ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួនាទី​សំខាន់​របស់​ពុទ្ធសាសនា ស្តែង​ចេញ​តាម​តួនាទី​របស់​វត្ត​អារាម

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​លើក​ឡើង​ថា តួនាទី​សំខាន់​របស់​ពុទ្ធសាសនា​នៅ​កម្ពុជា ស្តែង​ចេញ​តាម…

ខេត្តស្វាយរៀង ៖ លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​លើក​ឡើង​ថា តួនាទី​សំខាន់​របស់​ពុទ្ធសាសនា​នៅ​កម្ពុជា ស្តែង​ចេញ​តាម តួនាទី​របស់​វត្ត​អារាម រីឯ​តួនាទី​របស់​ព្រះសង្ឃ និង​តួនាទី​អប់រំ​សីលធម៌ មិន​អាច​ខ្វះ​មួយ​ណា​បាន​ឡើយ​។ ឧបនាយករដ្ឋមន្ត្រី​ថ្លែង​យ៉ាង​ដូច្នេះ ក្នុង​ពិធី​បើក​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​មន្ត្រី​សង្ឃ ទូ​ទាំង​ប្រទេស លើក​ទី​២៦ ប្រគេន​ព្រះ​មន្ត្រី​សង្ឃ ព្រះសង្ឃ និង​ជូន​ដល់​អាចារ្យ គណៈកម្មការ​វត្ដ ក្នុង​ខេត្តស្វាយរៀង ជាង​៦០០​អង្គ​/​នាក់ នា​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សកល​វិទ្យាល័យ ស្វាយ​រៀង​។

លោក​ជំទាវ​បាន​ថ្លែង​បន្ត​ថា វិស័យ​អាណាចក្រ និង​ពុទ្ធចក្រ បាន​ចូលរួម​ចំណែក​ផ្តល់ ការ​អប់រំ​-​ផ្សព្វផ្សាយ​ពុទ្ធិ និង​អំពាវនាវ​ឲ្យ​យុវជន​-​យុវតី​កម្ពុជា មាន​សតិបញ្ញា​យល់​ដឹង និង​ជ្រួតជ្រាប​អំពី ព្រះធម៌ ចេះ​ស្គាល់​គុណ​ទោស វៀរចាក​អំពី​អបាយមុខ​ផ្សេង​ៗ ចៀស​ផុត​ពី​ការ​ប្រើប្រាស់​គ្រឿងញៀន អំពើ​ហិង្សា​ផ្សេង​ៗ ក្រុម​ក្មេង​ទំនើង​ជាដើម​។ និង​មាន​សទ្ធា​ជ្រះថ្លា​សម្រាប់​បំពេញ​កុសលផល​បុណ្យ ដែល​ជា​វិធី​ដ៏​ប្រពៃ​រួមចំណែក​ដល់​ការ​រក្សា​បាន​នូវ​ចីរភាព​នៃ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​ជាតិ​។

លោក​ជំទាវ​បាន​បន្ត​ថា កិច្ចការ​ទាំងនេះ​នឹង​រួមចំណែក​ធ្វើ​ឲ្យ​ផ្នែក អាណាចក្រ និង​ផ្នែក​ពុទ្ធចក្រ បាន​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​គោលដៅ​រួម គឺ​សុខ​សន្តិភាព ការ​អភិវឌ្ឍ និង​វិបុលភាព​។ លោក​ជំទាវ​ឧ​បាន​យក​រដ្ឋមន្ត្រី បាន​បង្ហាញ​ការ​ជឿជាក់​ថា ការ​ផ្សព្វផ្សាយ​ខ្លឹមសារ អនុសំវច្ឆរៈ មហា​ស​និ្ន​បាត​នេះ ពិតជា​ជួយ​ចង្អុល​ទិស​ដោះស្រាយ ការ​ប្រឈម​នានា និង​លើក​ទិស​ដៅ ការងារ​ទៅ​អនាគត ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា ដើម្បី​បម្រើ​ឱ្យ​ផលប្រយោជន៍​សាធារណៈ បង្កើន​ធ្លុង​មហា សាមគ្គី ក្នុង​ជួរ​ព្រះសង្ឃ និង​ពុទ្ធសាសនិក ប្រមូលផ្ដុំ​គំនិត និង​បញ្ញាញាណ​ដ៏​ទូលំទូលាយ រិះរក​វិធាន​ការណ៍​សម​ស្រប ដើម្បី​រួមចំណែក​កាត់​បន្ថយ និង​លុប​បំបាត់​អំពើ​អកុសល និង​អំពើ​ហិង្សា​ផង ទាំងពួង​ក្នុង​សង្គម និង​ឈោង​ចាប់​យកសុខ​សន្ដិភាព​ដ៏​ពេញលេញ សុខុមាលភាព ផ្លូវ​កាយ​-​ចិត្ដ និង​ការ​អភិវឌ្ឍ​។

លោក​ជំទាវ​បាន​បន្ត​ថា អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​មន្ត្រី​សង្ឃ គឺជា​ការ​ពិភាក្សា​គ្នា ផ្លាស់​ប្តូរ​យោបល់​គ្នា លើ​ការងារ​ពុទ្ធសាសនា នា​ពេល​បច្ចុប្បន្ន សំដៅ​ធានា​លើកកម្ពស់​ការ​គោរព ប្រតិបត្តិ​ធម៌​វិន័យ​របស់​ភិក្ខុសង្ឃ និង​ពុទ្ធបរិស័ទ​ឱ្យ​ស្រប តាម​គោលការណ៍​នៃ​ពុទ្ធ​ប្បញ្ញត្តិ និង​ពុទ្ធានុញ្ញាត និង​អភិសមាចារ​ពុទ្ធសាសនា​។ នៅ​ក្នុង​ពិធី​នោះ លោក​ជំទាវ​ម៉ែ​ន សំ​អន ក៏​បាន​ប្រគេន​បច្ច័យ​មួយ​ចំនួន​ដល់​ព្រះសង្ឃ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ