ពិបាក​ភ្នែក​មើល​ពេក FIFA ប្លឹ​ង​គ្លីនិក​កែ​សម្ផស្ស​រឿង​ផ្សាយពាណិជ្ជកម្ម​បញ្ចុះតម្លៃ


គ្លីនិក​កែរ​សម្ផស្ស​នៅ Kaliningrad ក្នុង​ក្រុង​មួយ​ចំណោម​ក្រុង​ផ្សេង​ទៀត​ដែល​បម្រើ​ការ​ប្រកួត World Cup នៅ​រុ​ស្ស៊ី​ត្រូវ​បាន​បង្ខំ​ឱ្យ​លុប​ចេញ​នូវ​ការ​ផ្សាយពាណិជ្ជកម្ម​វះកាត់​សុដន់​ចេញ​ភ្លាម​ៗ​បន្ទាប់​ពី​រក​ឃើញ​ថា រំលោភសិទ្ធិ FIFA ទាំងស្រុង ។

ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​បង្ហាញ​ពី​ស្រី​ស្អាត​ពីរ​រូបយ​កបាល់​មក​បាំង​សុដន់​ពួក​នាង និង​មាន​អក្សរ​សរសេរ​ថាប​ញ្ជុះ​តម្លៃ​៣០%​ចំពោះ​ការ​វះកាត់​ពង្រីក​សុដន់​រយៈពេល​១​ខែ​អំឡុង​ព្រឹត្តិការណ៍ World Cup ២០១៨ ។ ខណៈ​យុទ្ធនាការ​ផ្សាយ​នេះ​គឺជា​គំរប់​ខួប​១០​ឆ្នាំ​របស់​គ្លីនិក ។ ក្រោយ​ពី​បានឃើញ​ការ​ផ្សាយពាណិជ្ជកម្ម​នេះ​រួច​ទីភ្នាក់ងារ​កម្មសិទ្ធិបញ្ញា​រុ​ស្ស៊ី RIPA ដែល​ជា​ដៃគូរ​ផ្លូវការ​របស់​ស្ថាប័ន FIFA បាន​ដាក់​ពាក្យ​ប្តឹង​គ្លីនិក​មួយ​នេះ​នៅ​មន្ទី​ការិយាល័យ​ប្រយុទ្ធ​ប្រឆាំង​សិទ្ធិ​ពាណិជ្ជកម្ម​ប្រចាំ​ក្រុង Kaliningra ហៅ​កាត់​ថា OFAS ។

ក្រោយ​ពី​ឡើង​សវនាការ​កាលពី​ថ្ងៃ​ពេល​ថ្មី​ៗ​នេះ​គ្លីនិក​បាន​ផ្លាស់​ប្តូរ​ការ​ផ្សាយពាណិជ្ជកម្ម​ដោយ​យក​ស្ពៃក្តោប​មក​បាំង​ជំនួស​វិញ​ខណៈ​ការ​ពិន័យ​ជា​ប្រាក់​មិន​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​ឡើយ តែ​ធ្លាប់​មាន​ករណី​ស្រ​ដៀង​គ្នា​នេះ​កើតឡើង​ពោល​គឺ​គ្លីនិក​ធ្មេញ L-clinic ត្រូវ​បាន​ផាកពិន័យ​៦៧៣៥​ដុល្លារ​ក្រោយ​ប្រើប្រាស់​បាល់​ក្នុង​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

World Cup

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ