ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងធ្វើការ​សុខ​ៗ​រថយន្ត​ធំ​ក្រឡាប់​សង្កត់​ស្លា.ប់​ម្នាក់ និង​របួស​២​នាក់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​៣​នាក់​ជា​ប្តី​ប្រពន្ធ និង​កូន​ស្លាប់ ហើយ​របួស​លើ​ទឹកដី​ថៃ​នៅ​ថ្ងៃ​ទី​២៧ មិថុនា ២០១៨ ក្នុងស្រុក​ខ្ល​ង​យ៉ៃ ខេត្ត​ត្រា​ត ប្រទេស​ថៃ…

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​៣​នាក់​ជា​ប្តី​ប្រពន្ធ និង​កូន​ស្លាប់ ហើយ​របួស​លើ​ទឹកដី​ថៃ​នៅ​ថ្ងៃ​ទី​២៧ មិថុនា ២០១៨ ក្នុងស្រុក​ខ្ល​ង​យ៉ៃ ខេត្ត​ត្រា​ត ប្រទេស​ថៃ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ធំ​ក្រឡាប់​សង្កត់​ពេល​កំពុងធ្វើការ​សុខ​ៗ​នេះ បើ​យោង​តាម​គេហទំព័រ​ក្នុងស្រុក​របស់​ថៃ​​បាន​ចេញផ្សាយ​នៅ​ថ្ងៃនេះ ។

ជន​រង​គ្រោះ​ខាងលើ​ជា​គ្រួសារ​តែ​មួយ​ដែល​របួសធ្ងន់​២​នាក់ និង​ស្លាប់​ម្នាក់ ។ ក្នុង​ចំណោម​អ្នក​រង​គ្រោះ​គេ​ស្គាល់​តែ​អ្នក​ស្លាប់ គឺ​ឈ្មោះ រ័​ត្ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា ជា​អ្នក​ភូមិ​ឃុំ​ស្រុក​ខេត្ត​ណា​នៅឡើយ​ទេ ។ ប្រភព​ពី​កន្លែង​កើតហេតុ​ប្រាប់​ថា ជន​រង​គ្រោះ​កំពុងធ្វើការ ស្រាប់តែ​មាន​រថយន្ត​ធំ​ដឹក​ទំនិញ​១​គ្រឿង ពាក់​ស្លាក​លេខ​ថៃ​-​ក្រុង​ថេ​ប​មហានគរ 63-1593​បើក​លឿន​មក​ក្រឡាប់​លើ​ពលករ​ខ្មែរ ដែល​កំពុង​កាយ​ដី​ច្រក​កា​រ៉ុ​ង​នៅ​កន្លែង​កើតហេតុ ។

យោង​តាម​ការ​សាកសួរ​អ្នកបើកបរ​រថយន្ត​បង្ក​ប្រាប់​សមត្ថកិច្ច​ថៃ​ថា ខ្លួន​ងោក​មួយភាំង​ពេល​កំពុង​បើកបរ​ដល់​ចំណុច​ផ្លូវ​កោង ហើយ​ពេល​ដឹងខ្លួន​ប្រុង​បួង​ចង្កូត​បញ្ចៀស​បញ្ហា​ដែរ តែ​មិន​អាច​បួង​បាន ទើប​បណ្តាល​ឲ្យ​ក្រឡាប់​សង្កត់​ជន​រង​គ្រោះ​ស្លាប់​របួស​យ៉ាង​ដូច្នេះ ។

ក្រោយ​កើតហេតុ​អាជ្ញាធរ និង​សមត្ថកិច្ច​ថៃ​បាន​អន្តរាគមន៍​ហៅ​ក្រុម​រថយន្ត​សង្គ្រោះ​ដឹក​ជន​រង​គ្រោះ​ដែល​ស្លាប់ និង​របួស​យក​ទៅ​មន្ទីរពេទ្យ​កើតហេតុ ។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ