ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ក​! លួច​ប៊ូឡុង​ខ្ចៅ​សម្រាប់​ចាប់​ផ្លូវ​រថភ្លើង​សរុប​១១០​គីឡូក្រាម

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា នៅ​ចំណុច​ភូមិ​រ៉ា ឃុំ​ធិ​បតី ស្រុក​គាស់​ក្រឡ ក្រោយ​ពី​សង្ស័យ​ថា…

ខេត្តបាត់ដំបង​ ៖ ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា នៅ​ចំណុច​ភូមិ​រ៉ា ឃុំ​ធិ​បតី ស្រុក​គាស់​ក្រឡ ក្រោយ​ពី​សង្ស័យ​ថា ជន​ទាំង​២​នាក់​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​ប៊ូឡុង​ខ្ចៅ​ចាប់​ផ្លូវ​រថភ្លើង​ពី​ក្នុង​ឃ្លាំង​ក្នុង​ស្ថានីយ​រថភ្លើង​។ មន្ត្រី​នគរបាល​ស្រុក​គាស់​ក្រឡ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២នាក់​ដែលត្រូវ​​ឃាត់ខ្លួន​នោះ ម្នាក់​ឈ្មោះ​សូ
ផុ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​អ្នក​លួច និង​ម្នាក់​ទៀត​ឈ្មោះ​តក់ សា​រួន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​អ្នក​
ទ​ទូល​ទិញ ​។ ជនសង្ស័យ​ទាំង​២​នាក់​រស់នៅ​ភូមិ​រ៉ា ឃុំ​ធិ​បតី ស្រុក​គាស់​ក្រឡ​។ សមត្ថកិច្ច​​បាន​និយាយ​ថា ជនសង្ស័យ​ឈ្មោះ​សូ ផុ​ន បាន​ចូល​លួច​ដែក​ប៊ូឡុង​ខ្ចៅ​សម្រាប់​ចាប់​ផ្លូវ​រថភ្លើង​ពី​ក្នុង​ឃ្លាំង ស្ថិត​ក្នុង​ស្ថានីយ​រថភ្លើង​ស្រុក​គាស់​ក្រឡ​ទាំង​ព្រលឹម រួច​លី​យក​ទៅ​លក់​ឲ្យ​ឈ្មោះ​សា​រួន តែ​ត្រូវ​អ្នកយាម​ដឹង​ទើប​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាត់វិធានការ​ភ្លាម​ៗ ហើយ​ថែម​ទាំង​ដកហូត​បាន​នូវ​វត្ថុ​តាង​ទៀត​ផង​។បើ​តាម​ការ​បំភ្លឺ​ពី​អ្នក​មើល​ឃ្លាំង​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ព្រឹក​នោះ​គេ​បានឃើញ​មាន​ស្នាម​គាស់​ជញ្ជាំង​ឃ្លាំង​ចូល​លួច​សម្ភារ​នៅ​ក្នុង​ឃ្លាំង ស្រប​ពេល​មាន​សាក្សី​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ដឹក​សម្ភារ​នោះ ទើប​មានការ​សង្ស័យ​ក៏​ប្ដឹង​ទៅ​សមត្ថកិច្ច​តែ​ម្ដង​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ពី​មក​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ហើយ​ក្រោយ​ពី​សាកសួរ​ជា​ហ៊ាន​ដំបូង​ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​បាន​ម្នាក់​ទៀត​ដែល​ជា​អ្នក​ទ​ទូល​ទិញ​ផល​ចោរកម្ម​។លោក​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ថ្លែង​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​មាន​ប៊ូឡុង​ខ្ចៅ​សំរាប់​ធ្វើ​ផ្លូវ​រថភ្លើង​សរុប​១១០​គីឡូក្រាម​។ ក្រោយ​ពី​ដកហូត​សមត្ថកិច្ច​បាន​ប្រគល់​សម្ភារ​ជួន​អង្គភាព​រដ្ឋ​វិញ ចំណែក​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន ហើយ​​មន្ត្រី​ជំនាញ​កំពុង​សួរនាំ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ