ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ World Cup ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច​ភ្នែក​នៅ​ក​ញ្ចឹ​ង​.​ក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​យ៉ាងច្រើន​ដែល​រស់នៅ​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន កំពុង​តែ​មានការ​ព្រួស​បារម្ភ និង​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​អំពី​សន្តិសុខ​របស់​ពួក​គាត់ ខណៈ​ដែល​ក្នុង​រដូវ​កាល​បាល់ទាត់ World Cup ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​យ៉ាងច្រើន​ដែល​រស់នៅ​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន កំពុង​តែ​មានការ​ព្រួស​បារម្ភ និង​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​អំពី​សន្តិសុខ​របស់​ពួក​គាត់ ខណៈ​ដែល​ក្នុង​រដូវ​កាល​បាល់ទាត់ World Cup ឆ្នាំ​២០១៨ នេះ​មក​ដល់ និង​ប្រព្រឹត្តិ​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​រុ​ស្ស៊ី​នោះ ។

អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​នោះ​គឺ​ទីតាំង​ភ្នាល់​បាល់​ដ៏​ធំ​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ទីតាំង​ផ្ទះ​លេខ​៧៧៨ ផ្លូវ​លេខ​៧៧៤ ក្រុម​ទី​២៦ ភូមិ​៨ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ដែល​កំពុង​តែ​បើក​លេង​យ៉ាង​បើកចំហ​២៤​ម៉ោង មិនតែប៉ុណ្ណោះ​ក៏​មាន​បង្កប់​ល្បែង​កន្ទុយលេខ​(​ឆ្នោត​យួន​) និង​ល្បែង​ភ្នាល់មាន់​ជល់​តាម​អន​ឡាញ​ផង​ដែរ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ចាប់តាំងពី​បើក​រដូវ​កាល​ប្រកួត​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​នេះ​មក​គេ​បានឃើញ​ថា នៅ​ក្នុង​ទីតាំង​ភ្នាល់​បាល់​មួយ​កន្លែង​ខាងលើ​បាន​បើក​លេង​ទាំង​យប់ ទាំង​ថ្ងៃ ២៤​ម៉ោង​លើ​២៤​ម៉ោង មិនតែប៉ុណ្ណោះ​ក៏​មាន​ល្បែងស៊ីសង​ប្រភេទ​កន្ទុយលេខ និង​ល្បែង​ភ្នាល់មាន់​ជល់​តាម​អន​ឡាញ​ផង​ដែរ ។

ចាប់តាំងពី​បាល់ទាត់ World Cup នេះ​ចាប់ផ្តើម​លេង​មក​គេ​បានឃើញ​មាន​មនុស្ស​យ៉ាង​គគ្រឹកគគ្រេង​ចេញចូល​ៗ​មិន​ថា យប់​ឬ​ថ្ងៃ​ឡើយ ពោល​គឺ​២៤​ម៉ោង ជាប់​រហូត​មិន​ដាច់​ឡើយ ហើយ​មិន​ដែល​ឃើញ​មាន​កម្លាំង​មូលដ្ឋាន​ណា​ម្នាក់​ធ្វើ​ដឹង​ឭ​ឡើយ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ការ​ដែល​មាន​មនុស្ស​យ៉ាងច្រើន​ចេញចូល​ៗ​ទាំង​យប់​ទាំង​ថ្ងៃ​មិន​ដាច់​នេះ​ដែរ​បាន​ធ្វើ​អោយ​ពួក​គាត់​ដែល​ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ខាង​មានការ​ព្រួយបារម្ភ​ពី​សន្តិសុខ សុវត្ថិភាព ការ​រស់នៅ​របស់​ពួក​គាត់ និង​មានការ​រំខាន​យ៉ាង​ខ្លាំង​ផង​ដែរ ។

ជាក់ស្តែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​របស់​យើង​សព្វ​ថ្ងៃនេះ​ចាប់តាំងពី​រដូវ​កាល​បាល់ទាត់ World Cup នេះ​ចាប់ផ្តើម​មក និង​មាន​មនុស្ស​ជា​ច្រើន​នាំ​គ្នា​លេងល្បែង​ភ្នាល់​នេះនោះ​គឺ​តែងតែ​កើត​មាន​បទល្មើស​ចោរកម្ម​ដែល​មាន​ដូច អំពើរ​ចោរឆក់ ចោរប្លន់ និង​លួច មានការ​កើនឡើង​វិញ​ជា​ញឹកញាប់​បន្ទាប់​ពី​មាន​ភាព​ស្ងប់​ស្ងាត់បាត់​មួយ​រយៈ​កន្លង​មក​ហើយ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ