណា​លើ ស្រុក​ស្ទោង ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ ករណី​បុរស​ម្នាក់​ដេក​ៗ​ស្លាប់​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០១​យប់​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​ក្នុង​កុដិ​មួយ​កន្លែង​នៅ​ក្នុង​វត្ត​ល្ហុង ស្ថិត​នៅ​ភូមិ​ល្ហុង ឃុំ​ចំណា​លើ ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ឯក យ៉ង សំ អធិការ​នគរបាល​ស្រុក​ស្ទោង​បាន​ឲ្យ​ដឹង​ថា សព​ជន​រង​គ្រោះ ឈ្មោះ ង​ន ឃី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​កើតហេតុ​ខាងលើ ។

បើ​យោង​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ ង​ន ខេ​ង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ត្រូវជា​បង​បង្កើត​របស់​ជន​រង​គ្រោះ និង​អ្នក​ភូមិ​ព្រមទាំង​ព្រះសង្ឃ​ក្នុង​វត្ត​ល្ហុង​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ឈ្មោះ ង​ន ឃី ជា​មនុស្ស​ចូល​ចិត្ត​ផឹក​ស្រាស​ជា​ប្រចាំ ហើយ​មិនសូវ​ស៊ី​បាយ​ទឹក​នោះ​ទេ រហូត​ប្រពន្ធ​ទ្រាំ​មិន​បាន​ក៏​បាន​លែងលះ​ចោល​ដល់​ផឹក​ខ្លាំង​ពេក​ទៅ​ជន​រង​គ្រោះ​ធ្លាប់​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ ត្រូវ​បាន​បងប្អូន​យក​ទៅ​ពេទ្យ​ជា​ច្រើន​ដង ហើយ​គ្រូពេទ្យ​ប្រាប់​ថា ឲ្យ​ឈប់​ផឹកស្រា​ទៀត​ទៅ ឥឡូវ​ក្រិន​ថ្លើម​ហើយ នៅ​ពេល​ត្រលប់​ចេញពី​មន្ទីរពេទ្យ​វិញ​ឈ្មោះ ង​ន ឃី នៅ​តែ​ផឹកស្រា​ដដែល ដោយ​ស្នាក់​នៅ​ក្នុង​វត្ត ល្ហុង លុះដល់​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ជន​រង​គ្រោះ​បាន​ផឹក​ស្រវឹង​យ៉ាង​ខ្លាំង​រហូត​ដើរ​ដួល​បោក​ក្បាល និង​ជណ្តើរ​កុដិ​បន្ទាប់​មក​បាន​ចូល​ដេក​ក្នុង​បន្ទប់​បាត់​ទៅ​។

លុះ​ព្រឹក​ឡើង​ព្រះ​គ្រូ​ចៅអធិការ​វត្ត​បាន​និមន្ដ​ដើរទៅ​ដាស់ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ហើយ​ក៏​បាន​រាយការណ៍​ប្រាប់​ដល់​បងប្អូន និង​អាជ្ញាធរ​សមត្ថកិច្ច​យើង​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​សព ឃើញ​ថា​ពុំ​មាន​ស្លាកស្នាម​អ្វី​ពាក់​ពន្ធ និង​ករណី​ឃាតកម្ម​ឡើយ គឺ​សព​ស្លាប់​មក​ពី​ផឹកស្រា​សរ​ច្រើន​ហួសកំណត់​ក៏​ប្រគល់​ជូន​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ វត្ត​ល្ហុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ