ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​​បំបែក​​សម្បុក​​សិស្ស​វង្វេង​សាលា​សំងំអោប​ថើប​គ្នា​​តាម​ក្យូស​ក្នុង​ហាង​ផឹក​ស៊ី​

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ ​យុវសិស្ស​ប្រុស​ស្រីវង្វេង​សាលា​ដែល​ភាគច្រើន​ស្ថិត​ក្នុង​វ័យ​​ជា​អនីតិ​ជន​បាន​ណាត់​ទៅ​ជួប​សំងំអោប​ថើប​​គ្នា​យ៉ាង​ត្រេក​ត្រអាល​នៅ​ក្នុង​អាហារ​ដ្ឋាន​មួយ​ដែល​​សំបូរ​ដោយ​​ក្យូស​បិទ​បាំង​ជិត​នៅក្នុងភូមិ​ព្រែកតាតន់ សង្កាត់​ព្រែក​ព្រះ​ស្តេច ក្រុង​បាត់​ដំបង ហើយ​ត្រូវ​សមត្ថ​កិច្ច​ជំនាញ​​ឆ្មក់​ចូល​ទៅ​បំបែក​​កាលពី​ព្រឹកថ្ងៃទី​​១១ មីនា ​២០១៣ ​ដែល​យុវ​សិស្ស​ប្រុស​ស្រី​ចំនួន​៧​នាក់​ត្រូវ​​បាន​ឃាត់​ខ្លួន​មក​សួរ​

ខេត្ត​បាត់​ដំបង​ ៖ ​យុវសិស្ស​ប្រុស​ស្រីវង្វេង​សាលា​ដែល​ភាគច្រើន​ស្ថិត​ក្នុង​វ័យ​​ជា​អនីតិ​ជន​បាន​ណាត់​ទៅ​ជួប​សំងំអោប​ថើប​​គ្នា​យ៉ាង​ត្រេក​ត្រអាល​នៅ​ក្នុង​អាហារ​ដ្ឋាន​មួយ​ដែល​​សំបូរ​ដោយ​​ក្យូស​បិទ​បាំង​ជិត​នៅក្នុងភូមិ​ព្រែកតាតន់ សង្កាត់​ព្រែក​ព្រះ​ស្តេច ក្រុង​បាត់​ដំបង ហើយ​ត្រូវ​សមត្ថ​កិច្ច​ជំនាញ​​ឆ្មក់​ចូល​ទៅ​បំបែក​​កាលពី​ព្រឹកថ្ងៃទី​​១១ មីនា ​២០១៣ ​ដែល​យុវ​សិស្ស​ប្រុស​ស្រី​ចំនួន​៧​នាក់​ត្រូវ​​បាន​ឃាត់​ខ្លួន​មក​សួរ​នាំ និង​ជាង​១០​នាក់​ទៀត​បាន​រត់​ចេញ​ប្រសាច ។

​មន្ត្រី​​នគរ​បាល​​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិ​ជន​បាន​ឱ្យ​ដឹងថា ក្រុម​សិស្ស​ប្រុស​ ស្រី​វ័យ​ក្រោម​១៨​ឆ្នាំ​ទាំងនោះ​មិន​ចូល​សាលា​ទេ តែ​បែរ​ជា​ណាត់​គ្នា​ចូល​តាម​​ក្យូស​​ដែល​បិទ​បាំង​ជិត​ក្នុង​អាហារ​ដ្ឋាន​មួយ​យីហោ «ស្ពាន​ជួប​ជុំ» ​ស្ថិតក្នុងភូមិ​-សង្កាត់​ខាងលើ ដែល​ម្ចាស់​ហាង​ជា​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ​​ម៉ាន់ ​សូនី អាយុ​​៣៧​ឆ្នាំ ។ ​ស្ថិត​ក្នុង​ឯក​សណ្ឋា​ន​សិស្ស​ពួក​គេ​បាន​អោប​ថើប​គ្នា​យ៉ាង​រមូល​សួត​នៅតាម​​ក្យូស​​ទាំង​នោះ​ ដោយ​គ្មាន​ការ​អើពើ​ពី​ម្ចាស់​ហាង​​ឡើយ ។ ​ប៉ុន្តែ​សមត្ថ​កិច្ច​​បាន​ចុះ​បង្ក្រាប​ភ្លាមៗ​​ក្រោយ​ពី​មាន​ការ​ផ្តល់​ព័ត៌​មាន​​អំពី​ការ​ប្រព្រឹត្ត​​អំពើ​អាស​របស់​ក្រុម​យុវជន​សិស្ស​​អាវាសែ​ទាំង​នេះ​ ហើយ​​ឃាត់​​ខ្លួន​​ចំនួន​៧​នាក់ ក្នុង​នោះ​មាន​ប្រុស​៤​នាក់ រីឯ​ជាង​១០​នាក់​ទៀត​រត់​បាត​ជើង​សព្រាត​ចេញ​ពី​ក្យូស និង​ម្ចាស់​​ហាង​ក៏​ត្រូវ​ឃាត់​ខ្លួន​យក​មក​កាន់​ស្នងការ​ដ្ឋាន​​ដើម្បី​សាក​សួរ​ផង​ដែរ ៕