ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លែងលែងចេញ… មើលគាត់ដើរលួចដោះ​តាមផ្លូវរថភ្លើង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការឃាត់ខ្លួន​ជន​សង្ស័យ២នាក់ ម្នាក់​ជាអ្នកលួច និងម្នាក់ទៀត​អ្នក​ទិញ ​កាលពីវេលាម៉ោង០៦ព្រឹកថ្ងៃទី​២៨ មិថុនា នេះ ស្ថិតត្រង់​ចំណុច​ស្ថានីយរថភ្លើង​ក្នុងភូមិ​រ៉ា…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការឃាត់ខ្លួន​ជន​សង្ស័យ២នាក់ ម្នាក់​ជាអ្នកលួច និងម្នាក់ទៀត​អ្នក​ទិញ ​កាលពីវេលាម៉ោង០៦ព្រឹកថ្ងៃទី​២៨ មិថុនា នេះ ស្ថិតត្រង់​ចំណុច​ស្ថានីយរថភ្លើង​ក្នុងភូមិ​រ៉ា ឃុំ​ធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង លើ​ករណីលួច​ខ្ចៅប៊ូឡុង​​ចាប់​ផ្លូវ​​រថ​ភ្លើង​​ជាច្រើន ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យទាំង២នាក់​ ម្នាក់ឈ្មោះសូ ផុន  (ជាអ្នក​លួច​ដោះ​ខ្ចៅតាមផ្លូវរថភ្លើង) និងម្នាក់ទៀត​ឈ្មោះ​ប៉ក់ សារួន អាយុ​៤៨ឆ្នាំ (ជាអ្នកទិញ)ទាំង២នាក់​រស់​នៅក្នុងភូមិ​កើត​ហេតុ​ខាង​លើ​ជាមួយ​គ្នា ។

ការបង្ក្រាបនោះ ត្រូវបាន​សមត្ថកិច្ច​ដកហូតវត្ថុតាង​​ខ្ចៅប៊ូឡុង​នោះ ដោយមាន​ទម្ងន់សរុប​១១០គីឡូក្រាម​ឯណោះ ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់​ត្រូវ​បានសមត្ថកិច្ច​​សាកសួរ និង​ចាត់ការតាមនីវិធី ។

អត្ថបទសរសេរ ដោយ