ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលោ.ភ​ហើយ​គេចខ្លួន​ជិត​៨​ឆ្នាំ លប​មក​វិញ​ស្មាន​តែ​ភ្លេចមុខ មានអី​!!!

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ដែល​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​កាលពី​ឆ្នាំ​២០១០ ហើយ​សមត្ថកិច្ច​ក្របួច​ជាប់​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៨ បន្ទាប់​ពី​ជន​នេះ​បាន​ប្រព្រឹត្ដ​បទ​ល្មើស ហើយ​រត់គេច​ខ្លួន រួច​វិល​ចូល​ទ្រនំ​វិញ​ព្រោះ​ស្មានថា សមត្ថកិច្ច​ភ្លេចមុខ​គេ​។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា…

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ដែល​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​កាលពី​ឆ្នាំ​២០១០ ហើយ​សមត្ថកិច្ច​ក្របួច​ជាប់​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៨ បន្ទាប់​ពី​ជន​នេះ​បាន​ប្រព្រឹត្ដ​បទ​ល្មើស ហើយ​រត់គេច​ខ្លួន រួច​វិល​ចូល​ទ្រនំ​វិញ​ព្រោះ​ស្មានថា សមត្ថកិច្ច​ភ្លេចមុខ​គេ​។

ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​កម្លាំង​នគរ​បាល​ក្រុង​ច្បារមន បាន​ស្រាវជ្រាវ​ចាប់ខ្លួន​មុខសញ្ញា​ជនសង្ស័យ​ម្នាក់​នៅ​ភូមិ​ញ សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យ​នេះ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ ១៩៧​ចុះ​ថ្ងៃ​ទី​០៧.០៧.២០១១ របស់​លោក អ៊ី​វ បូ​រិ​ន្ទ ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​​ខេត្ត ដោយ​ជនជាប់ចោទ​ឈ្មោះ ហេង សុ​ភ័​ក្រ​ណា ហៅ​សុ​ភ័​ក្រ​ណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​លក់ដូរ ពី​បទ រំលោភ​សេពសន្ថវៈ នៅ​រមណីយដ្ឋាន​អំពែ​ភ្នំ សង្កាត់​ស្វាយ​​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​២៦ មក​រា ២០១០​។

ជនសង្ស័យ​ខាងលើ​ក៏​មាន​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​លេខ ២០៥ ចុះ​ថ្ងៃ​ទី​២១ កក្កដា ២០១៧ របស់​លោក​ពេជ្រ ចិន្តា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ជាប់​ពាក់ព័ន្ធ​ពី​បទ លួច​ដោយ​ស្ថាន​ទម្ងន់ទោស (​ឆក់​) នៅ​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ កាល​ពី​ថ្ងៃ​ទី​២០ មីនា ២០១៧ ក្រោយ​ប្រព្រឹត្ដ​បទល្មើស​រួច​គេចខ្លួន​បាត់ ដោយ​ជនសង្ស័យ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ក្រាំង​ពល​ទេព ឃុំ​រកា​ធំ ស្រុក​ច្បារមន ខេត្តកំពង់ស្ពឺ​។

ក្រោយ​ការ​ឃាត់ខ្លួន​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ២០១៨ ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ខាងលើ​នេះ​មែន​។ កាល​នោះ​​គឺ​រូបគេ​បាន​ធ្វើ​សកម្មភាព​រំលោភ​លើ​នារី​ម្នាក់​រហូត​សម្រេច​នៅ​ចំណុច​កើតហេតុ​ខាង​លើ រួច​ក៏​រត់គេច​ខ្លួន​រហូត​មក​។ លុះដល់​ថ្ងៃ​ចាប់ខ្លួន ដោយ​នឹក​ស្មានថា សមត្ថកិច្ច​ភ្លេច​រូបគេ​ហើយ​នោះ គេ​ក៏​លបចូល​មក​ផ្ទះ ស្រាប់តែ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង​។

ក្រោយ​ស្តា​ប់ស​ចម្លើយ​សារភាព​រួច​មក ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ