ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូនជី​ម្នាក់​ដេក​ស្លា.ប់​ក្នុង​ថ្លុកឈាម សង្ស័យ​ធ្វើ​អត្តឃា.ត

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅ​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ មាន​ករណី​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដែល​ដូនជី​នៅ​វត្ត​អណ្ដើក ស្ថិត​នៅ​ភូមិ​ក្រពើ​ខាងជើង…

ខេត្តបាត់ដំបង ៖ នៅ​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ មាន​ករណី​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដែល​ដូនជី​នៅ​វត្ត​អណ្ដើក ស្ថិត​នៅ​ភូមិ​ក្រពើ​ខាងជើង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ បាន​ធ្វើ​អត្តឃាត​នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ ហើយ​ត្រូវ​បាន​ដូនជី​ដទៃ​ទៀត​បានឃើញ ខណៈ​គោះ​ទ្វារ​បន្ទប់​ហៅ​គាត់​ដើម្បី​ទៅ​សូត្រធម៌​ដូច​សព្វដង​។

តាម​ប្រភព​ពី​ដូនជី​ដែល​ឃើញ​ហេតុការណ៍ នោះ​បាន​ឲ្យ​ដឹង​ថា នា​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច​មិ​ញ ដូនជី​ដែល​ស្នាក់​នៅ​បន្ទប់​ក្បែរ​ដូនជី​រង​គ្រោះ បា​ឃើញ​គាត់​ដើរទៅ​មក​ធម្មតា​។ លុះដល់​ម៉ោង​ប្រមាណ​៥ និង​៣០​នាទី​ល្ងាច ដូនជី​ម្នាក់​បាន​ស្រែកហៅ ដូនជី​រង​គ្រោះ​ទៅ​សូត្រធម៌​ដូច​សព្វដង តែ​មិន​ឮ​ឆ្លើយ​ក៏​ទៅ​គោះ​ទ្វារ​ហើយ​បើក​មើល ស្រាប់តែ​ឃើញ​ដូនជី ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​បាត់​ទៅ​ហើយ និង​មានកូន​កាំបិត​នៅ​ក្បែរ​សាកសព​ផង​ដែរ​។

ដូនជី​ដែល​ស្លាប់​នោះ​មានឈ្មោះ តុ​ត ញ៉ អាយុ​៦៥​ឆ្នាំ បាន​បួស​ជា​ដូនជី​នៅ​វត្ត​ភ្នំ​អណ្ដើក​នេះ ច្រើន​ឆ្នាំ​ហើយ​។ តាម​ការ​សន្និដ្ឋាន របស់​សមត្ថកិច្ច​ជាបឋម​បាន​ឲ្យ​ដឹង​ថា គឺ​អាច​ជា​ករណី​ធ្វើ​អត្តឃាត ព្រោះ​ដូនជី​រង​គ្រោះ​ខាងលើ​គាត់​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​ខ្លួន​ផង​ដែរ​៕


https://youtu.be/BQNC3rCwqXQ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ