ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សង្ឃឹម​អ្នកចូលរួម​បោះ​ឆ្នោត​អាណត្តិ​ទី​៦​ចំនួន​៦០% ទៅ​៧០%

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឆ្លងកាត់​ការ​ចុះ​មូលដ្ឋាន​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​គោលនយោបាយ របស់​ខ្លួន​ទៅ​កាន់​ប្រជាពលរដ្ឋ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​បង្កើត​ឡើង​ដោយ សមាជិក​ភាគច្រើន​មក​ពី​ក្រុម​សង្គម​ស៊ី​វិល បាន​អះអាង​ចំនួន​អ្នក​ទៅ​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​អាណត្តិ​ទី​៦​មាន​ប្រមាណ ៦០%…

រាជធានី​ភ្នំពេញ ៖ ឆ្លងកាត់​ការ​ចុះ​មូលដ្ឋាន​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​គោលនយោបាយ របស់​ខ្លួន​ទៅ​កាន់​ប្រជាពលរដ្ឋ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​បង្កើត​ឡើង​ដោយ សមាជិក​ភាគច្រើន​មក​ពី​ក្រុម​សង្គម​ស៊ី​វិល បាន​អះអាង​ចំនួន​អ្នក​ទៅ​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​អាណត្តិ​ទី​៦​មាន​ប្រមាណ ៦០% ទី​៧០%​។ នេះ​បើ​តាម​អ្នកនាំពាក្យ​គណបក្ស មូលដ្ឋាន​។ លោក សាម អ៊ី​ន អ្នកនាំពាក្យ​គណបក្ស ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ឲ្យ កោះសន្តិភាព ដឹង​តាម​ទូរស័ព្ទ​យ៉ាង​ដូច្នេះ​ថា « តាម​ការ​ស្ទាប់ស្ទង់ និង​វាយតម្លៃ​របស់​ក្រុមការងារ ប្រជាធិបតេយ្យ​មូលដ្ឋាន យើង​គិត​ថា ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​មិន​តិច​ជាង​៦០% គឺ​អាច​ចន្លោះ​ពី ៦០% ទៅ ៧០% នៃ​ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត »​។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​មូលដ្ឋាន​ស្រ​ដៀង​នឹង​ការ​លើក​ឡើង​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ប៉ុន្តែ​មានការ​ផ្ទុយ​ពី​លើក​ឡើង​របស់​ក្រុម​អតីត​គណ​ប ក្ស​សង្គ្រោះ​ជាតិ​ថា ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ នឹង​មិនមែន​អ្នកចូលរួម​ច្រើន​នោះ​ទេ​។ ពិសេស​នោះ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ ក្រៅប្រទេស​បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាជន​ទៅ​បោះ​ឆ្នោត​ថែម​ទៀត​។ យ៉ាងណា​ក្តី​លោក សាម អ៊ី​ន បាន​អះអាង​ថា ការ​អំពាវនាវ​របស់​ក្រុមប្រឆាំង​នៅ​តែ​កុំ​ឲ្យ​ប្រជាជន​ទៅ​បោះ​ឆ្នោត និង​មិន​ទទួល​បាន​ជោគជ័យ​ច្រើន​នោះ​ទេ​។ លោក​ថា « អ៊ីចឹង​ង យើង​គិត​ថា​យុ​ទ្ធា​នា​ធ្វើ​ពហិការ និង​តាម​ការ​យល់​ឃើញ​របស់​យើង​ហាក់ដូចជា​មិន​ទទួល​បាន​ជោគជ័យ​ច្រើន​នោះ​ទេ »​។

ជាមួយ​គ្នា​នោះ​ដែរ ក្នុង​នាម​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក សាម អ៊ី​ន បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ត្រូវ​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ព្រោះថា​ប្រសិនបើ​ចង់បាន​ថ្នាក់ដឹកនាំ​ល្អ ដែល​ខ្លួន​ពេញចិត្ត និង​ស្រឡាញ់ គួរ​ទៅ​បោះ​ឆ្នោត​។ លោក​ថា​« ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ថា ប្រសិនបើ​រដ្ឋាភិបាល មួយ​ល្អ​ដែល​ស្អាតស្អំ ដែល​តំណាង​ប្រជាពលរដ្ឋ​ពិតប្រាកដ​គឺ​ត្រូវ​ចុះ​ទៅ​បោះ​ឆ្នោត ព្រោះថា ការ​ដេក​ផ្ទះ​មិន​ទទួល​បាន​អ្វី​នោះ​ទេ​។ គាត់​ត្រូវ​ស្វែង​យល់​គណបក្ស​នយោបាយ​ដែល​ចូល​រួ ម​ប្រកួតប្រជែង​បាន​គ្រប់​ស្វែង​យល់​ពី​គោលនយោបាយ ស្វែង​ពី​ក្រុម​ដឹកនាំ​គណបក្ស​នយោបាយ ជីវប្រវត្តិ​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ជាដើម​»​។

លោក​ក៏​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​សិក្សា​ពី​ប្រវត្តិ ថ្នាក់ដឹកនាំ​ដែល​ធ្លាប់​ឆ្លងកាត់​ការ​លំបាក និង​ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ និង​មាន​គោលនយោបាយ​ល្អ​ៗ​ដើម្បី​បម្រើ​ការខ្លួន​។ អ៊ីចឹង​សុំ​ប្រជាពលរដ្ឋ​កុំ​មានការ​ភ័យ​ខ្លាច ក្នុង​ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​ដែល​ពេញចិត្ត ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ ដែល​កាន់តែ​ខិត​ជិត​មក​នៅ​ពេល​ខាង​មុខ​នេះ​។ សូម​ជម្រាប​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ស្រប​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​បិទ​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ចំនួន ៨.៣៨០.២១៧​នាក់ នៅ​តាម​ការិយាល័យ​ចំនួន ២២.៩៦៧ នៅ​ទូ​ទាំង រាជធានី​ខេត្ត​។ ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​នេះ ដើម្បី​ផ្តល់​ឲ្យ​អ្នកបោះឆ្នោត​ទាំងអស់​ងាយស្រួល​ដឹង​ពី​ការិយាល័យ​របស់​ខ្លួន​ក្នុង​ការ​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ក្នុង​ការ​ជ្រើស​អ្នកដឹកនាំ ប្រទេស​ដែល​មាន​រយៈពេល​៥​ឆ្នាំ​ម្តង​។ ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ មាន​គណបក្ស​នយោបាយ​ចំនួន​២០ បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​ដើម្បី​ប្រកួតប្រជែង​យក​សន្លឹក​ឆ្នោត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ