ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជែង​មិន​មើលមុខមិនមើលក្រោយ ជែង​ទាំង​ប្រថុយប្រថាន លទ្ធផល​គួរឱ្យ​រន្ធត់​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ ពេល​ដែល​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជែង​រថយន្ត​មួយ​គ្រឿង​មិន​ផុត ហើយ​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ដី​ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច ភូមិ​អូរ​តា​គី…

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ ពេល​ដែល​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជែង​រថយន្ត​មួយ​គ្រឿង​មិន​ផុត ហើយ​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ដី​ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​។     អនុប្រធាន​ការិយាល័យ​ចរាចរ​ណ៏ លោក​ម៉ែ​ន បូ​រី បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​សេង វិបុល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ចារ ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ។ ម៉ូតូ​មួយ​គ្រឿង​របស់​ជន​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ពាក់​ស្លាក​លេខ បាត់ដំបង ១D-៧៣៩០​។ ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ AT18. 3-0827 ជា​រថយន្ត​ដឹក​ដី​របស់​ក្រុមហ៊ុន​ធ្វើ​ផ្លូវជាតិ​លេខ​៥ បើកបរ​ដោយ​ឈ្មោះ​ផា​ន់ សា​វឹង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ខេត្តបាត់ដំបង ។ លោក​អនុប្រធាន​ការិយាល័យ​ចរាចរណ៍​បាន​ឲ្យ​ដឹង​តាម​រយៈ​របាយ​ការ​ណ៍​ថា ភាគី​ម៉ូតូ​បាន​ព្យាយាម​ជិះ​ជែង​រថយន្ត​តូច​មួយ​គ្រឿង តែ​ជែង​មិន​ផុត​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ដី​ខាងលើ​ពេញទំហឹង ខណ​:​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា បណ្ដាល​ឲ្យ​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​ស្លាប់​តែ​ម្ដង​។ ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​ដី​បាន​រត់គេច​ខ្លួន​បាត់ ។សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា អ្នក​ជិះ​ម៉ូតូ​បាន​ធ្វើ​ដំណើរ​ពី​ទិស​ខាងជើង​ឆ្ពោះទៅ​ទិស​ខាងត្បូង​។ លុះ​មក​ដល់​ចំណុច​កើតហេតុ គេ​ឃើញ​អ្នក​បើក​ម៉ូតូ​នោះ​បាន​បន្ថែម​ល្បឿន​ជែង​រថយន្ត​ប្រភេទ​ទួ​រី​ស​មួយ​គ្រឿង​ដែល​ជិះ​ស្រប​ទិស​គ្នា តែ​ជែង​មិន​ផុត​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ដី​ដែល​បើក​មក​ពីមុខ​តែ​ម្ដង​។ សាក្សី​ដដែល​បាន​បញ្ជាក់​ថា ពេល​នោះ​ជន​រង​គ្រោះ​ដែលជាអ្នក​បើកបរ​ម៉ូតូ​បាន​ស្លាប់​នៅ​នឹង​កន្លែង រីឯ​អ្នកបើកបរ​រថយន្ត​ដឹក​ដី​បាន​ឈប់​រថយន្ត​រួច​បើកទ្វារ​ចុះ​រត់គេច​ខ្លួន​ចោល​រថយន្ត​ភ្លាម​ៗ​ផង​ដែរ​។លោក​ម៉ែ​ន បូ​រី អនុប្រធាន​ការិយាល័យ​ចរាចរ​ណ៏​ខេត្ត​បាន​និយាយ​ដែរ​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​ដោយសារ​ការ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​របស់​ភាគី​ម៉ូតូ​ដែល​ជែង​មិន​មើលមុខមិន​មើលក្រោយ ជែង​ទាំង​ប្រថុយប្រថាន និង​មិន​គោរព​ច្បាប់​ចរាចរណ៍​។ លោក​បន្ត​ថា ក្រោយ​ពី​ធ្វើការ​វាស់វែង​កន្លែង​កើតហេតុ កម្លាំង​ជំនាញ​បាន​នាំ​យក​មធ្យោបាយ​បង្ក​គ្រោះថ្នាក់​ទាំង​២​ភាគី​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ជំនាញ​ហើយ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ