ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥឡូវ​ដល់​ថ្នាក់​ហ្នឹង ! បន្តិចទៀត​អនាគត​បឹង​ធារាសាស្ត្រ​មួយ​នេះ​នឹង​ទៅ​ជា​យ៉ាងណា​ទៅ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ដី​បឹង​ធារាសាស្ត្រ​ដែល​ស្តុក​ទឹក​រាប់រយ​ហិ​កតា​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ស្រោចស្រព​ធ្វើស្រែ​ស្រូវចំការ ប៉ុន្តែ​ពេល​នេះ​ត្រូវ​បាន​ក្រុម​ឈ្មួញ​សង្ស័យ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ចាក់​ដី​លុប​ជា​បណ្តើរ​ៗ​ហើយ ខណៈ​ដែល​ប្រជាពលរដ្ឋ​មានការ​ងឿងឆ្ងល់​ពី​មុន​ជា​ដី​បឹង​ធារាសាស្ត្រ​បច្ចុប្បន្ន​មាន​បង្គោល​បោះ​ជិត​ក្លាយទៅជា​ដី​ពុះ​ឡូត៍​លក់​ទៅ​ហើយ​នោះ ។ ដី​បឹង​ដែល​គេ​កំពុង​តែ​ចាក់​ដី​លុប​នោះ​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​វល្លិ​ប្រេង ឃុំ​កា​ហែង ស្រុក​សំរោង​ទង…

ខេត្តកំពង់ស្ពឺ ៖ ដី​បឹង​ធារាសាស្ត្រ​ដែល​ស្តុក​ទឹក​រាប់រយ​ហិ​កតា​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ស្រោចស្រព​ធ្វើស្រែ​ស្រូវចំការ ប៉ុន្តែ​ពេល​នេះ​ត្រូវ​បាន​ក្រុម​ឈ្មួញ​សង្ស័យ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ចាក់​ដី​លុប​ជា​បណ្តើរ​ៗ​ហើយ ខណៈ​ដែល​ប្រជាពលរដ្ឋ​មានការ​ងឿងឆ្ងល់​ពី​មុន​ជា​ដី​បឹង​ធារាសាស្ត្រ​បច្ចុប្បន្ន​មាន​បង្គោល​បោះ​ជិត​ក្លាយទៅជា​ដី​ពុះ​ឡូត៍​លក់​ទៅ​ហើយ​នោះ ។ ដី​បឹង​ដែល​គេ​កំពុង​តែ​ចាក់​ដី​លុប​នោះ​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​វល្លិ​ប្រេង ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

 បើ​តាម​សម្តី​របស់​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ម៉ី សុខ​នី អាយុ​៥៧​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​វល្លិ​ប្រេង ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​និយាយ​ថា ដី​បឹង​នេះ​មាន​តាំងពី​យូរលុង​ណាស់​មក​ហើយ​ជា​ដី​បឹង​ធារាសាស្ត្រ​សម្រាប់​ស្តុក​ទឹក​អោយ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក៏​ដូច​ជា​ស្រោច​ស្រព​ដំណាំ ស្រែ​ស្រូវ ចំការ​នានា ប៉ុន្តែ​ស្រាប់តែ​ជិត​មួយ​ខែ​មកនេះ​ប្រជាពលរដ្ឋ​បានឃើញ​​មាន​គេ​យក​បង្គោល​ទៅ​បោះ​ដង្ហែរ​គ្នា​ហាក់បីដូចជា​បែងចែក​ជា​កម្មសិទ្ធិ​ទៅ​ហើយ មិនដឹង​ជា​​ខាង​ណា​ជា​អ្នក​អនុញ្ញាតិ​នោះ​ទេ ហើយ​មិនយូរ​ប៉ុន្មាន​ក៏​ឃើញ​មាន​ក្រុម​រថយន្ត​ដឹក​ដី​យក​មក​ចាក់​​លុប​ដី​បឹង​នេះ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ចាក់​លុប​ទាំង​លូ​(​ផ្លូវទឹក​)​របស់​ប្រជា​ព​រដ្ឋ​ដែល​តែងតែ​ប្រើប្រាស់​​ទឹក​នេះ​ថែម​ទៀត​ផង ។

ម្ចាស់​គ្រឿងចក្រ​ត្រូវ​បាន​ស្គាល់​មានឈ្មោះ រី​ម ហើយ​មេការ​អ្នក​ម្ចាស់​ដី​នោះ​មានឈ្មោះ ផេង ដែល​​ការ​ចាក់​ដី​នេះ​ទៀត​សោត​គេ​អះអាង​ថា បាន​សុំ​ច្បាប់​ចាប់តាំងពី​ភូមិ ឃុំ ស្រុក ទៀត​ផង ហើយ​​ការ​ដឹក​ដី​តាម​រថយន្ត​មក​ចាក់​លុប​ដី​បឹង​នេះ​ធ្វើ​កិច្ចសន្យា​ថា មិន​អោយ​មាន​ដី​ប្រឡាក់​ផ្លូវជាតិ​​ឡើយរ​ថយ​ន្តឹ​ក​ដី​ត្រូវ​មាន​គ្រប​តង់​អោយ​បាន​ត្រឹមត្រូវ មិន​ត្រូវ​ចាក់​ដី​លុប​ប្រព័ន្ធ​ប្រឡាយ​បង្ហូរទឹក និង​ប្រឡាយ​សាធារណៈ​ត្រូវ​ដាក់​លូរ​បង្ហូរទឹក​តាម​ប្រឡាយ​ទឹក​ខាង​មុខ​ដី​ឡូត៍ ប៉ុន្តែ​ការ​សន្យា​របស់​​ក្រុម​ឈ្មួញ​ចាក់​ដី​លុប​ដី​បឹង​ធារាសាស្ត្រ​នោះ​បាន​ត្រឹមតែ​ធ្វើ​កិច្ចសន្យា​ប៉ុណ្ណោះ ។ ប្រជាពល​រដ្ឋ​សំណូមពរ​ដល់​អាជ្ញាធរ ស្រុក ខេត្ត និង​ជំនាញ​ពាក់​ព​ន្ធ័​មេត្តា​ជួយ​ចុះ​ពិនិត្យ​មើល​ទ​ង្វើ​រ​ចាក់​ដី​លុប​​បឹង​មួយ​នេះ​ផង ។

ពាក់​ព​ន្ធ័​នឹង​ការ​ចាក់​ដី​លុប​ដី​បឹង​នេះ​ដែល​លោកស្រី ព្រំ នី មេឃុំ​កា​ហែង​បាន​និយាយ​ថា ការ​ចាក់​ដី​នេះ​មានការ​សុំ​ច្បាប់​ត្រឹមត្រូវ ឃុំ ស្រុក ខេត្ត ថែម​ទៀត​ផង ។ ចំណែក​លោក ញ៉ា​ញ់ ជាប​ហ៊​ង់ ប្រធាន​មន្ទីរ​ធនធាន​ទឹកបាន​និយាយ​ថា ការ​ចាក់​ដី​នេះ​មិន​ប៉ះពាល់​ដល់​ដី​បឹង​ធារាសាស្ត្រ​នោះ​ទេ កន្លែង​នោះ​ជា​ដី​ដែល​ម្ចាស់​ធ្លាប់​អាស្រ័យ​ផល ។ ហើយ​ម្យ៉ាងទៀត​ការ​ចាក់​ដី​នេះ​ខាង​ជំនាញ និង​អាជ្ញាធរ​បានអោយ​ធ្វើ​កិ​ច​សន្យា​ក្នុង​ការ​ចាក់​ដី​អោយ​បាន​ត្រឹមត្រូវ​ដោយ​អោយ​ម្ចាស់​គោរព​តាម​កិច្ចសន្យា​នោះ​សំខាន់​កុំ​ចាក់​លុប​លូរ​បង្ហូរ និង​ប្រឡាយ​ទឹក​របស់​ប្រជាពលរដ្ឋ​ប្រើប្រាស់​អោយ​សោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ