ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ចុង​​ល្មោភ​កាម​ចាប់​រំលោភ​​កូន​ស្រី​​​​ក្នុង​ព្រៃ​​ស្វាយ​ចន្ទី

15 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ប៉ូលិស​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​​​ដែល​ជា​ឪពុកចុង​​​តាម​ពាក្យបណ្ដឹង​របស់​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ ​ដែល​បាន​ចោទ​ប្រកាន់​​ថា ​បុរស​រូប​នេះ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​​​​កូន​ស្រី​​គាត់​​​ដែល​ទើប​មាន​អាយុ​១២​ឆ្នាំ រហូត​​បាន​សំរេច​នៅ​​ក្នុង​ព្រៃ​ចំការ​ស្វាយ​ចន្ទី។ បុរស​ជាប់ចោទ​​រូប​​នេះ​ឈ្មោះ​ថា​ន់ នឿ​ន អាយុ​៤១​ឆ្នាំ ​ប្រ​ព​ន្ធ​ឈ្មោះ​យ៉​ន សា​ម៉ុ​ន អាយុ​៤១​ឆ្នាំ រីឯ​ក្មេង​ស្រី​រង​គ្រោះជា​កូន​ប្តី​មុន​​របស់​ស្ដ្រី​ជា​​ប្រពន្ធ​មាន​អាយុ​១២​ឆ្នាំ ក្នុង​ចំណោម​បងប្អូន​ពីរ​នាក់​ ​ហើយ​គ្រួសារ​នេះ​​រស់​នៅ​ក្នុង​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ។

ទាក់​ទិន​​នឹង​ការ​ចាប់​​ឃាត់​ខ្លួន​​ឪពុក​ចុង​នេះ​មន្ដ្រី​ប៉ូលិស​ការិយាល័យ​ជួញដូរ​មនុស្ស​និង​ការពារ​អ​នី​តិ​​ជន​នៃ​ស្នងការ​​ដ្ឋាន​​នគរបាល​ខេត្ដ​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​យប់​ ថ្ងៃ​ទី​១៣ មីនា បុរស​​ជាប់ចោទ​បាន​ប្រើ​ល្បិច​​បបួល​ក្មេង​ស្រី​រង​គ្រោះ​ទៅ​​រើស​គ្រាប់ស្វាយចន្ទី នៅ​ខាងក្រោយ​ភូមិ​មាន​ចម្ងាយ​ជាង​៤​រយ​ម៉ែត្រ​ពី​ផ្ទះ​រួច​​បាន​ធ្វើ​សកម្ម​ភាព​ចាប់​រំលោភ​ក្មេង​ស្រី​រង​គ្រោះ​រហូត​​បាន​​សម្រេច។ មន្ដ្រី​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​​ពី​ចាប់​រំលោភ​រួច បុរស​​ជាប់​ចោទ​បាន​នាំ​នាង​​ទៅ​នៅ​ផ្ទះ​ជីតា​ខាង​​ម្ដាយ ហើយ​ក្មេង​ស្រីរ​ង​​គ្រោះ​ក៏​បាន​យក​រឿង​ឪពុក​ចុង​ចាប់​រំលោភ​​នេះ​​ប្រាប់​ជីតា​ទើប​ដឹង​ដល់​ម្ដាយ​នាង​ដាក់​ពាក្យបណ្ដឹង​មក​សមត្ថកិច្ច​ធ្វើការ​ឃាត់​​ខ្លួន​​​តែ​ម្ដង​។

​នៅ​មុខ​សមត្ថ​កិច្ច​ឪពុកចុង​ជាប់ចោទ​រូប​នេះ​បាន​សារ​ភាព​ថា ខ្លួន​ពិតជា​បាន​​ចាប់​រំលោភ​កូន​ស្រី​​រហូត​​បាន​សម្រេច​​មែន ខ​ណៈ​ពេល​ដែល​ខ្លួន​ស្រវឹង​បាត់ស្មារតី​ និង​ផ្ទុះ​​តណ្ហា​ទ្រាំ​មិន​បានក៏​ចាប់​កូនស្រី​ចុង​រូប​នេះ​រំលោភ​​តែ​ម្តង។
តាម​ការ​រៀបរាប់​របស់​ស្ដ្រី​ជា​ម្ដាយ​បានឱ្យ​ដឹង​​ថា គាត់​បាន​យក​បុរស​ជាប់ចោទ​រូប​នេះ​ធ្វើ​​ប្ដី​​អស់​​រយៈ​ពេល​៥​ឆ្នាំ​មក​ហើយ​ និង​មានកូន​ប្រុស​១ រីឯ​កូន​ប្ដី​ដើម​មាន​ពីរ​នាក់​ស្រី​ម្នាក់ ប្រុស​ម្នាក់ ហើយ​​កូន​​ស្រី​រង​គ្រោះ​គឺ​​ជា​កូនច្បង​។
លោក​វរ​សេនីយ៍​ត្រី កែវ ស្រី​សី នាយ​ការិយា​ល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​កា​រ​ពារ​អនីតិជន​នៃ​ស្នងការ​ដ្ឋាន​​នគរបាល​ខេត្ដ​បាន​មាន​ប្រសាសន៍​​ថា ​យោង​តាម​ពាក្យ​បណ្តឹង​​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ និង​​ចម្លើយ​​សារភាព​របស់​ជនជាប់ចោទ​ សមត្ថ​កិច្ច​ជំនាញ​​បាន​កសាង​សំណុំ​រឿង​​បញ្ជូន​​ទៅ​កាន់​សាលាដំបូង​ខេត្ដ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ មីនា ដើម្បី​ចាត់​វិធាន​ការ​​​​ទៅ​តាម​ផ្លូវច្បាប់​បន្ដ​​ទៀត ៕