ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​ស្គាល់​ភ្នំ​ធម្មជាតិ​នៅ​តាម​បណ្តា​ស្រុក​នីមួយ​ៗ​ក្នុង​ខេត្តកំពង់ស្ពឺ​ម្តង

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

កំពង់ស្ពឺ ៖ ជួរ​ភ្នំ​ជា​ច្រើន​នៅ​ខេត្តកំពង់ស្ពឺ​ដែល​ភ្នំ​ទាំងនោះ​មាន​ភាព​ស្រស់បស់ ដែល​គួរ​ឲ្យ​ទាក់ទាញ​អារម្មណ៍​អ្នក​ទស្សនា ។ ចំណែក​ព្រៃឈើ​ដ៏​ខៀវស្រងាត់​នៅ​លើ​ភ្នំ​មាន​ភ្នំ​ខ្លះ​ទាប ខ្លះ​ខ្ពស់ ហើយ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​មួយ​ផ្នែក​របស់​ប្រជា​សហគមន៍​នៅ​ទី​នេះ​ខ្លះ​ហើយ​ដែរ ។ និយាយ​ជា​រួម​ក្រៅពី​មានឈ្មោះ​ជា​ខេត្ត​ល្បីល្បាញ​ក្នុង​ការ​ផលិត​ស្ករត្នោត​ដែល​មានគុណ​ភាពល្អ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​មក​នោះ​ខេត្ត​នេះ​ក៏​ផលិត​ទឹកត្នោតជូរ…

កំពង់ស្ពឺ ៖ ជួរ​ភ្នំ​ជា​ច្រើន​នៅ​ខេត្តកំពង់ស្ពឺ​ដែល​ភ្នំ​ទាំងនោះ​មាន​ភាព​ស្រស់បស់ ដែល​គួរ​ឲ្យ​ទាក់ទាញ​អារម្មណ៍​អ្នក​ទស្សនា ។ ចំណែក​ព្រៃឈើ​ដ៏​ខៀវស្រងាត់​នៅ​លើ​ភ្នំ​មាន​ភ្នំ​ខ្លះ​ទាប ខ្លះ​ខ្ពស់ ហើយ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​មួយ​ផ្នែក​របស់​ប្រជា​សហគមន៍​នៅ​ទី​នេះ​ខ្លះ​ហើយ​ដែរ ។

និយាយ​ជា​រួម​ក្រៅពី​មានឈ្មោះ​ជា​ខេត្ត​ល្បីល្បាញ​ក្នុង​ការ​ផលិត​ស្ករត្នោត​ដែល​មានគុណ​ភាពល្អ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​មក​នោះ​ខេត្ត​នេះ​ក៏​ផលិត​ទឹកត្នោតជូរ និង​ស្រា​ទឹកត្នោត​ជា​ច្រើន​ផង​ដែរ ។ ជា​ពិសេស គឺ​ភ្នំ​ឱ​រ៉ា​ល់​តែ​ម្តង ហើយ​ក៏​ជា​ភ្នំ​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ខេត្ត​ដែល​ភ្នំ​នេះ​មា​នទី​តាំងនៅ​ស្រុក​ឱ​រ៉ា​ល់ និង​មាន​ព្រំដែន​ខណ្ឌ​ខេត្ត​ដូច​ជា កោះកុង ពោធិ៍សាត់ និង​កំពង់ឆ្នាំង ។

បើ​និយាយ​ពី​កំពង់ស្ពឺ​គេ​អាច​និយាយ​បាន​ថា ជា​ខេត្ត​ដែល​ងាយ​ស្គាល់​បំផុត ព្រោះ​ខេត្ត​នេះ​ស្ថិត​នៅ​ភាគ​ខាងលិច​នៃ​រាជធានី​ភ្នំពេញ និង​ជា​ខេត្ត​សម្បូរ​ទៅ​ដោយ​ជួរ​ភ្នំ​ជា​ច្រើន​មិន​ចាញ់​ខេត្ត​នានា​នោះ​ឡើយ តែ​ក្នុង​ចំណោម​ភ្នំ​ទាំងនោះ​នៅ​មាន​ភ្នំ​ដែល​ជា​កន្លែង​រមណីយដ្ឋាន​ប្រ​វិត្ត​សាស្ត្រ​ផង និង​បូរាណ​វិទ្យា​ផង ក្រៅពី​នោះ​នៅ មាន​តែ​កន្លែង​កម្សាន្ត​ចំនួន​ទៀត​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង គឺ​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រឹត​កុសុមៈ​ឬ​គិរី​រម្យ ទឹកធ្លាក់​ចំបក់ អំពែ​ភ្នំ និង​ភ្នំ​ព្រៃ​ខ្មែរ ហើយ​ថ្មី​ៗ​នេះ គឺ​ទឹកធ្លាក់​ជ្រាវ និង​ភ្នំ​ចាស់ ហើយ​ភ្នំ​ព្រះ​តែ​ម្តង ដោយឡែក​ភ្នំ​ស្រង់​ជា​ភ្នំ​ដែល​មាន​វត្ត​អារាម​ច្រើន​ជាង​ភ្នំ​នានា​។

ស្រុក​ភ្នំស្រួច​ជា​ស្រុក​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ជួរ​ភ្នំ​ជា​ច្រើន​ផង​ដែរ ក្នុង​នោះ​មាន​ភ្នំ​ធ ,​ភ្នំ​ខ្នុរ ,​ភ្នំ​លាក់ ,​ភ្នំ​ជ្រោះ​ដំបង ,​ភ្នំ​៥៥៣ (​ជា​បណ្តុំ​ភ្នំ​ជា​ច្រើន​ស្អេកស្កះ​) ភ្នំ​ក្រឡា​បឹង ,​ភ្នំ​ពោធិ ,​ភ្នំ​ដី​ច្រាំ , ភ្នំ​ត្រពាំង​ក្រឡឹង (​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ហៅ​ថា ភ្នំ​ឥន​ត្រពាំង​ក្រឡឹង​) ដែល​ភ្នំ​មួយ​នេះ​មាន​ប្រវត្តិ​ទាក់ទង​ទៅ​នឹង​ការ​បាញ់​សម្លាប់​ក្រុម​ជន​ក្បត់ជាតិ​ទៀត​ផង ។នៅ​មាន​តំបន់​ទេសចរណ៍​មួយ​ចំនួន​ទៀត​នៅ​ស្រុក​នេះ តែ​យើង​សូម​ទុក​លើកយក​មក​បង្ហាញ​នៅ​ពេល​បន្ទាប់ ។ ដោយឡែក​ក្រុង​ច្បារមន​ជា​បេះដូង​របស់​ខេត្ត​មិន​មាន​ភ្នំ​ដូច​បណ្តា​ស្រុក​ដទៃ​នោះ​ទេ តែ​មាន​រមណីយដ្ឋាន​ជាប់​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​មួយ​កន្លែង​នោះ គឺ​វត្ត​អំពែ​ភ្នំ ។

លក្ខណៈ​ពិសេស​នៃ​តំបន់ រមណីយដ្ឋាន​ទេសចរណ៍​នេះ​ពិតជា​ស្រស់​ត្រកាល​ណាស់​បើ​និយាយ​អំពី​ទី​រមណីយដ្ឋាន​អំពែ​ភ្នំ​នោះ​នរណា​ក៏​គេ​ស្គាល់​កន្លែង កម្សាន្ត​ប្រកប ដោយ​ខ្យល់ជំនោរ​ត្រជាក់ ផុស​ចេញពី​ទឹកស្ទឹង​ហូរ​បត់បែន​វែង​អន្លាយ​នេះ​ដែរ ជា​ពិសេស​ក្រុម​យុវជន​យុវនារី​តែ​ម្តង ។ អំពែ​ភ្នំ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង ភ្នំពេញ​នោះ​ឡើយ គឺ​មាន​ចម្ងាយ​ផ្លូវ​ត្រឹមតែ​៤៦​គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ រួច​បត់​ឆ្វេង​ដៃ​ចូល​តាម​ផ្លូវ​ក្រួស​ក្រហម​ប្រហែលជា​២​គីឡូម៉ែត្រ​នោះ​នឹង​បានឃើញ​ប្រទះ​ស្លាក​សញ្ញា​រមណីយដ្ឋាន​នេះ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​អំពែ​ភ្នំ ឃុំ​សុពណ៌​ទេព និង​ឃុំ​ស្វាយ ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

តំបន់​នេះ​មាន​ទេសភាព​នៃ​ទឹកស្ទឹង​ហូរ​ឆ្លងកាត់​រួម​ផ្សំ​លំអ​ដោយ​ដើមឈើ​ធំ​ៗ​ប្រឹង​ដុះ​ប្រជ្រៀត​គ្នា​តាម​មាត់​ស្ទឹង និង​ជើងភ្នំ​ដែល​មាន​ស្ពាន​យោល​ឆ្លងកាត់​ពី​ភូមិ​តាំង​ទន្លេ​ត​ភ្ជាប់​ឆ្លង​ទៅ​ភូមិ​អំពែ​ភ្នំ ។ ក្រៅពី​នេះ​យើង​នៅ​សង្កេត​ឃើញ​មាន​វត្ត​អារាម​ចាស់​មួយ​បណ្តែត​ខ្លួន​នៅ​លើ​កូនភ្នំ​ដែល​ជាទី​សក្ការ​របស់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ទៅ​ធ្វើបុណ្យ​ទាន​តាម​លក្ខណៈ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ផង​ដែរ ។ ស្រុក​ឧដុង្គ ជា​ស្រុក​មួយ​ឋិត​នៅ​ភាគ​ខាងជើង​ខេត្ត តែ​មាន​ភ្នំ​តែ​២​ប៉ុ​ណោះ ដែល​ភ្នំ​ទី​១ គេ​ហៅ​ភ្នំ​ពាំង​ល្វា និង​ទី​២ គេ​ហៅ​ថា​ភ្នំ​តូច ។ ស្រុក​សំរោង​ទង​៖ មាន​ភ្នំ​ម្រះព្រៅ , ភ្នំ​ជាល ,​ភ្នំ​លិច​ទឹក ,​ថ្ម​ពុក ,​ប្រជាវ​បាត​ភ្នំ និង​នៅ​មាន​ជា​ច្រើន​ទៀត​ដែល​នៅ​មិន​ទាន់​បាន​ស្រាវជ្រាវ​នៅឡើយ ។

ចំណែក​ស្រុក​បរ​សេដ្ឋ​ស្ថិត​នៅ​ភាគ​ខាងត្បូង​ទីរួមខេត្ត​មាន​ភ្នំ​ស្រែ​ព្រីង (​ជាប់ជើង​ភ្នំ​ស្រង់​ភ្នំស្រួច​)​ភ្នំ​តា​កឹ​ម ,​ឱ​តូច​,​ឱ​ធំ ,​ភ្នំ​កូប ,​ភ្នំ​កក់ ,​ភ្នំ​ភក្តី ,​និង​ភ្នំ​ឳ​ស្មៅ​ខ្ចី​ជាដើម ។ ស្រុក​គងពិសី​ក៏​មាន​ភ្នំ​មិន​ចាញ់​ខាង​ស្រុក​ប​សេដ្ឋ​ដែរ ក្នុង​នោះ​មាន​ភ្នំ​ស្រង់ ,​ភ្នំ​តា​មោក ,​ភ្នំ​បាក់​ខែង ,​ភ្នំ​ក​គោ ,​ភ្នំ​អាច​ន៍​ទីទុយ ,​ភ្នំស្រួច ,​ភ្នំ​ពេជ្រ​មុនី ,​ភ្នំ​ស្រែ​មាន់ ,​ភ្នំ​ក្អែក​ទុំ និង​ភ្នំ​ជា​ច្រើន​ទៀត​ដែល​មិន​មាន​អ្នក​ស្គាល់ឈ្មោះ​អស់ ។
ស្រុក​ឱ​រ៉ា​ល់ ៖ ជា​ស្រុក​មួយ​ស្ថិត​នៅ​ភាគ​ខាងលិច​ខេត្ត​មាន​ភ្នំ​ជា​ច្រើន​ផង​ដែរ ដូច​ជា​ភ្នំ​ឱ​រ៉ា​ល់​ដែល​ភ្នំ​នេះ​មាន​កម្ពស់​១៨១៣​ម៉ែត្រ​ពី​នីវ៉ូទឹក​សមុទ្រ បើ​តាម​ការ​ប្រៀបធៀប​របស់​អាជ្ញារ​ពាក់ព័ន្ធ ។ ជួរ​ភ្នំ​ឱ​រ៉ា​ល់​នេះ​មាន​ភ្នំ​ដូច​ជា ភ្នំ​ជ្រាវ​ភ្នំ​ដូនពេញ ភ្នំ​ប្រាក់​ភ្នំ ដង្កៀបក្តាម ភ្នំ​ក្រោល​ស្វា ភ្នំ​ដោះ​ក្រមុំ​ភ្នំ​រមាំង​ស​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ