ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ដីធ្លី​ជាង​១០​ឆ្នាំ​មិន​ទាន់​ចប់ ពេល​នេះ​លើកគ្នា​តវ៉ា​បិទផ្លូវ​ជិត​២​ម៉ោង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ខាង​មុខក្រសួង​ដែនដី ក្រុម​ប្រជាពលរដ្ឋ​ដែល​មក​ពី​ខេត្តកោះកុង​ចំនួន​ជាង​២០០​នាក់ បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​ដោយ​នាំ​គ្នា​ធ្វើការ​បិទ​លើ​ផ្លូវ​ព្រះ​មុនី​វង្ស​ខាង​មុខក្រសួង​រៀបចំ​ដែន​ដី នគរូបនីយ៍កម្ម និង​សំណង់ អស់​យៈ​ពេល​១​ម៉ោង​កន្លះ​ក្រោយ​ពី​ពួក​គាត់​បាន​នាំ​គ្នា​ឡើង​មក​​កាន់​រាជធានី​ភ្នំពេញ​ក្រោយ​ពី​ក្រសួង​មិន​មាន​ដំណោះ​ដល់​ពួក​គាត់ និង​ទាល់តែ​មានការ​សម្រប​​សម្រួល​អំពី​សំណាក់​អាជ្ញាធរ​ទើប​ធ្វើការ​បើកផ្លូវ​ជា​ធម្មតា​វិញ ។…

រាជធានី​ភ្នំពេញ ៖ នៅ​ខាង​មុខក្រសួង​ដែនដី ក្រុម​ប្រជាពលរដ្ឋ​ដែល​មក​ពី​ខេត្តកោះកុង​ចំនួន​ជាង​២០០​នាក់ បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​ដោយ​នាំ​គ្នា​ធ្វើការ​បិទ​លើ​ផ្លូវ​ព្រះ​មុនី​វង្ស​ខាង​មុខក្រសួង​រៀបចំ​ដែន​ដី នគរូបនីយ៍កម្ម និង​សំណង់ អស់​យៈ​ពេល​១​ម៉ោង​កន្លះ​ក្រោយ​ពី​ពួក​គាត់​បាន​នាំ​គ្នា​ឡើង​មក​​កាន់​រាជធានី​ភ្នំពេញ​ក្រោយ​ពី​ក្រសួង​មិន​មាន​ដំណោះ​ដល់​ពួក​គាត់ និង​ទាល់តែ​មានការ​សម្រប​​សម្រួល​អំពី​សំណាក់​អាជ្ញាធរ​ទើប​ធ្វើការ​បើកផ្លូវ​ជា​ធម្មតា​វិញ ។

ការ​បិទផ្លូវ​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​និង​០០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​លើក​ណាត់​ផ្លូវ​ព្រះ​មុនី​វង្ស ខាង​មុខក្រសួង​រៀបចំ ដែនដី នគរូបនីយ៍កម្ម និង សំណង់ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

លោកពូ ទិ​ត្យ​ផេង អាយុ​៦៧​ឆ្នាំ បាន​ប្រាប់​ឱ្យ​ដឹង​ថា រូប​គាត់​ជា​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ខ្សាច់​ក្រហម ឃុំ​ជី​ខ​ក្រោម ស្រុកស្រែ​អំបិល ខេត្តកោះកុង រួម​ទាំង​បងប្អូន​ប្រជាពលរដ្ឋ​សរុប​ចំនួន ៣១៧​នាក់ ដែល​ជា​តំណាង​ឱ្យ​ប្រជា​ពក​រដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយនឹង​ក្រុមហ៊ុន​ចំការ​អំពៅ លី យ៉ុ​ង​ផាត់ សរុប​ចំនួន​៣១៧​គ្រួសារ​ផ្សេង​ទៀត ។

មូលហេតុ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​នាំ​គ្នា​សម្រេចចិត្ត​ធ្វើការ​បិទផ្លូវ​នៅ​ពេល​នេះ​ដែរ​គឺ​ដើម្បី​អោយ​ខាង​ក្រសួង​ដែនដី​ព​ន្លឿ​ន​ការ​ដោះស្រាយ អំពី​ង​ញ្ហា​ទំនាស់​ដីធ្លី​ដល់​ពួក​គាត់​ដែល​នៅ​មុន​ទាន់​មាន​ដំណោះស្រាយ​នោះ ។

លោកពូ​ក៏​បាន​រៀបរាប់​ប្រាប់​បន្ត​ទៀត​ថា ពួក​គាត់​បាន​ឡើង​មក​ពី​ខេត្តកោះកុង​អស់​រយៈពេល ៣​ថ្ងៃ​មក​ហើយដោយ​មាន​បំណង​នាំ​គ្នា​មក​កាន់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ៍កម្ម និង សំណង់ អស់​រយៈពេល​៣​ថ្ងៃ​មក​ហើយ​តែ​នៅ​តែ​គ្មាន​ដំណោះស្រាយ​ដល់​ពួ​គគាត់​ទើប​ពួក​គាត់​ធ្វើ​បែប​នេះ​តែ​ម្តង ។

លោកពូ ទិ​ត្យ ផេង បាន​ប្រាប់​បន្ត​ទៀត​ថា បញ្ហា​ទំនាស់​ដីធ្លី​របស់​ពួក​គាត់​ជាមួយនឹង​ក្រុមហ៊ុន​ចំការ​អំពៅ​នេះ​បាន​អូស​បន្លាយពេល​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ពោល​គឺ​ចាប់តាំងពី​ឆ្នាំ​២០០៦​មក​ម្ល៉េះ តំបូង​ដោយ​ប៉ះពាល់​ជាមួយនឹង​ប្រជាពលរដ្ឋ​សរុប​ចំនួន​៥៣៧​គ្រួសារ​ក្នុង​ស្រុកស្រែ​អំពិល និង​ស្រុក​បុ​ទុម​សាគរ របស់​ខេត្តកោះកុង ដោយ​ខាង​ក្រសួង​បាន​ធ្វើការ​ដោះស្រាយ​រួច​ចំនួន​ជាង​១០០​គ្រួសារ​ហើយ នៅឡើយ​តែ​ពួក​គាត់​ចំនួន​៣១៧​គ្រួសារ​ទៀត​នៅ​មិន​ទាន់​ដោះស្រាយ​រួច និង​កំពុង​តែ​លើកគ្នា​មក​ធ្វើការ​តវ៉ា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ