ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ អ្នក​ប្រមាថ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​អ្នក​ប្រមាថ​ដូនតា​ខ្លួន

5 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​លើក​ឡើង​ថា អ្នក​ដែល​ជេ​ប្រមាថ​គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​អ្នក​ប្រមាថ​ដូនតា​របស់​ខ្លួន ។ ​លោក សុខ…

​រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​លើក​ឡើង​ថា អ្នក​ដែល​ជេ​ប្រមាថ​គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​អ្នក​ប្រមាថ​ដូនតា​របស់​ខ្លួន ។ ​លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុន តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា អ្នក​ប្រមាថ​ដូនតា​របស់​ខ្លួន​គ្មាន​កំណើត​​នោះ​ទេ ។ លោក​បន្ត​ថា តាំងពី​បរម​បុរាណ​យូរលង់​មក​ហើយ​ប្រជាជន​នៅ​តាម​បណ្តា​ប្រទេស​តែងតែ​លើកតម្កើង​បុព្វការី​ជន​ដូនតា​របស់​ខ្លួន​តកូនតចៅ​ជា​រៀង​រហូត​មក ។

លោក​បញ្ជាក់​ថា «​ដូច្នេះ​ជន​ដែល​ពោល​ពាក្យ​ថា ដូនតា បុព្វការី​ជន​របស់​ខ្លួន​ហួស​សម័យ​គឺជា​អ្នក​ប្រមាថ​ខ្លួនឯង និង​មិន​មានកំណើត​ឡើយ ។ ដូច​គ្នា​នេះ​ដែរ​អ្នក​ដែល​ថា គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​ហួស​សម័យ​គឺជា​ជន​ដែល​ប្រមាថ​ដល់​សន្តិភាព ស្ថិរភាព​នយោបាយ និង​ប្រមាថ​ដល់​ជីវភាព​រស់នៅ​ប្រកបដោយ​សុភមង្គល​របស់​ប្រជាជន​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស​» ។

ជាមួយ​គ្នា​នោះ​ដែរ​លោក សុខ ឥ​សាន ក៏​បាន​លើក​ឡើង​ថា មាន​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​សន្តិ​ភាព ស្ថិរភាព​នយោបាយ និង​ការ​អភិ​វ​ឌ្ឈ​ន៍ ។ មាន​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ប្រទេស​កម្ពុជា​មាន​សន្តិ​ភាព មាន​ស្ថិរភាព​នយោបាយ និង​ប្រជាជន​កម្ពុជា​មាន​ជីវភាព​រស់នៅ​សម្បូរ​រុងរឿង ។

​សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​គណបក្សកាន់អំណាច​ខណៈ​ដែល​ក្រុម​បាតុករ​នៅ​​ប្រទេស​ដែល​ដឹកនាំ​ដោយ​អតីត​គណបក្ស​ស​ង្ក្រោះ​ជាតិ​ធ្វើ​បាតុកម្ម ដើម្បី​ទាមទារ ឲ្យ មានការ​ដោះ​​លែង​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ជប៉ុន​ផ្តាច់ជំនួយ​មក​ស្ថាប័ន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ការ​បោះ​ឆ្នោត​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ