ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ដែល​បើករថយន្ត​បុក​គេ ហើយ​ដក​កាំភ្លើង​ភ្ជង់​សមត្ថកិច្ច​ត្រូវ​បាន​ដោះ​លែង​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង រិ​ទ្ធី កាលពី​ថ្ងៃ​ទី​២៨ មិថុនា បាន​ស​ម្រ​ច​ធ្វើការ​ដោះ​លែង​អនុប្រធាន​នាយកដ្ឋាន​ម្នាក់​ដែល​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង រិ​ទ្ធី កាលពី​ថ្ងៃ​ទី​២៨ មិថុនា បាន​ស​ម្រ​ច​ធ្វើការ​ដោះ​លែង​អនុប្រធាន​នាយកដ្ឋាន​ម្នាក់​ដែល​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង ដក​អាវុធ​ខ្លី ភ្ជង់​គំរាម​លើ​សមត្ថកិច្ច​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខណ្ឌចម្ការមន ឲ្យ​មាន​សេរីភាព​វិញ​។ អនុប្រធាន​នាយកដ្ឋាន​រូប​នោះ​ឈ្មោះ ម៉ៅ ច័ន្ទ​រស្មី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៤E ផ្លូវ ២១៧ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បម្រើ​ការងារ​នៅ​នាយកដ្ឋាន​បច្ចេកទេស និង អភិវឌ្ឍ​លំនៅ​ដ្ឋា​ន នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​។

លោក ម៉ៅ ច័ន្ទ​រស្មី បាន​ត្រូវ​លោក កុ​ល បុ​ន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ គំរាមកំហែង ហើយ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ​ដើម្បី​សម្រេច​ឃុំខ្លួន ឬ​មិន​ឃុំខ្លួន អាស្រ័យ​លើ​ឆន្ទា​នុ​សិទ្ធ របស់​លោក​ចៅក្រម​កាន់​សំណុំរឿង​នោះ​។ គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៥ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ មិថុនា លោក ម៉ៅ ច័ន្ទ​រស្មី បាន​បើករថយន្ដ​ម៉ាក toyota higlander ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AF-៩៧៦៦ បុក​គូទ​រថយន្ត​គេ​មួយ​គ្រឿង​ម៉ាក toyota prius ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AT-១៩១៤ បើកបរ​ដោយ​ឈ្មោះ ហ៊ុន សំ​សែន​ឧត្តម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ បុគ្គលិក​ក្រុមហ៊ុន បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​បន្តិចបន្តួច​។

តែ​ពេល​នោះ​លោក ម៉ៅ ច័ន្ទ​រស្មី មិន​បាន​ចុះ​ពីលើ​រថយន្ត​មក​ដោះស្រាយ​គ្នា​ទេ រួច​បាន​ដេក​លក់​នៅ​ក្នុង​រថយន្ដ​តែ​ម្ដង​។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខណ្ឌចម្ការមន បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​គោះ​កញ្ចក់​រថយន្ត​ជន​បង្ក ដើម្បី​សម្រុះសម្រួល​ជាមួយ​ភាគី​ម្ខាង​ទៀត​។ ស្រាប់តែ​ពេល​នោះ​លោក ម៉ៅ ច័​ន្ធ​រស្មី បាន​ដក​កាំភ្លើងខ្លី​១​ដើម​ម៉ាក Beretta ពណ៌​ទឹកប្រាក់ ភ្ជង់​ទៅ​លើ​សមត្ថកិច្ច​នគរបាល រួច​បើករថយន្ត​រត់គេច​ខ្លួន​។

លុះដល់​ផ្លូវ​១៦៣ ក្នុង​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចម្ការមន ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ដេញ​ស្ទាក់​ឃាត់​បាន រួម​ទាំង​ដកហូត​វត្ថុ​តាង​អាវុធ​ខ្លី​១​ដើម​ផង និង បាន​នាំ​ខ្លួន​ទៅ​ធ្វើការ​សាកសួរ ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូន ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​។ ប៉ុន្តែ​ក្រោយ​ពី​តំណាង​អយ្យការ​ចោទប្រកាន់​ហើយ ដល់​ចៅក្រម​ស៊ើបសួរ​យល់​ឃើញ​ថា សំណង​រដ្ឋប្បវេណី​ត្រូវ​បាន​បញ្ចប់ ដូច្នោះ​ការ​ចោទប្រកាន់​ពី​ស្ថាប័ន​អយ្យការ​ក៏​ត្រូវ​រលត់​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ