ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ផឹកស្រា​បបួល​គ្នា​ទៅ​ច្រៀង​ខារ៉ាអូខេ​…​កា.ប់សម្លា.ប់​យ៉ាង​សាហា.វ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ករណី​ឃាតកម្ម​កាប់សម្លាប់​យ៉ាង​សាហាវ​នៅ​ស្រុក​ស្អាង​នគរបាល​ធ្វើការ​ឃាត់ខ្លួន​ជន​ស​ង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​ពី​នាក់ ។ ចំណែក​ជន​ដៃដល់​រត់គេច​ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​កាប់សម្លាប់​ទៅ​លើ​គូទំនាស់​ដែល​ធ្លាប់​មានរឿង​វាយ​គ្នា​កន្លង​មក ។ ហេតុការណ៍​កាប់សម្លាប់​យ៉ាង​សាហាវ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៨​និង​៤៥​នាទី ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨…

ខេត្តកណ្តាល ៖ ករណី​ឃាតកម្ម​កាប់សម្លាប់​យ៉ាង​សាហាវ​នៅ​ស្រុក​ស្អាង​នគរបាល​ធ្វើការ​ឃាត់ខ្លួន​ជន​ស​ង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​ពី​នាក់ ។ ចំណែក​ជន​ដៃដល់​រត់គេច​ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​កាប់សម្លាប់​ទៅ​លើ​គូទំនាស់​ដែល​ធ្លាប់​មានរឿង​វាយ​គ្នា​កន្លង​មក ។ ហេតុការណ៍​កាប់សម្លាប់​យ៉ាង​សាហាវ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៨​និង​៤៥​នាទី ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ឈ្មោះ អ៊ូច នី ស្ថិត​ក្នុងភូមិ​ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល ។

ជន​រង​គ្រោះ​មានឈ្មោះ ហ៊ ផានិត ហៅ ង៉ូ​វ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឫស្សីស្រុក ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល (​ស្លាប់​) ។ ចំណែក​ជនសង្ស័យ និង​ជន​ដៃដល់​ទី​១-​ឈ្មោះ អ៊ូច រី ហៅ ចូ​ញ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ថតរូប មាន​ទីលំនៅ​ភូមិ​ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល និង​ទី​២-​ឈ្មោះ ស្រេង លី​ដា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ឬ​ស្សី ស្រុក​ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ​កសិករ​(​ឃាត់ខ្លួន​) ។

លោក​វរសេនីយ៍ សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង​បាន​ប្រាប់​អោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៤​និង​០០​នាទី​រសៀល មានឈ្មោះ ឆាន់ ជ័រ ភេទ​ប្រុស​, ឈ្មោះ រុំ តុលា ភេទ​ប្រុស​, ឈ្មោះ ហ៊ ផានិត ហៅ​ង៉ូ​វ (​ជន​រង​គ្រោះ​) និង​ឈ្មោះ ស្រេង លី​ដា ភេទ​ប្រុស អ្នក​ទាំង​៤​បាន​នាំ​គ្នា​ផឹកស្រា​ថ្នាំ​ក្លែម​សាច់​ឆ្កែ​នៅ​ផ្លូវកែង​ភូមិ​បឹង​ខ្ពប ឃុំ​ខ្ពប ផឹកស្រា​អស់​ចំនួន​ជាង​១​លី​ត្រ រួច​ឈ្មោះ រុំ តុលា បាន​ខ​ល​ហៅ​ឈ្មោះ អ៊ូច រី ហៅ​ចូ​ញ​មក​ផឹក​ជាមួយ​ពេល​ផឹកស្រា​អស់​ជាង​៣​លី​ត្រ ក៏​បបួល​គ្នា​ទៅ​ច្រៀង​ខារ៉ាអូខេ នៅ​ឃុំ​ត្រើយ​ស្លា ។

មុន​នឹង​ចេញ​ទៅ​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​របស់​ឈ្មោះ អ៊ូច រី ហៅ​ចូ​ញ ហើយ​រង់ចាំ​ឈ្មោះ អូ​ច រី ហៅ ចូ​ញ ងូតទឹក​សិន ។ ពេល​នោះ​ឈ្មោះ ឆាន់ ជ័រ និង​ឈ្មោះ រុំ តុលា បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​មុន ។ នៅ​តែ​គ្នា​៣​នាក់ និង​ជន​រង​គ្រោះ​បាន​មួយសន្ទុះ​ក្រោយមក​ឈ្មោះ ស្រេង លី​ដា បាន​ដើរ​ចេញ​ទៅ​នោម​ក្រោយ​ផ្ទះ​រួច​ចូល​មក​វិញ​ក៏​ឃើញ​ឈ្មោះ ហ៊ ផានិត ហៅ​ង៉ូ​វ ដេក​លើ​ឥដ្ឋ​មាន​ឈាម ហើយ​ឃើញ​ឈ្មោះ អ៊ូច រី កាន់​កាំបិត​បុ័ងតោ​រួច​ក៏​បាន​ចាប់​ឱប​ចង្កេះ​ឈ្មោះ អ៊ូច រី កុំ​ឲ្យ​កាប់​ថែម​ទៀត ។

ឈ្មោះ អ៊ូច រី បាន​ស្រែ​កថា លែង​អញ អញ​កាប់​វា​ថែម​ទៀត បាន​បន្តិច​ឈ្មោះ អ៊ូច រី ទំលាក់​កាំបិត​បុ័ងតោ​ចោល​រួច​ក៏​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​តែ​ម្ដង ។ ចំណែក​ឈ្មោះ ស្រេង លី​ដា បាន​ទៅ​តាម​ហៅ​បងប្អូន​របស់​ជន​រង​គ្រោះ​មក​មើល ហើយ​ក៏​ត្រលប់​មក​កន្លែង​កើតហេតុ​វិញ​ទើប​សមត្ថកិច្ច​ហៅ​មក​សាកសួរ​តែ​ម្ដង ។ ករណី​នេះ​កម្លាំង ជំនាញ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ