អ្នកជំនាញព្រមានឲ្យប្រជាជនកម្ពុជាប្រយ័ត្នអំពីជំងឺបេះដូង ជំងឺមហារីក និងជំងឺឃាតករលាក់មុខមួយចំនួនទៀត
ទីក្រុងបាងកក-រាជធានីភ្នំពេញ ៖ ពេលកំពុងអង្គុយមើលទូរទស្សន៍ បន្ទាប់ពីបាយថ្ងៃត្រង់រួច អ្នកស្រី ជុំ ស៊ីនាង ស្រាប់តែមានអារម្មណ៍ចុកណែនចំកណ្តាលទ្រូងយ៉ាងខ្លាំងហើយក៏ត្រូវបានកូនបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ដើម្បីសង្គ្រោះ ។ អ្នកស្រីត្រូវបានរកឃើញថា មានជំងឺបេះដូង ជាជំងឺមួយក្នុងចំណោមជំងឺចំនួន៥ ដែលកំពុងតែសម្លាប់ និងបំផ្លាញទ្រព្យសម្បត្តិប្រជាជនកម្ពុជាជាច្រើនយ៉ាងស្ងៀមស្ងាត់ និងគួរឲ្យបារម្ភ ។
ក្រសួងសុខាភិបាលកម្ពុជាបានលើកឡើងថា អន្តរកាលប្រជាសាស្ត្រ និងសុខភាពនៅប្រទេសកម្ពុជា បានបង្ហាញពីសន្ទុះកើនឡើងនៃជំងឺមិនឆ្លង ជាពិសេស ជំងឺបេះដូង-សរសៃឈាម (ដោយរួមទាំងគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល) ទឹកនោមផ្អែម ឡើងសម្ពាធឈាម និងជំងឺមហារីក ។ ការស្លាប់មុនអាយុកាលរំពឹងទុក ដែលបណ្តាលមកពីជំងឺមិនឆ្លងកំពុងកើនឡើង ហើយកត្តាហានិភ័យនៃជំងឺមិនឆ្លងកំពុងផ្តល់សញ្ញាឱ្យមានការប្រុងប្រយ័ត្ន ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៧ របស់ក្រសួងសុខាភិបាល បានលើកឡើងថា៖ «បច្ចុប្បន្ន ពាក់កណ្តាលនៃបន្ទុកជំងឺ គឺបណ្តាលមកពីជំងឺមិនឆ្លង ប៉ុន្តែកត្តាហានិភ័យចម្បងៗនៃ ជំងឺមិនឆ្លងដែលអាចបង្ការបាន មានជាអាទិ៍ របបហូបចុកមិនត្រឹមត្រូវអសកម្មក្នុងការហាត់ប្រាណ ប្រើប្រាស់ថ្នាំជក់ និងសេពគ្រឿងស្រវឹង ដោយបំពាន ។ល។ » ។
ប្រភពដដែលបានគូសបញ្ជាក់ថា សម្រាប់សេវាបង្ការ និងព្យាបាលជំងឺមិនឆ្លង/ជំងឺរ៉ាំរ៉ៃ គឺមានគោលដៅ ៖« បន្ថយការប្រឈមរបស់ប្រជាពលរដ្ឋ និងកត្តាហានិភ័យនៃជំងឺមិនឆ្លង/ជំងឺរ៉ាំរ៉ៃ មានជាអាទិ៍ ជំងឺមហារីក ទឹកនោមផ្អែម និងជំងឺបេះដូង-សរសៃឈាម លើកកម្ពស់ការស្រាវជ្រាវទាន់ពេលវេលានៃជំងឺមិនឆ្លង និងបង្ការនៅដំណាក់កាលបឋម និងដំណាក់កាលទី២ »។ សម្រាប់គោលដៅមួយទៀត គឺគ្រប់គ្រងព្យាបាលជំងឺមិនឆ្លងក្នុងដំណាក់កាលធ្ងន់ធ្ងរ មានជាអាទិ៍ ការថែទាំរយៈពេលវែង ការព្យាបាលសម្រន់ការឈឺចាប់ និងការស្តារនីតិសម្បទា ។
របាយការណ៍របស់ក្រសួងសុខាភិបាលបានលាតត្រដាងឲ្យដឹងថា ក្នុងឆ្នាំ២០១៧ អ្នកជំងឺបេះដូង-សរសៃឈាមដែលបានមកពិគ្រោះពិនិត្យជំងឺ និងបានសម្រាកព្យាបាល មានចំនួនសរុប២៤.៩៤៦នាក់ គឺច្រើនជាង៤.៤៤៣នាក់ នៅឆ្នាំ២០១៦ ក្នុងនោះអ្នកមកពិគ្រោះពិនិត្យជំងឺមានចំនួន១២.៤១១នាក់ ។ ដោយឡែក អ្នកជំងឺសម្រាកព្យាបាលមានចំនួន១២.៥៣៥នាក់ កើនលើសឆ្នាំ២០១៦ ចំនួន២.៦៧៥នាក់ ។
វេជ្ជបណ្ឌិត ថេង យូដាលីន ឯកទេសជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត មានប្រសាសន៍ថា ជំងឺបេះដូង គឺត្រូវបានចាត់ទុកជាជំងឺមួយនៅក្នុងជំងឺមិនឆ្លងធំៗ ដែលបង្កផលលំបាកដល់ប្រជាជនយើង ជាពិសេស វាបណ្តាលឲ្យពិការភាព ហើយនឹងការស្លាប់ខ្ពស់មែនទែន បើយើងប្រៀបធៀបទៅនឹងជំងឺដទៃទៀត ។ ពីមុន យើងបារម្ភខ្លាំង គឺការស្លាប់ដោយសារជំងឺអេដស៍ និងជំងឺរបេង ។
តែផ្ទុយមកវិញ សព្វថ្ងៃនេះ ជំងឺមិនឆ្លងទៅវិញទេ ដែលជាក្តីបារម្ភរបស់ប្រជាជនយើង ហើយក្នុងនោះដែរ ជំងឺបេះដូង ជាជំងឺមួយដ៏កាចសាហាវ… ហើយអាចនឹងផ្ទុះរាតត្បាតដោយស្ងប់ស្ងាត់ គឺថាមើលមិនឃើញ ។ បើធៀបនឹងគ្រោះថ្នាក់ចរាចរណ៍ គឺលើសគ្រោះថ្នាក់ចរាចរណ៍ទៅទៀត ។ គ្រាន់តែការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ យើងដឹងបានតាមរយៈសារព័ត៌មាន តាមរយៈវិទ្យុ ទូរទស្សន៍ ឬមួយក៏ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា ហ្វេសប៊ុក និងយូធូប ជាដើម ។ តែផ្ទុយមកវិញ ជំងឺមិនឆ្លង ការស្លាប់ដោយសារជំងឺបេះដូងនេះ គឺស្ងប់ស្ងាត់មែនទែន ។
ពេលណាមួយនោះ វាផ្ទុះឡើងក្នុងទ្រង់ទ្រាយធំ ហើយមួយទៀតដែលខ្ញុំចង់បញ្ជាក់កន្លែងនេះ គឺជំងឺបេះដូង មិនមែនជាជំងឺអ្នកមានទេ ។ ផ្ទុយមកវិញ ជំងឺបេះដូងកើតឡើងនៅលើប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ ដូចប្រទេសខ្មែរយើងសព្វថ្ងៃនេះ ។
លោកវេជ្ជបណ្ឌិតបន្ថែមទៀតថា ៖« ចំពោះមូលហេតុនៃជំងឺបេះដូង គឺមានច្រើន ហើយក្នុងនោះច្រើនជាងគេ គឺបញ្ហាវិបត្តិស្ទះសរសៃឈាមបេះដូង បន្ទាប់ពីហ្នឹង យើងមានជំងឺលើសសម្ពាធឈាម ជំងឺវិបត្តិចង្វាក់បេះដូង មានន័យថា បេះដូងដើរយឺត ឬបេះដូងដើរលឿន ជំងឺខូចប្រឹសបេះដូង ជំងឺចំហបេះដូងពីកំណើត សុទ្ធតែជាមូលហេតុនៃជំងឺបេះដូង ហើយមានជំងឺច្រើនផ្សេងៗទៀតដែលពាក់ព័ន្ធនឹងជំងឺបេះដូង តែនេះគឺជាប្រភេទនិងមូលហេតុជំងឺបេះដូង ដែលកើតមានច្រើននៅក្នុងប្រទេសយើងសព្វថ្ងៃនេះ»។
អ្នកស្រី ជុំ ស៊ីនាង មានវ័យ៧៥ឆ្នាំ រស់នៅខណ្ឌពោធិ៍សែនជ័យ បានរៀបរាប់ឲ្យដឹងថាអ្នកស្រីត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញមានជំងឺបេះដូងប្រមាណជាង១០ឆ្នាំមកហើយ ដែលអាការៈដំបូងៗធ្វើឲ្យអ្នកស្រីចាប់អារម្មណ៍នោះ គឺការចុកទ្រូងខ្លាំង និងហត់ៗដកដង្ហើមមិនស្រួល ។
រៀបរាប់បណ្តើរ យកដៃស្ទាបទ្រូងបណ្តើរ អ្នកស្រី ជុំ ស៊ីនាង បានឲ្យដឹងថា ៖« ពេលនោះគឺខ្ញុំអង្គុយលេងនៅផ្ទះ មើលទូរទស្សន៍ពេលបាយថ្ងៃត្រង់ ។ សុខៗស្រាប់តែមានអារម្មណ៍ថា ចុកណែនចំកណ្តាលទ្រូងនេះខ្លាំងមែនទែន បន្ទាប់មកពិបាកដកដង្ហើម ។ ពេលនោះ កូនប្រុសរបស់ខ្ញុំដែលកំពុងអង្គុយក្បែរ ក៏បានស្ទុះមក ពេលឃើញខ្ញុំយកដៃញីទ្រូង ។ ពេលនោះ កូនប្រុសខ្ញុំគេមិនឲ្យខ្ញុំផ្តេកខ្លួនដេកទេ តែគេបានឲ្យខ្ញុំអង្គុយផ្អែកមកក្រោយបន្តិច ហើយក៏ជួយរឹតទ្រូងផង និងហៅបងប្អូនវាមកជួយច្របាច់ដៃជើងបន្ថែមទៀត » ។
អ្នកស្រីបានបន្តទៀតថា ៖« ពេលនោះ គឺចុក តឹងទ្រូងខ្លាំងខុសពីធម្មតា ហើយក៏រាងស្ពឹកៗដល់ដៃទាំងសងខាង ហើយអាក្រក់បំផុតនោះ គឺពិបាកដកដង្ហើម មានអារម្មណ៍ហត់ៗ និងដង្ហើមខ្លី។ ក្រោយមក ខ្ញុំហាក់ដូចជាមិនចាំអ្វីនោះទេ ដឹងត្រឹមតែថា កូនៗគេហៅឡានសង្គ្រោះបន្ទាន់មក ហើយក៏នៅចាំបានតិចៗថា មានគេដាក់ អុកស៊ីហ្សែនឲ្យស្រួលដកដង្ហើម » ។
អ្នកស្រី ជុំ ស៊ីនាង បានបន្តទៀតថា ៖«អ្នកស្រីទទួលការព្យាបាលដោយការទទួលទានថ្នាំតាមវេជ្ជបញ្ជាពីគ្រូពេទ្យឯកទេសបេះដូងរយៈពេល១០ឆ្នាំមកហើយ គឺទទួលទានជាប់លាប់ មិនហ៊ានឲ្យដាច់ថ្នាំទេ ។ ដូច្នេះ កូនៗតែងយកខ្ញុំទៅជួបពេទ្យឯកទេសបេះដូងរៀងរាល់៣ខែម្តង ដើម្បីបន្តពិនិត្យនិងតាមដានស្ថានភាពបេះដូង ជាពិសេស មានការថតបេះដូង និងពេលខ្លះ ថ្នាំដែលទទួលទានក៏មានការផ្លាស់ប្តូរខ្លះដែរ » ។
អ្នកស្រីបន្តថា ៖« ក្រោយពីដឹងថា មានជំងឺបេះដូង ខ្ញុំបានធ្វើតាមការណែនាំរបស់គ្រូពេទ្យដោយធ្វើការហាត់ប្រាណជាប្រចាំ ។ ជាទូទៅគឺដើរប្រមាណជាកន្លះម៉ោងរាល់ព្រឹក ហើយក៏លែងមានអារម្មណ៍ថាចុក ឬក៏តឹងទ្រូង ឬក៏ពិបាកដកដង្ហើមដូចមុនដែរ ។ កាលពីមិនទាន់បានទទួលលទ្ធផលនៃការថតបេះដូង ខ្ញុំធ្លាប់ចុកទ្រូងធម្មតា ហើយពិបាកដកដង្ហើមតិចតួចនិងក្នុងរយៈពេលខ្លី គ្រាន់តែញីៗទ្រូងតិចទៅក៏លែងអី ដំបូងគិតថា បែបមានជំងឺសួតហើយបានជារាងពិបាកដកដង្ហើម តែជាក់ស្តែង គឺកើតបញ្ហាជំងឺប្រឹសបេះដូង » ។
នៅពេលសាកសួរអំពីការព្យាបាល អ្នកស្រីបានឲ្យដឹងថា ៖« ថ្លៃណាស់ ក្មួយអើយ! មួយខែៗគឺចំណាយជាង២០០ដុល្លារអាមេរិកសម្រាប់ថ្លៃថ្នាំ គិតទៅ មីងលេបថ្នាំជិត១០ឆ្នាំហើយ នេះមិនទាន់គិតថ្លៃពេលសម្រាកពេទ្យ១អាទិត្យ ពេលធ្វើទុក្ខបេះដូងខ្លាំងនោះផង» ។
ចំណែកអ្នកជំងឺបេះដូងម្នាក់ទៀតនៅភ្នំពេញសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា គាត់ធ្លាប់បានធ្វើការវះកាត់តសរសៃឈាមបេះដូងនៅប្រទេសថៃ ហើយគាត់ និងគ្រួសារបានចំណាយលុយរាប់ម៉ឺនដុល្លារសម្រាប់ការវះកាត់នោះ និងត្រូវចំណាយលុយជាប្រចាំខែជាច្រើនរយដុល្លារទៀតសម្រាប់ការព្យាបាលបន្ត ។ គាត់និយាយថា វាពិតជាជំងឺដែលធ្វើឲ្យភ័យខ្លាចណាស់ទាំងជីវិត និងការហិនហោចទ្រព្យសម្បត្តិ ។
ជំងឺបេះដូង-សរសៃឈាម ឬហៅថា Cardio-vascular Diseases (CVDs) គឺជាមូលហេតុទី១ នៃការស្លាប់ទូទាំងពិភពលោក ។ ក្នុងនោះមានមនុស្សប្រមាណ១៧,៧លាននាក់បានស្លាប់ដោយសារជំងឺបេះដូងជារៀងរាល់ឆ្នាំ ដែលតំណាងឲ្យចំនួន៣១%នៃការស្លាប់ទូទាំងសកលលោក។ នេះបើយោងតាមការផ្សព្វផ្សាយរបស់អង្គការសុខភាពពិភពលោក ចុះផ្សាយក្នុងឆ្នាំ២០១៧ ។
របាយការណ៍ដដែលបានបញ្ជាក់ថា ៨០% នៃការស្លាប់នៃជំងឺបេះដូង-សរសៃឈាម គឺដោយសារ «ការគាំងបេះដូង និងគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល» ហើយក្នុងនោះ ៧០% នៃជំងឺបេះដូង-សរសៃឈាមកើតនៅក្នុងបណ្តាប្រទេសមានប្រាក់ចំណូលទាប និងមានប្រាក់ចំណូលមធ្យម ។
លោក រ៉ាតាភុង អាមហានវង់ (Ratapong Ambhanwong) អនុប្រធានមន្ទីរពេទ្យ Bangkok Hospital ដែលជាមន្ទីរពេទ្យកម្រិតខ្ពស់មួយនៅចំកណ្តាលក្រុងបាងកក មានប្រសាសន៍ថា ជំងឺបេះដូង គឺជាជំងឺមួយក្នុងចំណោមប្រភេទជំងឺធ្ងន់ធ្ងរធំៗចំនួន៥ ដែលខាងមន្ទីរពេទ្យរបស់លោកជួបប្រទះ ។ សម្រាប់មន្ទីរពេទ្យបាងកកបានទទួលអ្នកទេសចរសុខភាព (អ្នកជំងឺ) ពីប្រទេសកម្ពុជាកាលពីឆ្នាំ២០១៧ មានចំនួនជាង៩៦.០០០នាក់ តែភាគច្រើនគឺជាការមក Check-up តែក្នុងនោះ លោក រ៉ាតាភុង អាមហានវង់ (Ratapong Ambhanwong) អះអាងថា មានប្រមាណពី៥ ទៅ១០% នៃចំនួនសរុបនៃអ្នកមកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យបាងកក ជាប្រភេទជំងឺធ្ងន់ធ្ងរ គឺជំងឺគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាលនិងជំងឺបេះដូង ហើយក្នុងនោះមួយចំនួននៃអ្នកជំងឺមានជំងឺធ្ងន់ធ្ងរច្រើនមុខ មិនមែនត្រឹមតែមួយមុខនោះទេ ។ ដូច្នេះ គឺត្រូវការការព្យាបាលជាបន្ទាន់ និងខ្លាំងក្លា (Intensive care) ។
យោងតាមរបាយការណ៍របស់ Chularat Hospital Group នៅបាងកក បានឲ្យដឹងថា ជំងឺបេះដូង គឺជាជំងឺធ្ងន់ធ្ងរមួយដែលបានឆក់យកជីវិតមនុស្សជាច្រើនលើពិភពលោក ។ ហេតុដូច្នេះហើយខាងមន្ទីរពេទ្យ Chularat ដែលមានជំនាញឯកទេសខាងការព្យាបាលជំងឺធ្ងន់ធ្ងរដូចជា ជំងឺគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល (Stroke) និងជំងឺបេះដូង បានបង្កើតនូវ One Stop Service Heart Center ដែលបែងចែកចេញជា៥ផ្នែក ៖ ១-នាយកដ្ឋានបេះដូង (Department of Cardiology), ២-នាយកដ្ឋាននៃការធ្វើអន្តរាគមន៍បេះដូង (Department of Cardiac Intervention), ៣-នាយកដ្ឋានវះកាត់ជំងឺបេះដូង (Department of Cardiac Surgery), ៤-នាយកដ្ឋានអេឡិចត្រូហ្វីលីយ៉ូ (Department of Electrophysiology) និង ៥-ស្តារនីតិសម្បទា (Cardiac Rehabilitation) ។
លោក ភាព សុផា ប្រធានគ្រប់គ្រងអភិវឌ្ឍន៍ផ្នែកទីផ្សារកម្ពុជា Chularat Hospital Group បានបញ្ជាក់ថា ដោយសារតែមន្ទីរពេទ្យរបស់លោក គឺជំនាញខាងបេះដូង និងគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល ហេតុដូច្នេះហើយខាងមន្ទីរពេទ្យទទួលបានអ្នកជំងឺមកពីកម្ពុជាភាគច្រើនពាក់ព័ន្ធនឹងជំងឺស្ទះសរសៃឈាមបេះដូង ដែលត្រូវការវះកាត់សង្គ្រោះជីវិត ។
លោក ភាព សុផា បញ្ជាក់ថា ៖« ដោយសារមន្ទីរពេទ្យមានអតិថិជនគោលដៅជាជនជាតិខ្មែរ ហេតុដូច្នេះហើយភាគច្រើន យើងសហការជាមួយមន្ទីរពេទ្យជាច្រើននៅស្រុកខ្មែរ ដើម្បីទទួលអ្នកជំងឺដែលមានជំងឺធ្ងន់ធ្ងរមកព្យាបាលនៅទីនេះ ។ ភាគច្រើនអ្នកជំងឺខ្មែរដែលមកសម្រាកព្យាបាលជំងឺបេះដូងនៅមន្ទីរពេទ្យរបស់យើង ច្រើនមានបញ្ហាជំងឺស្ទះសរសៃឈាមបេះដូង ។ ដូច្នេះ ខ្ញុំជឿជាក់ថា មានប្រជាជនកម្ពុជាច្រើនដែលបានចាកចេញមកទទួលសេវាកម្មព្យាបាលជំងឺបេះដូងនៅប្រទេសថៃ » ៕
អត្ថបទនេះនាំជូនមកដោយក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA
ដោយយោងទៅតាម CDC បានឲ្យដឹងថា ការដែលមនុស្សយើងគេងមិនបានគ្រប់គ្រាន់ វាពិតជាដើមហេតុមួយនាំឲ្យកើតបញ្ហានៃសុខភាពច្រើនណាស់។ តើជឿឬអត់ដែលគេនិយាយថា ការគេងគឺជា...
នៅលើសកលលោកយើងនេះ កន្លែងណាក៏ដោយនៃរាងកាយសុទ្ធតែអាចទៅជាមហារីកទាំងអស់ ដូច្នេះមានតែសាមីខ្លួនផ្ទាល់ទេដែលអាចធ្វើអ្វីម្យ៉ាងដើម្បីកាត់បន្ថយការប្រឈមមុខមួយ...
សាច់ជាអាហារមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន វីតាមីន B ជាតិដែក និងស័ង្កសី ព្រមទាំងសារធាតុចិញ្ចឹមផ្សេងទៀតដែលជួយក្នុងការរក្សាបាននូវសុខ...
រាជធានីភ្នំពេញ ៖បច្ចុប្បន្នបើទោះបីជាផលិតករខ្មែរបានខិតខំផលិតភាពយន្តភាគជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែប្រសិនបើប្រៀបធៀបជាមួយរឿងភាគថៃនោះ គឺការនិយមគាំទ្រពី...
រាជធានីភ្នំពេញ ៖ មានចម្ងល់ជាយូរមកហើយទាក់ទងនឹងទម្រង់កាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧ ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ ឯខ្លះ...
រាជធានីភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគជប៉ុនមួយដែលកន្លងមកបានបោះទុនវិនិយោគនៅកម្ពុជាលើការផលិតការផលិតម៉ូទ័រនាំចេញទៅកាន់ទីផ្សារអន្តរជាតិនោះ ពេលនេះក្រុមហ៊ុនក៏...
រាជធានីភ្នំពេញ ៖ តារាសម្តែងអ្នកនាង ឆៃ លីដាឡែន បានចេញមុខព្រមានទៅកាន់បុរសម្នាក់ដែលបានប្រើប្រាស់ពាក្យនាងប្តូរប្តី ឲ្យមានការកែប្រែពាក្យពេចន៍ឡើងវិញ ខណៈពេល...
សហរដ្ឋអាមេរិក ៖ មន្ទីរប៉ង់តាហ្គោនរាយការណ៍ថា សហរដ្ឋអាមេរិកបានបាញ់សាកល្បងកាលពីថ្ងៃទី១២ធ្នូ មីស៊ីលបាលីស្ទិករយៈមធ្យមពុំមែននុយក្លេអ៊ែរថ្មី ចេញពីជើងទម្រនៅលើ...
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំដែលប្រកបរបរចិញ្ចឹមជីវិតតាមរយៈការដាំបន្លែនៅខេត្តកំពង់ឆ្នាំងបានបង្ហាញនូវក្តីបារម្មណ៍ពាក់ព័ន្ធនឹងជីវភាពគ្រួសារ...
សហរដ្ឋអាមេរិក-ចិន ៖ កាលពីយប់ថៃ្ងទី១២ធ្នូប្រភពជិតដិតនឹងការចរចារាយការណ៍ថា សហរដ្ឋអាមេរិកបានទទួលយកការផ្អាកពន្ធគយមួយចំនួន លើបណ្ដាផលិតផលចិននិងកាត់បន្ថយពន្ធ...
រាជធានីភ្នំពេញ ៖ កីឡាករកីឡាការិនីជម្រើសជាតិកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីស្វាគមន៍ប្រតិភូកីឡាវ៉ូវីណាមមកពី ២៣ប្រទេស ចូលរួមក្នុងព្រឹត្តិការណ៍កីឡា...
ប្រទេសមីយ៉ាន់ម៉ា ៖ មេដឹកនាំមីយ៉ាន់ម៉ាលោកស្រីអ៊ួងសាន់ស៊ូជី កាលពីថ្ងៃទី១២ធ្នូបានស្នើដល់តុលាការយុត្តិធម៌អន្តរជាតិរបស់អ.ស.ប បដិសេធពាក្យបណ្ដឹងពីបទ...
កំពុងជួបប្រទះបញ្ហាស្ពឹកដៃមែនទេ0? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ ប៉ុន្តែជួយបំបាត់អាការៈស្ពឹកដៃឆាប់រហ័ស ៖១. ម៉ាស្សាដៃ ៖ ពេល...
សម្រាប់មនុស្សភាគច្រើននាពេលបច្ចុប្បន្ននេះ គេលែងសូវគិតថា មនុស្សម្នាក់នោះនៅហ្ស៊ីន ឬអត់នោះទេ។ ប៉ុន្តែវានៅតែជាសំណួរមួយចោទសួរជ្រាំដែលៗសម្រាប់មនុស្សមួយ...
ប្រទេសអង់គ្លេស ៖ ពេលនេះលែងមានអ្វីរារាំងដល់ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបហៅBREXITទៀតហើយ ដោយនាយករដ្ឋមន្ត្រីលោកបូរីសចនសុន ក្នុងការបោះឆ្នោតសភាកាលពី...
រាជធានីភ្នំពេញ ៖ តារាសម្តែងកញ្ញាដួង ម៉ានិច បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការតុបតែងខ្លួន និងគ្រងឈុតនាងនាគយ៉ាងស្រស់ស្អាតនៅក្នុងពិធីបុណ្យកតញ្ញូ...
រាជធានីភ្នំពេញ ៖ កីឡាករប្រដាល់ជើងខ្លាំងមកពីក្លិបពុទ្ធសេរីវង្សពោធិ៍សែនជ័យចំនួន២រូប ត្រូវបានគេរៀបចំឱ្យជួបប្រកួតដណ្ដើមប្រាក់លានរៀលជាមួយកីឡាករថៃនៅលើ...
មនុស្សស្រីគ្រប់រូប គួរតែថែរក្សាស្បូនឲ្យបានល្អ ទើបអាចធ្វើឲ្យអ្នកមិនងាយចាស់។ តើគួរតែធ្វើបែបណាទើបអាចការពារស្បូនឲ្យមានសុខភាពល្អទៅ?1-អ្នកគួរតែដើរលឿន...
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរសម្នាក់បានរងរបួសដៃធ្ងន់ធ្ងរ ក្នុងហេតុការណ៍ផ្ទុះមីនតោនកក្រើកដីចម្ការពោតមួយកន្លែង នៅវេលាម៉ោង០១ និង២០នាទីរសៀលថ្ងៃ...
ខេត្តប៉ៃលិន ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក តូចសុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូង បានចុះបង្ក្រាបជាក់ស្តែងក្នុងករណីរក្សាទុកប្រើប្រាស់ដោយ...