ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លា​កំណាច​អាស៊ី Pacquiao ប៉ះ​ជើង​ខ្លាំង​អា​ហ្ស​ង់​ទី​ន Lucas Matthysse កក្រើកទៀតហើយ

5 ឆ្នាំ មុន

នៅ​មិន​ដល់​៣​ស​ប្តា​ហ៍​ទៀត​នោះ​ទេ​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ WBA រវាង​ខ្លា​កំណាច​ទ្វីបអាស៊ី Manny Pacquiao និង​ជើង​ខ្លាំង​ឆ្លង​ដែន​មក​ពី​អា​ហ្ស​ង់​ទី​ន Lucas Matthysse នឹង​ត្រូវ​ឡើង​សង្វៀន ប៉ះ​គ្នា​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពូរ…

នៅ​មិន​ដល់​៣​ស​ប្តា​ហ៍​ទៀត​នោះ​ទេ​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ WBA រវាង​ខ្លា​កំណាច​ទ្វីបអាស៊ី Manny Pacquiao និង​ជើង​ខ្លាំង​ឆ្លង​ដែន​មក​ពី​អា​ហ្ស​ង់​ទី​ន Lucas Matthysse នឹង​ត្រូវ​ឡើង​សង្វៀន ប៉ះ​គ្នា​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពូរ ប្រទេស​ម៉ា​ឡេ​ស៊ី​នៅ​ថ្ងៃអាទិត្យ​ទី​១៥ ខែកក្កដា ខាង​មុខ​នេះ ។
ចំពោះ​ជំនួប​លើក​ទី​១​សម្រាប់​ឆ្នាំ​២០១៨​នេះ Pacquiao បាន​ខិតខំ​ហ្វឹកហាត់​យ៉ាង​យកចិត្តទុកដាក់​បំផុត​បន្ទាប់​ពី​ចាញ់​ទាំង​មិន​អស់ចិត្ត​ពេល​ប្រកួត​ប៉ះ​កីឡាករ​អូស្ត្រាលី Jeff Horn កាលពី​ខែកក្កដា ឆ្នាំ​២០១៧ រួច​មក ។

ទន្ទឹម​នឹង​នេះ​គ្រូបង្វឹក Buboy Fernandez បាន​និយាយ​ថា «​ខ្ញុំ​អាច​និយាយ​បាន​ថា ពេល​នេះ Pacquiao បាន​ត្រៀមខ្លួន ៨៥% ហើយ ប៉ុន្តែ​យើង​មិន​ចង់ឱ្យ​គាត់​ឆាប់​ឡើង​ដល់ ១០០% ភ្លាម​ៗ​ទេ​» ។ គ្រូបង្វឹក​រូប​នេះ​បន្ថែម​ថា «​សមត្ថភាព​គាត់​ឥឡូវនេះ គឺ​ដូច​អ្វី​ដែល​យើង​ចង់បាន​អ៊ីចឹង​» ។

គួរ​រំលឹក​ថា កាលពី​ខែមេសា​កន្លង​ទៅ​អតីត​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ពិភពលោក​៨​សម័យកាល​ខាងលើ​បាន​ថ្លែងប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​អង់គ្លេស BBC ថា «​ជំនួប​ប៉ះ Matthysse មិនមែន​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់ខ្ញុំ​ទេ ។ ខ្ញុំ​ចង់ឱ្យ​អ្នក​រាល់គ្នា​ចង​ចាំ មិន​ត្រឹមតែ​ខ្ញុំ​ឈ្នះ​ខ្សែក្រវាត់​នោះ​ឡើយ ។ ខ្ញុំ​នឹង​បន្ត​នៅ​ទី​នេះ​ក្នុង​នាម​ជា​អ្នក​ប្រដាល់​អាជីព​មួយ​រូប​ដដែល​មិន​ទាន់​បញ្ចប់​នោះ​ទេ​» ។
សូម​បញ្ជាក់​ថា ចាប់តាំងពី Pacquiao ប្រកួត​ចាញ់​កីឡាករ Jeff Horn របូត​ខ្សែក្រវាត់ WBO កាលពី​ឆ្នាំ​មុន​មក ស្តេច​ប្រដាល់​ហ្វី​លី​ពី​នរូ​ប​នេះ​មិន​ទាន់​ឡើង​សង្វៀន​ម្តង​ឡើយ ។ ចំពោះ​ប្រវត្តិ​ឡើង​សង្វៀន​វិញ កីឡាករ​វ័យ​៣៩​ឆ្នាំ កំពស់​១.៦៨​ម៉ែត្រ Pacquiao ធ្លាប់​ប្រកួត​បាន​ចំនួន​៦៨​ដង ដោយ​ទទួល​ជ័យជម្នះ​បាន​ចំនួន​៥៩​ដង ក្នុង​នោះ​ផ្តួល​គូប្រកួត​សន្លប់​៣៨​ដង និង​ស្មើ​២​ដង ចាញ់​៧​ដង ។

ចំណែកឯ​គូប្រកួត​នឹង​ត្រូវ​ប៉ះ​គ្នា​លើក​នេះ​កីឡាករ Lucas Matthysse ដែល​ជា​ម្ចាស់​ខ្សែក្រវាត់ WBA World Weterweight វ័យ​៣៥​ឆ្នាំ ធ្លាប់​ឡើង​សង្វៀន​បាន​ចំនួន​៤៤​ដង ឈ្នះ​៣៩ ក្នុង​នោះ​ក៏​ធ្លាប់​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ចំនួន​៣៦​ដង និង​ចាញ់​៤​ដង ប៉ុន្តែ​មិន​ដែល​ស្មើ​នោះ​ទេ ខណៈ​ឈ្នះ​ដៃគូ​ដោយ​មិន​ប្រកួត​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ