ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បើករថយន្ត​ពន្លះ​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ស្លា.ប់​ម្នាក់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ រថយន្ត​មួយ​គ្រឿង​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ឱ្យ​ស្លាប់​បុរស​ម្នាក់ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤៣​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩៤ និង​លេខ​១៩៥…

ខេត្តកំពង់ធំ ៖ រថយន្ត​មួយ​គ្រឿង​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ឱ្យ​ស្លាប់​បុរស​ម្នាក់ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤៣​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩៤ និង​លេខ​១៩៥ ចំណុច​ខាងកើត​គល់​ស្ពាន​៣០ កញ្ញា ក្នុងភូមិ​សាន​គរ​(​ខ​) ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​សាញ់ សឿ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​សង្គម ឃុំ​ដំរី​ស្លាប់ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ ១B-៦១៦៨ ។ រីឯ​អ្នកបើកបរ​រថយន្ត​ឈ្មោះ​រិ​ន ឈ័​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​ជនជាតិ​ចិន មាន​អាសយដ្ឋាន​នៅផ្ទះ​លេខ​៦២ ផ្លូវ​លេខ​៦០ សង្កាត់​តា​ទុង ក្រុង​ស៊ិ​ន​យ៉ាង ខេត្ត​លែ​វ​មី​ញ ប្រទេស​ចិន កាន់​លិខិតឆ្លងដែន G58660610 ចុះ​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១២ ផុតកំណត់​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២២ បច្ចុប្បន្ន​មក​ស្នាក់​នៅ​ភូមិ​ត្រពាំង​សេះ ឃុំ​គោក​ចក ក្រុង​សៀមរាប ខេត្តសៀមរាប ។ ចំណែក​រថយន្ត​ម៉ាក​ស៊ី​ណា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២A-៥៨១៨​។តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​បើកបរ​ផ្លូវត្រង់​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បើកបរ​ក្នុង​ល្បឿន​លឿន​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​ពេល​បើក​ឆ្លងកាត់​ផ្លូវ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​បត់​ឆ្វេង ខ្វះ​ការ​ប្រុង​ប្រយ័​ត្ន​ បណ្តាល​អោយ​បុរស​ម្នាក់​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។​ ចំណែក​អ្នកបើកបរ​រថយន្ត​ដែល​ជា​ជនជាតិ​ចិន​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយរួម​​ជាមួយនឹង​វត្ថុ​តាង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ