ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mourinho ចង់បាន​តារា​ឆ្នើម Real Madrid ម្នាក់​នេះ​ខ្លាំង​ដល់​ថ្នាក់​ទៅ​ជួប​ផ្ទាល់​នឹង CEO

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​បិសាច​ក្រហម​បាន​ប្រាប់​នាយក​ប្រតិបត្តិ​របស់​ក្លិប​លោក Ed Woodward ថា​ចង់បាន​កីឡាករ​ខ្សែបម្រើ​របស់​ក្លិប​អធិរាជ​ស Toni Kroos មក​លេង​នៅ​ក្លិប​របស់​ខ្លួន…

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​បិសាច​ក្រហម​បាន​ប្រាប់​នាយក​ប្រតិបត្តិ​របស់​ក្លិប​លោក Ed Woodward ថា​ចង់បាន​កីឡាករ​ខ្សែបម្រើ​របស់​ក្លិប​អធិរាជ​ស Toni Kroos មក​លេង​នៅ​ក្លិប​របស់​ខ្លួន ។

កីឡាករ​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់ Kroos បាន​ចូល​ប្រកួត​ឲ្យ​ក្លិប​អធិរាជ​ស Real Madrid ចំនួន​១៩០​ដង​តាំងពី​ចូល​មក​លេង​នៅ​ឆ្នាំ​២០១៤ ។ ប៉ុន្តែ​នៅ​ពេល​ថ្មី​ៗ​នេះ រូបគេ​មាន​ទំនោរ​ខ្លាំង​ក្នុង​ការ​ចាក​ចេញពី​ក្រុម​ហើយ​ទៅ​លេង​ឲ្យ​ក្លិប​បិសាច​ក្រហម​វិញ​ក្នុង​រដូវ​កាល 2018-19 ។

ការ​ស៊ុត​បាល់​បាន​មួយ​គ្រាប់​នៅ​នាទី​ថែម​ម៉ោង​របស់​អា​ល្លឺ​ម៉​ង់ កាលពី​ប្រកួត World Cup ជាមួយនឹង​ស៊ុ​យ​អែ​ត​កាលពី​ស​ប្តា​ហ៍​មុន​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មើលឃើញ​ការ​លេង​យ៉ាង​ល្អ​របស់ Kroos ។ បើ​ទោះបីជា​ដូច្នេះ​ក៏​ដោយ​ចុង​ក្រោយ​អា​ល្លឺ​ម៉​ង់​នៅ​តែ​ហាលអាវ​ទៅ​ផ្ទះ​ដដែល​ក្នុង World Cup ឆ្នាំ​នេះ ។

លោក Mourinho ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​យក​ខ្សែបម្រើ​រូប​នេះ​មក​កាន់​ក្លិប​របស់​លោក ។ យោង​តាម​សារព័ត៌មាន​អេ​ស្ប៉ា​ញ AS បាន​ឲ្យ​ដឹង​ថា លោក Mourinho បាន​ទៅ​និយាយ​ជាមួយនឹង CEO របស់​ក្លិប​លោក Ed Woodward ពី​ការ​ចង់បាន​របស់​លោក ។ លោក​ចង់​ឲ្យ Kroos មក​ចាប់​ដៃគូ​ជាមួយនឹង Pogba ដើម្បី​លេង​ឲ្យ​កាន់តែ​ល្អ ។

សម្រាប់ Real វិញ​មាន​ទំនុកចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​រក្សា​ទុក Kroos មិន​ឲ្យ​បាត់​ពី​ដៃ ។ នេះ​ក៏​ព្រោះ​តែ​កីឡាករ​រូប​នេះ​បាន​ចុះ​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២២ ។ ប្រសិនបើ Man Utd ចង់​ទិញ​នៅ​ពេល​នេះ​គេ​ត្រូវ​បង់ថ្លៃ​ផ្តាច់​កុងត្រា​ដល់​ទៅ ៥៨១​លាន​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ