ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​ន្ត​ធំ​២​គ្រឿង​បុក​គ្នា ស្លា.ប់​តៃកុង​ម្នាក់​ជាប់​ក្នុង​កាប៊ី​ន

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មាន​សេចក្ដីរាយការណ៍​មុន​នេះ​បន្តិច​ថា នៅ​យប់​ថ្ងៃ​ទី​២៨ មិថុនា ២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង​ដែល រថយន្ត​ធំ​បុក​គ្នា​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​មួយ​ចំនួន​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​និមិត្ត​ថ្មី…

ខេត្តបន្ទាយមានជ័យ ៖ មាន​សេចក្ដីរាយការណ៍​មុន​នេះ​បន្តិច​ថា នៅ​យប់​ថ្ងៃ​ទី​២៨ មិថុនា ២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង​ដែល រថយន្ត​ធំ​បុក​គ្នា​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​មួយ​ចំនួន​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​និមិត្ត​ថ្មី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​។

នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​និមិត្ត ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​ខាងលើ​គឺ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​បុក​គ្នា​ជាមួយ​រថយន្ត​ធំ ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា​។ ហើយ​ថា​ករណី​គ្រោះថ្នាក់​នេះ​បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ធំ​ស្លាប់ ក្នុង​កាប៊ី​ន​រថយន្ត​គាប​ជាប់​តែ​ម្តង​។

សមត្ថកិច្ច​ជំនាញ​និយាយ​ថា ដំបូង​រថយន្ត​ធំ​បើកបរ​មក​ពី​ទិស ខាងកើត​លុះ​ឡើង​ជែង​រថយន្ត​ចត​ចោល​ក៏​បុក​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ដែល​ទៅ​ពី​ទិស​បញ្ច្រាស​គ្នា​។ ពេល​នេះ​សមត្ថកិច្ច​កំពុង​ចុះ​ទៅ​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ​មើល និង​ធ្វើការ​វាស់វែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ