ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​ទូរទស្សន៍​សុខ​ៗ ស្រាប់តែមកពីក្រោយ​ស្រែក «​អញ​កា.ប់​ក្បាល​ង៉ែ​ង​ចោល​»

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​មិនដឹង​ថា​ហេតុ​អ្វី នៅ​សុខ​ៗ​ស្រាប់តែ​យក​កាំបិត​បុ័ង​គំរាមកំហែង​សម្លាប់​បងស្រី​បង្កើត​ខ្លួនឯង ហេតុ​ការណ៍​​នេះ​កើតឡើង​កាលពី​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ…

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​មិនដឹង​ថា​ហេតុ​អ្វី នៅ​សុខ​ៗ​ស្រាប់តែ​យក​កាំបិត​បុ័ង​គំរាមកំហែង​សម្លាប់​បងស្រី​បង្កើត​ខ្លួនឯង ហេតុ​ការណ៍​​នេះ​កើតឡើង​កាលពី​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ខាងត្បូង ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ ថា សុខ​វី អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មក​រោងចក្រ រីឯ​ប្អូនប្រុស​បង្កើត​ជា​ជនសង្ស័យ​ឈ្មោះ ថា វ៉ា​ន់​ធូ អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ រស់នៅ​ភូមិ​ខាងត្បូង ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន និង​ដកហូត​វត្ថុ​តាង​ជា​កាំបិត​បុ័ងតោ​ពណ៌​ស​ដង​ដែក​១ ។

តាម​សម្ដី​បងស្រី​ជនសង្ស័យ​បាន​ប្រាប់​ថា មុន​កើតហេតុ ខ្លួន​កំពុង​តែ​អង្គុយ​មើល​ទូរទស្សន៍ ស្រាប់តែ​ប្អូនប្រុស​បង្កើត​បាន​ឡើង​ទៅ​លើ​ផ្ទះ ដោយនៅ​ដៃ​មាន​កាន់​កាំបិត​បុ័ងតោ​មក​ឈរ​ពីក្រោយ​ខ្នង​គាត់ និង​ស្រែក​ជេរ​ដោយ​គំរាម​ថា «​អញ​កាប់​ក្បាល​ង៉ែ​ង​ចោល​ហើយ​» ។ ខណៈនោះ​ជនសង្ស័យ​ក៏​យក​កាំបិត​មក​ភ្ជង់​ពីលើ​ក្បាល​នាង ប៉ុន្តែ​មិន​ហ៊ាន​ចាក់ ឬ​កាប់​ទេ ភ្លាម​នោះ​គេ​ក៏​ចុះពីលើផ្ទះ​ទៅ​ដី​វិញ និង​ឈរ​ស្រែក​ជេរ​គាត់​ជា​បង​ស្រី​ហាក់បីដូចជា​មនុស្ស​បែក​ថ្នាំ​អ​ញ្ចឹ​ង​។ ដោយ​មានការ​ភ័យ​ខ្លាច​នាង​បាន​សម្រេចចិត្ត​ទៅ​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍ ដើម្បី​ឲ្យ​ធ្វើការ​ឃាត់ខ្លួន ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ