ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​ត្រីងៀតឃុំ​ច្រ​ណូ​ក ដែល​ធ្លាប់តែ​ល្បីល្បាញ ឆ្ងាញ់​ជាងគេ​បាត់​ពីលើ​ទីផ្សារ ?

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​បាន​សួរ​សំណួរ​បែប​នេះ​ទៅ​កាន់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ច្រ​ណូ​ក​ដែល​បាន​ចូលរួម​ដាំ​កូន​ឈើ​នៅ​ចំណុច​ក្រោម​ទំនប់​ទឹក​ព្រះករុណា​ព្រះបាទ​សម្តេច នរោត្តម​សីហ​មុនី ស្ថិត​នៅ​ក្នុងភូមិ​ឯលិច ឃុំ​ច្រ​ណូ​ក…

ខេត្តកំពង់ឆ្នាំង ៖ លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​បាន​សួរ​សំណួរ​បែប​នេះ​ទៅ​កាន់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ច្រ​ណូ​ក​ដែល​បាន​ចូលរួម​ដាំ​កូន​ឈើ​នៅ​ចំណុច​ក្រោម​ទំនប់​ទឹក​ព្រះករុណា​ព្រះបាទ​សម្តេច នរោត្តម​សីហ​មុនី ស្ថិត​នៅ​ក្នុងភូមិ​ឯលិច ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង កាលពីដើម​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ ។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​រូប​នោះ​បាន​បញ្ជាក់​ថា មាន​កត្តា​ពីរ​យ៉ាង​ដែល​បណ្ដាល​ឱ្យ​ត្រីងៀត​ច្រ​ណូ​ក​ត្រូវ​បាត់បង់​ទី​១ គឺ​ធម្មជាតិ ទី​២ គឺ​បណ្ដាល​មក​ពី​មនុស្ស ។ សម្រាប់​ឃុំ​ច្រ​ណូ​ក ដែល​ធ្វើ​ឲ្យ​បាត់បង់​ត្រី​សម្រាប់​ធ្វើ​ត្រីងៀត​ដ៏​ល្បីល្បាញ​នេះ គឺ​ដោយសារ​មក​ពី​កត្តា​មនុស្ស គឺ​ប្រជាពលរដ្ឋ​បំផ្លាញ​ខ្លួនឯង ផ្ទះ​ណា​ក៏​មាន​អាំង វ៉ែ​ទ័​រ​ឆក់​ត្រី​ផង​ដែរ ។ ជាក់ស្តែង​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៤ ក្រោយ​ពី​ចលនា​ប្រជាពលរដ្ឋ​ឱ្យ​ប្រគល់​ដែល​អាំង​ម៉ូ​ទ័​រ​ឆក់​ត្រី ដែល​ជា​ឧបករណ៍​ខុសច្បាប់ ដល់​មន្ត្រី​ជំនាញ គឺ​ប្រមូល​បាន​ដល់​ទៅ​ចំនួន​១២០០​គ្រឿង ។ បើ​ប្រៀបធៀប​ទៅ​នឹង​ខ្នង​ផ្ទះ គឺ​ស្ទើ​ស្មើគ្នា​ទៅ​ហើយ​នេះ​មាន​ន័យ​ថា ក្នុង​១​ខ្នង​ផ្ទះ​អាច​មាន​អាំង​វ៉ែ​ទ័​រ​ឆក់​ត្រី​១​គ្រឿង ឬ​អាច​ច្រើន​ជាង​នេះ ។ ប៉ុន្តែ​អ្វី​ៗ​វា​បាន​កន្លង​ហួស​ទៅ​ហើយ ។ ត្រីងៀត ឃុំ​ច្រ​ណូ​ក ដែល​ធ្លាប់តែ​ល្បីល្បាញ អ្នក​ណា​ក៏​ទទួលស្គាល់ មាន​ទីផ្សារ​ទិញ​លក់​គ្រប់​ទីកន្លែង​បាន​បាត់បង់​អស់​ទៅ​ហើយ គ្មាន​ត្រីងៀត​អ្នក​ច្រ​ណូ​ក​ទៀត​ទេ ។

យ៉ាងនេះ​ក្តី​លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​នេសាទ​ត្រី​ដោយ​ខុសច្បាប់ និង​ងៀក​មក​ចិញ្ចឹម​ត្រី ចិញ្ចឹម​កង្កែប និង​អន្ទង់ ដើម្បី​លើក​ស្ទួយ​ជីវភាព​គ្រួសារ ។ ជាមួយ​គ្នា​នេះ​សូម​ប្រជាពលរដ្ឋ​រៀន​កែ​ឆ្នៃ​ការ​ធ្វើ​ត្រីងៀត ត្រីឆ្អើរ និង​ធ្វើ​ប្រហុក ផ្អក ឲ្យ​តាម​ស្តង់ដា​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​យក​ទៅ​កាន់​ទីផ្សារ​ទំនើប​ៗ លក់​បាន​ថ្លៃ ។ គ្រប់​បច្ចេកទេស​ទាំងអស់​ខាងលើ​នេះ​មន្ត្រី​ជំនាញ​នឹង​ចុះ​មក​បង្រៀន ដោយ​ឥត​គិតថ្លៃ គ្រាន់តែ​សូម​បងប្អូន​ចងក្រង​ជា​ក្រុម​ចុះ​ឈ្មោះ​ឲ្យ​បាន​ត្រឹមត្រូវ នឹង​មាន​គ្រូ​ជំនាញ​ចុះ​មក​បង្រៀន​ដល់​ផ្ទះ​ជា​ពុំខាន ។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​ក៏​បាន​អំពាវនាវ​ឲ្យ​បងប្អូន​បញ្ឈប់​ការ​នេសាទ​ដោយ​ខុសច្បាប់​តទៅ​ទៀត ព្រោះ​ត្រឹមតែ​រយៈពេល ៦​ខែ​ដើមឆ្នាំ​២០១៨ នេះ​សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​នានា​យ៉ាងច្រើន ករណី ដោយ​ក្នុង​នោះ​មាន របាំ​ស្បែ​មុង​២១៤​ករណី មាន​ប្រវែង​ជាង​៩​គីឡូម៉ែត្រ , របាំង​សាច់​អួន មាន​៣៣៧​កន្លែង មាន​ប្រវែង​៣៤​គីឡូម៉ែត្រ ,​សម្រាស់​២៨១ កន្លែង​ស្មើ​ជិត​៤​ហិ​កតា ។ ជាមួយ​គ្នា​នេះ​សូម​បញ្ឈប់​ជា​បន្ទាន់ការ​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​ដែល​នាំ​ឲ្យ​វិនាស​ពូជ​ត្រី​តទៅ​ទៀត ព្រោះថា បទល្មើស​នេះ​ត្រូវ​ប្រឈម​ជាប់​ព​ន្ឋ​នាគារ ។ ជាក់ស្តែង​នៅ​ឆ្នាំ​២០១៦ មាន​អ្នក​ប្រើ​ឧបករណ៍​ឆក់​ត្រី​ជាប់​ព​ន្ឋ​នាគារ​១​នាក់ ឆ្នាំ​២០១៧ មាន​១១​នាក់ និង​ឆ្នាំ​២០១៨ មាន​ចំនួន​១៧​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ