គ្រឿងសម្ល​ខ្លះ​ជួយ​អន្ទង​ហៅ​លុយ​ចូល​ផ្ទះ


ឆ្លង​តាម​ការ​សិក្សា​តាម​ក្បួន​ហោរា​ចិន​បាន​រក​ឃើញ​ថា មាន​គ្រឿងទេស​ខ្លះ​មិន​ត្រឹមតែ​បន្ថែម​គ្រឿងសម្ល​ឱ្យ​មាន​រសជាតិ​ពិសេស​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​មាន​អត្ថប្រយោជន៍​ជួយ​អន្ទង​ហៅ​លាភ ហៅ​លុយ​ចូល​ផ្ទះ​ទៀត​ផង​។ លើស​ពី​នេះ​គ្រឿងទេស​ទាំងនោះ​នឹង​ជួយ​កម្ចាត់កម្ចាយ​ខាង​ផ្លូវ​ងងឹត​បាន​យ៉ាង​ស័ក្តិសិទ្ធិ​ទៀត​ផង​។ គ្រឿងសម្ល​ទាំងនោះ​រួម​មាន​៖

១-​រំដេងៈ រំដេង​គឺជា​ប្រទាល​ពួក​មួយ​មាន​ពីរ​ប្រភេទ​គឺ​រំដេងសម្ល​ប្រើ​មើម​ជា​គ្រឿងសម្ល ឬ​ប្រើ​ជា​ថ្នាំ និង​រំដេង​មួយ​ប្រភេទ​ទៀត​ហៅ​រំដេងខ្មៅ មាន​មើម​ពណ៌​ស្វាយ​ក្រមៅ​ប្រើ​ជា​ថ្នាំ ។ រំដេង​នេះ​ចង់​ប្រើ​មួយ​ប្រភេទ​ណា​ក៏​បាន​សុទ្ធតែ​មាន​អត្ថប្រយោជន៍ មាន​មន្តអាគម​នាំ​លាភ​សំណាង​ខ្លាំងក្លា​បំផុត ពិសេស​សម្រាប់​អ្នក​រកស៊ី បើ​សម្រាប់​អ្នកលេង​ល្បែង​ឆ្នោត​វិញ​ក៏​កាន់តែ​ស័ក្តិសិទ្ធិ តែ​សូមកុំ​លោភលន់​ហួសហេតុ​ពេក ។ លោក​អ្នក​អាច​ដាក់​មើមរំដេង​នៅ​ក្បែរ​ចង្ក្រាន​បាយ​ដើម្បី​នាំ​លាភ​នាំ​សំណាង​កុំឱ្យ​មាន​ខ្វះ​កន្លះ​។ ចំណែក​អ្នក​ដែល​និយម​លេងល្បែង​ស៊ីសង​វិញ​ត្រូវ​ស៊ក​វា​នៅ​ក្នុង​ហោប៉ៅ​ខោ ឬ​ក៏​ហោប៉ៅ​អាវ​។ រួម​នឹង​កម្ចាត់​ខាង​ផ្លូវ​ងងឹត​បាន​យ៉ាង​ស័ក្តិសិទ្ធិ​ទៀត​ផង ។

២-​ខ្ទឹមក្រហមៈ ខ្ទឹមក្រហម​ប្រើ​ជា​អាហារ​ក៏​បាន ប្រើ​ជា​ថ្នាំកែរោគ​ក៏​បាន​។ ខ្ទឹមក្រហម​មាន​ក្លិនក្រអូប​ប្រហើរ អត្ថប្រយោជន៍​របស់​វា​ជួយ​បន្ថែម​រស់ជាតិ​អាហារ​ឱ្យ​កាន់តែ​មានឱជារស​យ៉ាង​ពិសេស ។ លើស​ពី​នេះ​មន្តអាគម​របស់​វា​ជួយ​ឱ្យ​លោក​អ្នករក្សា​ចំណងមិត្តភាព​ជាមួយ​មិត្តភក្តិ​បាន​យូរអង្វែង ហើយ​វា​ក៏​ជួយ​នាំ​លាភ​សំណាង នាំ​សិរី​សួស្តី​ចូល​ផ្ទះ​បាន​យ៉ាង​ស័ក្តិសិទ្ធិ​ទៀត​ផង​។ សម្រាប់​អ្នក​ចូល​ចិត្ត​លេងល្បែង​ឆ្នោត រឹតតែ​ប្រសើរ អន្ទង​ចិត្ត​អ្នក​ឱ្យ​ចាក់​លេខ​ត្រូវ សម្បូរ​លុយ​ចាយ​ហៀរ​ដៃ​។ លោក​អ្នក​អាច​ដាក់​មើម​ខ្ទឹមក្រហម​នៅ​ក្នុង​ផ្ទះបាយ​កុំឱ្យ​ដាច់​ដើម្បី​ជួយ​ហៅ​លាភ​សំណាង​ចូល​ផ្ទះ​រាល់ថ្ងៃ ។

៣-​រមៀតៈ មើម​រមៀត​មាន​ក្លិនប្រហើរ សម្រាប់​ប្រើ​ជា​គ្រឿង​ជ្រលក់​ពណ៌​លឿង ប្រើ​ជា​ម្សៅ​រមៀត​សម្រាប់​លាប​រឹត​លើ​រាង​កាយ ប្រើ​ជា​ថ្នាំ​រម្ងាប់រោគ​ក៏​បាន ឬ​ប្រើ​ទាំង​ស្លឹក ទាំង​មើម​ជា​គ្រឿង​បន្ថែម​រស់ជាតិ​សម្ល​ក៏​បាន​។ លោក​អ្នក​អាច​យក​វា​ទៅ​ដាក់​នៅ​ក្នុង​ផ្ទះបាយ​ជា​មើម​ក៏​បាន ជា​ម្សៅ​ក៏​បាន ព្រោះ​វា​មាន​អានុភាព​កម្ចាត់​ពួក​អមនុស្ស និង​ទាក់ទាញ​លុយ​ចូល​ផ្ទះ​រាល់ថ្ងៃ ឬ​ក៏ ទុក​វា​នៅ​កន្លែង​ណាមួយ​នៅ​ក្នុងផ្ទះ​ក៏​បាន ដើម្បី​ជួយ​បន្ថែម​មន្ដអាគម​ហៅ​លាភ​សំណាង​ចូល​មក ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ហោរាសាស្ដ្រ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ