ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទាន់​ដឹង​អី​ផង ក្រុម​ជម្រើសជាតិ​អង់គ្លេស​នាំ​គ្នា​ជប់លៀង​យ៉ាង​រំភើយ

5 ឆ្នាំ មុន

គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Southgate បានជប់លៀងឱ្យកីឡាករកូនក្រុមរបស់ខ្លួននៅឯសណ្ឋាគារ Repino Hotel ដើម្បីអបអរជ័យជម្នះឆ្លងទៅវគ្គ១៦ក្រុម ។ ទន្ទឹមគ្នានេះដែរលោក Southgate បានជំរុញទឹកចិត្តដល់វីរបុរសទាំងអស់ក្នុងក្រុមរបស់លោកដែលមានរហស្សនាមថា…

គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Southgate បានជប់លៀងឱ្យកីឡាករកូនក្រុមរបស់ខ្លួននៅឯសណ្ឋាគារ Repino Hotel ដើម្បីអបអរជ័យជម្នះឆ្លងទៅវគ្គ១៦ក្រុម ។ ទន្ទឹមគ្នានេះដែរលោក Southgate បានជំរុញទឹកចិត្តដល់វីរបុរសទាំងអស់ក្នុងក្រុមរបស់លោកដែលមានរហស្សនាមថា «តោកំណាច»ថា ត្រូវបញ្ចប់ភារកិច្ចចុងក្រោយគឺកម្ទេចក្រុមបែលហ្ស៊ិកឱ្យហ្មត់ដូចផេះនៅក្នុងការប្រកួតជម្រុះក្នុងពូលចុងក្រោយនៅរាត្រីថ្ងៃទី ២៨ មិថុនានេះ ដើម្បីយកតំណែងបងធំក្នុងតារាងពូលG ឱ្យបាន ។

ក្លាយជាគ្រូបង្វឹកឱ្យក្រុមឈុតធំអង់គ្លេសកាលពីឆ្នាំ២០១៦ លោក Sothgate វ័យ៤៧ឆ្នាំនិយាយថា «វាគឺជាពេលវេលាដ៏សំខាន់ជាមួយនឹងការស្តាប់តន្ត្រីពីរោះរណ្តំ និងក្រេបរសជាតិ
ស្រាបៀរប៉ុន្មានកំប៉ុង ។ ខ្ញុំរំភើបចំពោះជ័យជម្នះដែលក្រុមអង់គ្លេសកំពុងមានក្នុងដៃ ហើយនៅយប់នេះយើងនឹងសម្រេចលទ្ធផលល្អទៀតពេលប៉ះក្រុមបែលហ្ស៊ិក» ។

គួររំលឹកថា ក្រុមអង់គ្លេស និងបែលហ្ស៊ិកលែងឈឺក្បាលរឿងពិន្ទុហើយ ខណៈពួកគេមាន ៦ពិន្ទុដូចគ្នាអាចឡើងទៅវគ្គ១៦ក្រុមបានដោយងាយ តែការប្រកួតនៅថ្ងៃព្រហស្បតិ៍វេលាម៉ោង​១​រំលង​អធ្រាត្រនេះ គឺជាការបង្ហាញសមត្ថភាពថាតើនរណាជាក្រុមខ្លាំងប្រចាំពូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ