ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ខ្លួន​មនុស្ស​១៣​នាក់​យ៉ាង​អាថ៌​កំបាំង​…. រញ្ជួយ​ដល់​នាយក​រដ្ឋមន្ត្រី​ចុះ​ទៅ​ផ្ទាល់​ហើយ

5 ឆ្នាំ មុន

​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា គ្រោង​នឹង​មក​ដល់ Tham Luang…

​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា គ្រោង​នឹង​មក​ដល់ Tham Luang ក្នុង​ខេត្ត Chian Rai ដែល​ជា​កន្លែង​ក្មេង​ៗ​កីឡាករ​១៣​នាក់​បាត់​ខ្លួន​អស់​រយៈពេល​៦​ថ្ងៃ​រួច​មក​ហើយ​ ។

គោលបំណង​នៃ​ការ​ធ្វើ​ដំណើរ​មក​ផ្ទាល់​នេះ គឺ​ដើម្បី​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​អ្នក​ដែល​កំពុង​បាត់​ខ្លួន​ជាប់​នៅ​ក្នុង​​ល្អាង​លិច​ទឹក គ្រួសារ​របស់​ពួក​គេ និងក្រុម​អ្នក​ជួយ​សង្គ្រោះ​ ។ មន្ត្រី​នាំពាក្យ​របស់​រាជរដ្ឋាភិបាល លោក​ឧត្តមសេនីយ៍ Sansern Kaewkamnerd បាន​មាន​ប្រសាសន៍ ​កាលពី​ម្សិលមិញ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ថា លោក​នាយក​រដ្ឋមន្ត្រី​ចង់​ផ្តល់​ជា​កម្លាំងចិត្ត ហើយ​មិន​ចង់​ធ្វើ​ឲ្យ​រំខាន​ដល់​ការងារ​របស់​ក្រុម​ជួយ​សង្គ្រោះ​ដែល​កំពុង​ធ្វើការ​ដែរ ​។

លោក​ឧត្តមសេនីយ៍​ក៏​បាន​បន្ត​ទៀត​ថា ដំណើរ​ទៅ​កាន់​កន្លែង​កើតហេតុ​នេះ​នឹង​អាច​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​នេះ ឬ​ក៏ នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​។ អ្នក​ដែល​បាត់​ខ្លួន​ទាំង​១៣​នាក់​នោះ រួម​មាន​កុមារ​កីឡាករ​បាល់ទាត់​របស់​ក្រុម Muu Paa Academy Mae Sai ១២​រូប និងគ្រូបង្វឹក​ម្នាក់ ​។

គួរ​រំលឹក​ផង​ដែរ​ថា ការ​រុករក​កំពុង​បន្ត ដោយ​ពួក​គេ​បាន​ពឹងផ្អែក​លើ​សមត្ថកិច្ច​ជំនាញ មាន​ម៉ាស៊ីនបូមទឹក អ្នក​ស្រាវជ្រាវ​រូងភ្នំ​ខាងលើ​ជា​ជនជាតិ​អង់គ្លេស និង​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ចូលរួម​ផង​ដែរ ។ បណ្ដា​អ្នករុករក​នានា​កំពុងធ្វើការ​សន្និដ្ឋាន​ខុស​ៗ​គ្នា ដោយ​អ្នកខ្លះ​បាន​គិត​ថា ក្រុម​អ្នក​បាត់​ខ្លួន​អាច​ចុះ​ពី​រូងភ្នំ​រួច​បត់​ទៅ​ឆ្វេង​ព្រោះ​ជា​ផ្លូវ​ធំ​នៅ​ក្នុង​ល្អាង ។ ​

ចំណែក​អ្នកជំនាញ​ជនជាតិ​អង់គ្លេស​បាន​ធើ្វ​ការ​សន្និដ្ឋាន​ថា នៅ​ផ្នែក​ខាងក្នុង​ល្អាង​មាន​ទឹកជា​ឧបសគ្គ ប៉ុន្តែ​ពួក​​គេ​ ក៏​នៅ​មាន​ទំនុកចិត្ត​ថា អ្នក​បាត់​ខ្លួន​ទាំង​១៣​នាក់ នៅ​មានឱកាស​រួច​ផុត​ពី​គ្រោះថ្នាក់ ។

អត្ថបទសរសេរ ដោយ