ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍ដ៏កំពូល​ស្លុយ… ផ្សងមួយក្ឌាំងគុក

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ យោង​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា គ្រឿងញៀន​ជិត​១​គីឡូក្រាម ត្រូវបាន​កម្លាំង​នគរ​បាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បង្ក្រាប និង​ឃាត់ខ្លួន​គូសង្សារ​មួយគូ​ដែល​ពាក់ព័ន្ធ កាលពី​វេលា​ម៉ោង​៦​និង​២៦​នាទី​ល្ងាច​ថ្ងៃ​ទី​២៦ ខែមិថុនា​ កន្លង​ទៅ ។…

ខេត្តរតនគិរី ៖ យោង​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា គ្រឿងញៀន​ជិត​១​គីឡូក្រាម ត្រូវបាន​កម្លាំង​នគរ​បាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បង្ក្រាប និង​ឃាត់ខ្លួន​គូសង្សារ​មួយគូ​ដែល​ពាក់ព័ន្ធ កាលពី​វេលា​ម៉ោង​៦​និង​២៦​នាទី​ល្ងាច​ថ្ងៃ​ទី​២៦ ខែមិថុនា​ កន្លង​ទៅ ។

នេះ​ជា​ការ​បង្ក្រាប​ថ្មី​មួយទៀត​ដោយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដែល​បាន​ធ្វើ​ឡើង​នៅ​ភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ។ ចំណែក​គូសង្សារ ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​នេះ គឺ​ឈ្មោះ លឹ​មស៊ី​ថា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង​ឈ្មោះ គឹ​ម ហ័​រ ភេទ​ស្រី អាយុ​២០​ឆ្នាំ ។

ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​ថា កន្លង​មក​ពួក​គេ​ធ្លាប់​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា សមត្ថកិច្ច​ជំនាញ​បាន​នាំពួក​គេ​ទៅ​ឆែកឆេរ​ផ្ទះ​ជួល​ដែល​ស្នាក់​នៅ ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ។

ការ​ចុះ​ទៅ​ឆែកឆេរ​នេះ ដឹកនាំ​និង​សម្របសម្រួល​ផ្ទាល់​ដោយ​លោក រ៉ា បូ​រ៉ា​ន​ឌី ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត និង​ក្រឡាបញ្ជី​២​រូប​ចូលរួម​ធ្វើ​កំណត់ហេតុ រួម​ទាំង​អាជ្ញា​មូលដ្ឋាន និង​បាន​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​១​ថង់​ធំ ៤​ថង់​មធ្យម និង​១០​ថង់​តូច សរុប​ទម្ងន់​៧៣៩,៧៦ ក្រាម​(​ជិត​១​គីឡូ​) ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​២​គ្រឿង ថង់​សម្រាប់​ច្រក ឧបករណ៍​សេព​គ្រឿងញៀន​មួយ​ចំនួន និង​កាំបិត​ស្នៀត ។

ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង ត្រូវ​រក្សា​ទុក​នៅ​ការិយាល័យ​នគរ​បាល​​ប្រឆាំង​គ្រឿងញៀន ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕ ​

អត្ថបទសរសេរ ដោយ