ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេ​ស៊ី​ល​ទម្លាក់​ស៊ែ​ប៊ី​ចេញពី World Cup តែ​ឈឺ​សាច់​អ្នកគាំទ្រ

5 ឆ្នាំ មុន

ការ​ប្រកួត​ចុង​ក្រោយ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល E កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​រវាង​ក្រុម​ប្រេ​ស៊ី​ល និង​ស៊ែ​ប៊ី​បាន​បញ្ចប់​ដោយ​លទ្ធផល​ស៊ែ​ប៊ី​ចាញ់​ក្រុម​សាំ​បា​០​ទល់​នឹង​២ ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខឹងសម្បា និង​ឌឺដង​ដាក់​គ្នា​រហូត​កើត​មាន​ហិង្សារ​នៅ​ក្នុង​ពហុ​កីឡដ្ឋាន ។ ក្នុង​អំពើ​ហិង្សារ​នេះ គេ​សង្កេត​ឃើញ​មាន​អ្នកគាំទ្រ​ប្រេ​ស៊ី​ល​មួយ​ក្រុម ប្រតាយប្រតប់​គ្នា​ជាមួយ​អ្នកគាំទ្រ​ស៊ែ​ប៊ី…

ការ​ប្រកួត​ចុង​ក្រោយ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល E កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​រវាង​ក្រុម​ប្រេ​ស៊ី​ល និង​ស៊ែ​ប៊ី​បាន​បញ្ចប់​ដោយ​លទ្ធផល​ស៊ែ​ប៊ី​ចាញ់​ក្រុម​សាំ​បា​០​ទល់​នឹង​២ ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខឹងសម្បា និង​ឌឺដង​ដាក់​គ្នា​រហូត​កើត​មាន​ហិង្សារ​នៅ​ក្នុង​ពហុ​កីឡដ្ឋាន ។

ក្នុង​អំពើ​ហិង្សារ​នេះ គេ​សង្កេត​ឃើញ​មាន​អ្នកគាំទ្រ​ប្រេ​ស៊ី​ល​មួយ​ក្រុម ប្រតាយប្រតប់​គ្នា​ជាមួយ​អ្នកគាំទ្រ​ស៊ែ​ប៊ី បន្ទាប់​ពី​ការ​ប្រកួត​របស់​ក្រុម​ជម្រើសជាតិ​ពួក​គេ​បាន​បញ្ចប់ ។ យ៉ាងណាមិញ​ភ្លាម​ៗ​នោះ ក៏​ត្រូវ​បាន​កង​សន្តិសុខ​ប្រចាំការ​ក្នុង​ពហុ​កីឡដ្ឋាន ចេញ​មក​អន្តរាគមន៍​ទាន់​ពេលវេលា​ផង​ដែរ ។

ចំពោះ​ករណី​នេះ មិន​បាន​បង្ក​ឱ្យ​មាន​អ្នកគាំទ្រ​ណា​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ ។ ទន្ទឹម​នឹង​នេះ​ប៉ូលិស​រុ​ស្ស៊ី​បាន​ចេញ​បញ្ជា​យ៉ាង​តឹង​រឹង​ព្រមាន ដល់​ជន​ទាំងឡាយ​ណា​ដែល​បង្កចលាចល អំឡុង​ព្រឹត្តិការណ៍ World Cup ថា​នឹង​មិន​លើកលែង​ឱ្យ​ជា​ដាច់ខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ