ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីករ​ទូរទស្សន៍​អេ​ហ្ស៊ី​ប​គាំងបេះដូង​ស្លា.ប់​ក្រោយ​ក្រុម​ជម្រើសជាតិខ្លួនចាញ់អា​រ៉ា​ប៊ី​សា​អូឌីត

5 ឆ្នាំ មុន

ពិធីករទូរទស្សន៍​អេ​ហ្ស៊ី​ប លោក Abdrahim Mohammend Negma បាន​គាំងបេះដូង​ ស្លាប់​ក្រោយ​ដឹង​លទ្ធផល​ក្រុម​អេ​ហ្ស៊ី​ប​ចាញ់​ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត ២-១ នៅWorld Cup ។…

ពិធីករទូរទស្សន៍​អេ​ហ្ស៊ី​ប លោក Abdrahim Mohammend Negma បាន​គាំងបេះដូង​
ស្លាប់​ក្រោយ​ដឹង​លទ្ធផល​ក្រុម​អេ​ហ្ស៊ី​ប​ចាញ់​ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត ២-១ នៅWorld Cup ។

អតីត​គ្រូបង្វឹក​ក្លិប​អេ​ហ្ស៊ី​ប Zamalek FC លោក Negma ដែលធ្វើជាអ្នកអត្ថាធិប្បាយឱ្យប៉ុស្ដិ៍ទូរ​ទស្សន៍អេហ្សុីបពេលមានការផ្សាយផ្ទាល់​ពី​ការ​ប្រកួត​រវាង​ក្រុម​អេ​ហ្ស៊ី​ប​ និង​អា​រ៉ា​ប៊ី​សា​អូឌីត​ រូបនេះ ស្រាប់តែជំងឺបេះដូងលោកធ្វើទុក្ខ​ភ្លាម​ៗ​បន្ទាប់​ពី​ក្រុម​អេ​ហ្ស៊ី​ប​ចាញ់ ២-១ នៅ​ក្នុងការ​ប្រកួតជុំ​ទី​៣ចុងក្រោយ​នៅ World Cup ។

បន្ទាប់​ពី​ហេតុការណ៍​នេះ​កើតឡើង ​រូប​លោក​ត្រូវ​បាន​គេបញ្ជូន​ទៅ​កាន់​មន្ទី​រពេទ្យ​ដើម្បីសង្គ្រោះ
តែពេលទៅដល់គ្រូពេទ្យ​ប្រាប់ថាគាត់​ស្លាប់​បាត់ទៅហើយ ។ ចាត់ទុកជា​ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​មួយ​សម្រាប់​ក្រុម​ជម្រើសជាតិអេ​ហ្ស៊ី​ប ​ស្រប​ពេល​កីឡាករ​ទាំងអស់​រួម​ទាំង​គ្រូបង្វឹក​សុទ្ធតែ​ប៉ះទង្គិច​ផ្លូវចិត្ត​ខ្លាំង​ក្រោយ​ទទួលលទ្ធផល​ចាញ់​ទាំង​បី​ប្រកួតក្នុងព្រឹត្តិការណ៍ World Cup ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ