ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​លោកខាង​លិច​បើកការ​វាយប្រហារ​​តាមអាកាស​ប្រឆាំង​​កង​ទ័ព​លោក​​កាដាហ្វី​ទៀត

13 ឆ្នាំ មុន

កងទ័ព​ប្រទេស​សម្ព័ន្ធមិត្ត​​កាលពីព្រឹកថ្ងៃ​ទី​​២៤ មីនា បាន​បើកការ​វាយប្រហារ​​​តាមអាកាស​មួយ​ឈុត​​​ទៀត ​ប្រឆាំងកង​កម្លាំង​របស់​​មេ​ដឹកនាំ​​ផ្តាច់ការ​​លីប៊ី លោកមូអាម៉ា កាដាហ្វី ជា​ថ្ងៃទី​​៦ នៃ​ការ​វាយ​ប្រហារ​​តាមអាកាស​​របស់ពួក​លោក​ខាង​លិច នៅ​លីប៊ី​ក្នុងកិច្ច​​ខិតខំប្រឹងប្រែង​​បញ្ឈប់​រដ្ឋាភិ​បាល​ប្រទេស​នេះកុំ​​ ឱ្យ​ធ្វើ​​ការវាយប្រហារ​​ប្រឆាំង​ជនស៊ីវិលទៀត ។ ​ការវាយប្រហារ​​របស់​ប្រទេស​សម្ព័ន្ធ​មិត្ត​​លើ​កចុងក្រោយ​​នេះគឺ​សំដៅ​​ តំបន់ Tajura ជាយក្រុង​​ទ្រីប៉ូលី រដ្ឋធានី​​​លីប៊ី ​ក្រោយ​​ពី​​កងទ័ព​​ស្ម័គ្រ​​​ស្លា.ប់របស់​​លោកកាដាហ្វី ​វាយ​ប្រហារ​​ប្រឆាំង​​មន្ទីរពេទ្យ​​សំខាន់មួយ ។

កងទ័ព​ប្រទេស​សម្ព័ន្ធមិត្ត​​កាលពីព្រឹកថ្ងៃ​ទី​​២៤ មីនា បាន​បើកការ​វាយប្រហារ​​​តាមអាកាស​មួយ​ឈុត​​​ទៀត ​ប្រឆាំងកង​កម្លាំង​របស់​​មេ​ដឹកនាំ​​ផ្តាច់ការ​​លីប៊ី លោកមូអាម៉ា កាដាហ្វី ជា​ថ្ងៃទី​​៦ នៃ​ការ​វាយ​ប្រហារ​​តាមអាកាស​​របស់ពួក​លោក​ខាង​លិច នៅ​លីប៊ី​ក្នុងកិច្ច​​ខិតខំប្រឹងប្រែង​​បញ្ឈប់​រដ្ឋាភិ​បាល​ប្រទេស​នេះកុំ​​ឱ្យ​ធ្វើ​​ការវាយប្រហារ​​ប្រឆាំង​ជនស៊ីវិលទៀត ។ ​ការវាយប្រហារ​​របស់​ប្រទេស​សម្ព័ន្ធ​មិត្ត​​លើ​កចុងក្រោយ​​នេះគឺ​សំដៅ​​តំបន់ Tajura ជាយក្រុង​​ទ្រីប៉ូលី រដ្ឋធានី​​​លីប៊ី ​ក្រោយ​​ពី​​កងទ័ព​​ស្ម័គ្រ​​​ស្លាប់របស់​​លោកកាដាហ្វី ​វាយ​ប្រហារ​​ប្រឆាំង​​មន្ទីរពេទ្យ​​សំខាន់មួយ ។​
ប៉ុន្តែ​ទោះបីជាបែបណា ​ការ​វាយប្រហារ​​លើក​ចុងក្រោយ​នេះ​​ពុំមាន​​របាយការណ៍​​ពី​អ្នក​ស្លាប់​ ឬ​របួស​នោះទេ ។​
ដោយឡែកកាលពីថ្ងៃទី​​២៣ មីនា កន្លង​មក ​កងទ័ព​របស់​លោក​កាដាហ្វី​​បានបើកការ​វាយ​ប្រហារ​​​​​​​​​លើទីក្រុង​​​នានា ​ដែលកាន់​កាប់ដោយ​​ពួក​ឧទ្ទាម​​​បង្ខំ​ឱ្យជនស៊ីវិល​​​​រត់​ភៀសខ្លួន​ ។ នាវា​ចម្បាំង​​របស់អង្គការ​​អូតង់​​ត្រូវ​បានបញ្ជូន​​ឱ្យ​ល្បាត​​​​តាម​ឆ្នេរសមុទ្រ​​លីប៊ី ដើម្បី​​ពង្រឹង​​​ការ​ហ៊ុម​ព័ទ្ធ​​​អាវុធប្រឆាំង​​លោកកា​ដា​ហ្វី ។​
អ្នកការទូត​​អង្គការ​អូតង់​​មួយរូបនិយាយ​ថា សម្ព័ន្ធ​មិត្ត​​ដែលមាន​២៨ប្រទេស​​​ជា​សមាជិក​នៅ​ថ្ងៃទី​២៤ មីនា នឹង​ព្យាយាម​​​ម្តងទៀត ដើម្បី​​​ឈាន​ដល់​ការ​សម្រេច​​ថា តើ​​ការ​ទទួលខុស​ត្រូវ​​ចំពោះការ​​បញ្ជា​ប្រតិបត្តិការ​​សឹក​នៅ​លីប៊ី ដោយ​ប្រទេស​​បារាំង អង់គ្លេស ​និង​សហរដ្ឋអាមេរិក ​គួរ​តែ​ប្រគល់​ទៅ​ឱ្យ​អង្គការ​​អូតង់ ឬ​ក៏អត់ ។
ប្រធានាធិបតី​​សហរដ្ឋអាមេរិក ​លោកបារ៉ាក់ អូបាម៉ា ​មានទទូច​​ជាថ្មី​ម្តងទៀត​ថា ​​លោកកា​ដា​ហ្វី​​ត្រូវ​តែ​​ចុះ​ចេញពី​តំណែង​​ជា​បន្ទាន់​៕