លោក Roberto Martinez បង្ហាញមហិច្ឆតាក្រោយផ្តួលអង់គ្លេស
លោក Roberto Martinez គ្រូបង្វឹកជំរើសជាតិបែលហ្ស៊ិកបញ្ចេញចរិកពិតក្រោយផ្តួលអង់គ្លេស 1-0 ដើម្បីនៅឈរលើតារាងក្នុងពូល G ។ លោកបន្តថា មុនការប្រកួតរបស់ក្រុមលោកជាមួយអង់គ្លេស…
លោក Roberto Martinez គ្រូបង្វឹកជំរើសជាតិបែលហ្ស៊ិកបញ្ចេញចរិកពិតក្រោយផ្តួលអង់គ្លេស 1-0 ដើម្បីនៅឈរលើតារាងក្នុងពូល G ។ លោកបន្តថា មុនការប្រកួតរបស់ក្រុមលោកជាមួយអង់គ្លេស…
លោក Roberto Martinez គ្រូបង្វឹកជំរើសជាតិបែលហ្ស៊ិកបញ្ចេញចរិកពិតក្រោយផ្តួលអង់គ្លេស 1-0 ដើម្បីនៅឈរលើតារាងក្នុងពូល G ។ លោកបន្តថា មុនការប្រកួតរបស់ក្រុមលោកជាមួយអង់គ្លេស គាត់មានការព្រួយបារម្ភជុំវិញលទ្ធផលស្មើគ្នា ដោយក្រុមលោកឈ្នះ២ប្រកួត មាន៦ពិន្ទុដូចគ្នារវាងអង់គ្លេស ។
តែពេលនេះលោករីករាយណាស់ ដែលបានឃើញបែលហ្ស៊ិកផ្តួលអង់គ្លេសបាន ដើម្បីឈរនៅលើកំពូលតារាងនៃការប្រកួត World Cup នេះ ។ លោកបានសម្តែងការរីករាបន្ទាប់ពីការទាត់បាល់បញ្ចូលទីដ៏អស្ចារ្យរបស់កីឡាករ Adnan Januzaj នៅនាទី 51 ជួយឱ្យក្រុមទទួលបានជ័យជម្នះ 1-0 លើក្រុមវ័យក្មេងរបស់លោក Gareth Southgate ។
លោកបន្ថែមថា អភូតហេតុមិនអាចទាយទុកជាមុនបានទេ ដោយលោកបានរំពឹងថាអាចទប់ទុលជាមួយក្រុមអង់គ្លេសបានត្រឹមតែស្មើប៉ុណ្ណោះ ។ ហើយលោកបាននិយាយទាំងអំណួតទៅអ្នកសារព័ត៌មានមួយថា សូមចាំថាក្រុមយើងបានធ្វើដល់លក្ខខណ្ឌតារាងក្នុងពូលចង់បានមានប្រាំបួនពិន្ទុ ។ ប៉ុន្តែរឿងតែមួយគត់ដែលយើងកំពុងផ្តោតអារម្មណ៍គឺការលេងជាមួយក្រុមជប៉ុន នៅថ្ងៃទី3 កក្ដដា ខាងមុខ ។
ប្រែសម្រួល ៖ ឃាន់ ធី
ចែករំលែកព័តមាននេះ