ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានប្តីទី២ អត់ប្រាប់ប្តីទី១… ដេញកា.ប់ហូរឈាមកក្លាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​សុំ​ឱ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​២​ជួយ​អន្តរាគមន៍ បន្ទាប់​ពី​ប្ដី​ទី​១​ដែល​បាន​លែងលះ​គ្នា​រួច​ទៅ​ហើយ និង​ទើប​ចេញពី​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន បាន​រយៈពេល១​អាទិត្យ​ប៉ុណ្ណោះ កើតការ​ប្រចណ្ឌ​ពេល​ដែល​ដឹង​ថា ​នាង​មាន​ប្ដី​ថ្មី​ទៀត ដោយ​អតីត​ប្ដី​ទី​១​នេះ​ បាន​ទាញ​កាំបិត​ដេញ​កាប់​ប្ដី​ទី​២​របស់​នាង…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​សុំ​ឱ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​២​ជួយ​អន្តរាគមន៍ បន្ទាប់​ពី​ប្ដី​ទី​១​ដែល​បាន​លែងលះ​គ្នា​រួច​ទៅ​ហើយ និង​ទើប​ចេញពី​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន បាន​រយៈពេល១​អាទិត្យ​ប៉ុណ្ណោះ កើតការ​ប្រចណ្ឌ​ពេល​ដែល​ដឹង​ថា ​នាង​មាន​ប្ដី​ថ្មី​ទៀត ដោយ​អតីត​ប្ដី​ទី​១​នេះ​ បាន​ទាញ​កាំបិត​ដេញ​កាប់​ប្ដី​ទី​២​របស់​នាង ​បណ្ដាល​ឱ្យ​រង​របួស​បែកក្បាល​ហូរ​ឈាមស​ស្រាក់ ។

បន្ទាប់​មកជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ចំណែក​ជន​រង​គ្រោះ ត្រូវ​បាន​ប្រពន្ធ​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយ​មិន​ទាន់​បាន​ដាក់​ពាក្យបណ្ដឹង​ ជា​លាយលក្ខណ៍អក្សរ​ភ្លាម​ៗ​នៅឡើយ​ទេ ។ ហេតុ​ការណ៍​​នោះ បាន​កើតឡើង​កាលពី​វេលាម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា នៅ​ភូមិ​ថ្មគោល២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​ដៃដល់​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ពិត​ប្រាក​ដ​ទេ គ្រាន់តែ​ដឹង​ថា ​ឈ្មោះ វែង ចំណែក​ស្ត្រី​ជា​ប្រពន្ធ​និង​ជន​រង​គ្រោះ​ដែល​ជា​ប្ដី​ទី​២ ក៏​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ដែរ ព្រោះ​កំពុង​នាំ​គ្នា​ទៅ​ព្យាបាល​របួស ។ ចំណែក​នគរបាល​បាន​រង់ចាំ​ទទួល​ពាក្យបណ្ដឹង​របស់​ប្រពន្ធ​ និង​ប្ដី​ទី​២​នោះ រហូត​ដល់​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល ក៏​នៅ​មិន​ទាន់​ឃើញ​ទៅ​ដាក់​ពាក្យ​នៅឡើយ​ទេ ហើយ​បើ​ទោះបី​ទៅ​រក​នៅ​តាម​មន្ទីរពេទ្យ​និង​គ្លីនិក​ជិត​ៗ​នោះ​ក៏​មិនឃើញ​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ជិតខាង​ឱ្យ​ដឹង​ថា ស្ត្រី​ខាងលើ​មាន​ប្ដី​ទី​១​ តែ​មិន​បាន​រៀប​ការ​ឡើយ ហើយ​ក៏​ជា​មនុស្ស​ចោលម្សៀត​ដែរ មិន​គិតការងារ​រកស៊ី​អ្វី​ទេ មួយ​ថ្ងៃ​ៗ​គិតតែ​ពី​ដើរ​លេង​ពា​លាអាវ៉ាសែ សេព​គ្រឿង​ញៀន​រហូត​ញៀន​ថ្នាំ​យ៉ាងងប់ងុល ។ ពេល​នោះ ​នាង​បាន​អង្វរករ​ឱ្យ​ឈប់​ក៏​មិន​ស្ដាប់​ដែរ ទើប​នាង​នាំ​ទៅ​ដាក់​នៅ​មណ្ឌល​កែប្រែ និង​បាន​លែងលះ​គ្នា​ដាច់ស្រេច​ថែម​ទៀតផង ។

ក្រោយមក នាង​បាន​សម្រេចចិត្ត​យកប្ដី​ថ្មី​ទៀត តែ​ក៏​មិន​បាន​រៀប​ការ​ដូច​គ្នា ។ ដោយសារ​ការ​យកប្តី​ទី​២​នេះ ធ្វើ​ឱ្យ​ប្ដី​ទី​១​ខឹង​ខ្លាំង​ណាស់​ទោះបី​ព្រម​លែងលះ​ហើយ​ក្តី ។ប្រភព​ដដែល​បន្ត​ថា ជន​ជា​ប្តី​ទី​១​នោះ​បាន​ជាប់​នៅ​ម​ណ្ឌ​កែប្រែ​បន្សាប​គ្រឿងញៀន​ជាង​កន្លះ​ឆ្នាំ​ហើយ ទើបតែ​ចេញ​មក​វិញ​បាន​រយៈពេល​១​អាទិត្យ​ប៉ុណ្ណោះ លុះ​ឃើញ​អតីត​ប្រពន្ធនិង​ប្ដី​ក្រោយ​រស់នៅ​ជាមួយ​គ្នា​យ៉ាង​ល្អូកល្អិននិង​ផ្អែមល្ហែម​ក៏​កើតការ​ប្រចណ្ឌ ។

បន្ទាប់​មកជន​នេះ​បាន​តាម​រករឿង និង​ទាញ​កាំបិត​កាប់​ប្ដី​ក្រោយ​របស់​អតីត​ប្រពន្ធ បណ្ដាល​ឱ្យ​រង​របួស​បែក​រយះ​ក្បាល​ហូរ​ឈាមស​ស្រាក់​តែ​ម្ដង ។ ខណៈនោះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំងព្រឹក ហើយ​ស្ត្រី​រូប​នេះ​បាន​នាំ​ប្ដី​ក្រោយ​ទៅ​សុំអន្តរាគមន៍​ពី​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២ រួច​ក៏នាំ​ប្ដី​ទៅ​កាន់​មន្ទីរពេទ្យ​បាត់​រហូត​ទៅ មិន​ទាន់ឃើញ​ត្រឡប់​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅឡើយ​។ ជាមួយនឹង​ការ​រង់ចាំ​ការ​ដាក់​ពាក្យបណ្តឹង​នេះ សមត្ថ​កិច្ច​ក៏​កំពុង​តាម​ប្រមាញ់​ជន​ដៃដល់​ជា​ប្តី​ទី​១​នោះ​ដែរ ៕ ​

 

អត្ថបទសរសេរ ដោយ