ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយទទួល​ព័ត៌មានពីបណ្តាញ​សម្ងាត់​​…ចុះ​ប្រតិបត្តិការភ្លាម​ៗទាំង​យប់​ (មានវីដេអូ​)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ​អ្នក​ជួញដូរ​គ្រឿងញៀន​ចំនួន​បី​នាក់​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ ចាប់​បង្ក្រាប​បាន​កាលពី​យប់​ថ្ងៃ​ទី​២៨ មិថុនា ២០១៨ នៅ​ពីរ​ទីតាំង​ផ្សេង​គ្នា ដោយ​រឹបអូស​បាន​ថ្នាំ​ញៀន​ជា​ច្រើន​កញ្ចប់ និង​ឧបករណ៍​សម្រាប់​សេព​ថ្នាំ​ញៀន​ផង​ដែរ​។ លោក​វៈរសេនីយ៍ទោ…

ខេត្តមណ្ឌលគិរី ៖ ​អ្នក​ជួញដូរ​គ្រឿងញៀន​ចំនួន​បី​នាក់​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ ចាប់​បង្ក្រាប​បាន​កាលពី​យប់​ថ្ងៃ​ទី​២៨ មិថុនា ២០១៨ នៅ​ពីរ​ទីតាំង​ផ្សេង​គ្នា ដោយ​រឹបអូស​បាន​ថ្នាំ​ញៀន​ជា​ច្រើន​កញ្ចប់ និង​ឧបករណ៍​សម្រាប់​សេព​ថ្នាំ​ញៀន​ផង​ដែរ​។ លោក​វៈរសេនីយ៍ទោ កាន់ ពេញ អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​បណ្តាញសម្ងាត់​នៅ​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៨ មិថុនា លោក​បាន​ដឹកនាំ​កម្លាំង​ជា​ច្រើន​រូប ចុះ​ប្រតិបត្តិការ​ភ្លាម​ៗ​រហូត​ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​លក់ដូរ​ថ្នាំ​ញៀន​ឈ្មោះ​ពេជ្រ រ៉ា​លី​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ចំណុច​ផ្លូវលំ​ជិត​ពន្ធនាគារ​ខេត្ត ស្ថិត​នៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​២​កញ្ចប់​តូច ស្មើ​តម្លៃ​៥​ម៉ឺន​រៀល ។លោក​អធិការ​បាន​បន្ត​ថា ក្រោយ​ពី​សួរនាំ កម្លាំង​ជំនាញ​បាន​ឈាន​ទៅ​ឃាត់ខ្លួន​អ្នក​លក់ដូរ​ថ្នាំ​ញៀន​ពីរ​នាក់​ប្តី​ប្រពន្ធ​បន្ថែម​ទៀត​នៅ​វេលា​ម៉ោង​៩​និង​១០​នា​យប់​ថ្ងៃ​ដដែល នៅ​ចំណុច​ផ្លូវលំ ​ស្ថិត​ក្នុងភូមិ​ដោះ​ក្រមុំ ដក ហូត​បាន​ថ្នាំ​ញៀន​នៅ​នឹង​ខ្លួន​បាន​៧​កញ្ចប់​តូច និង​ដកហូត​នៅ​កន្លែង​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់ បន្ទប់​លេខ​២៩ បាន​ថ្នាំ​ញៀន៤​កញ្ចប់​ធំ និង​កាក​ថ្នាំ​ញៀន​ចំហុយ​ពី​ទឹក​ឧបករណ៍​ជក់​១​កញ្ចប់​។ ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ ប្តី​ឈ្មោះ គា ស៊ី​ម អាយុ​៣៣​ឆ្នាំ ប្រពន្ធ​ឈ្មោះ ម៉​ម លី អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​បណ្តោះអាសន្ន​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ​។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា ២០១៨ សមត្ថកិច្ច​នៅ​មិន​ទាន់​ថ្លឹង​បរិមាណ​ថ្នាំ​ញៀន​នៅឡើយ ដោយ​កំពុងធ្វើការ​សាកសួរ​ជនសង្ស័យ​ទាំង​បី​នាក់ ដើម្បី​កសាង​សំណុំ​រឿ​ន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។ ទោះជា​យ៉ាងណា សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សរុប​ថ្នាំ​ញៀន​ដកហូតបាន​ស្មើ​៩​កញ្ចប់​តូច និង​៤​កញ្ចប់​ធំ រួម​ជាមួយ​កាក​ថ្នាំ​ញៀន​ចំហុយ​១​កញ្ចប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ