ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់ស្កាត់​កុំឱ្យ​រោគ​ឥស្សា​ចូល​យាយី​ក្នុង​ចិត្ត

5 ឆ្នាំ មុន

ព្រះ​សម្ពុទ្ធ​លោក​បាន​ដាក់​មុទិតា​ជា​គោល​ទី​៣​នៃ​ព្រហ្ម​វិហារធម៌​នេះ​សម្រាប់​ឱ្យ​អ្នកដឹកនាំ​ចម្រើន ភាវនា ទន្ទេញ និង​ប្រព្រឹត្ត​ឱ្យ​បាន​ជាប់​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ការពារ​កុំឱ្យ​រោគ​ឥស្សា ច្រណែន ឈ្នានីស​ចូល​មក​យាយី​ក្នុង​សន្តាន​ចិត្តបាន​។ បើសិនជា​វា​ចូល​មក​យាយី​ហើយ ប្រាកដជា​លំបាក​ក្នុង​ការ​ព្យាបាល​ណាស់ ។​…

ព្រះ​សម្ពុទ្ធ​លោក​បាន​ដាក់​មុទិតា​ជា​គោល​ទី​៣​នៃ​ព្រហ្ម​វិហារធម៌​នេះ​សម្រាប់​ឱ្យ​អ្នកដឹកនាំ​ចម្រើន ភាវនា ទន្ទេញ និង​ប្រព្រឹត្ត​ឱ្យ​បាន​ជាប់​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ការពារ​កុំឱ្យ​រោគ​ឥស្សា ច្រណែន ឈ្នានីស​ចូល​មក​យាយី​ក្នុង​សន្តាន​ចិត្តបាន​។ បើសិនជា​វា​ចូល​មក​យាយី​ហើយ ប្រាកដជា​លំបាក​ក្នុង​ការ​ព្យាបាល​ណាស់ ។​

ទឹកចិត្ត​រាស្ត្រប្រជា​គេ​មិន​ដែល​ទុក​ឱ្យ​មនុស្ស​មាន​ជំងឺផ្លូវចិត្ត​ធ្វើ​ជា​ប្រមុខ​នាំ​គេ​ទៅ​រក​សេចក្តី​លំបាក​ឡើយ បើ​មិនឆាប់​ក៏​យូរ គង់​នឹង​ត្រូវ​បាន​ទម្លាក់​ជា​មិន​ខាន ទោះ​ការ​ទម្លាក់​នោះ​ដោយ​សន្តិវិធី ឬ​ដោយ​គ្រឿង​អាវុធ​ក្តី​។ ព្រោះ​មនុស្ស​យើង ទី​១-​ចង់​រស់​ដោយ​សុខ​សប្បាយ ២-​ចង់​មាន​សេរីភាព ដើម្បី​ជ្រើសរើស​ដំណើរ​ជីវិត​របស់​ខ្លួន ៣-​ចង់​មាន​ឥស្សរភាព គឺ​ភាព​ជា​ធំ​លើ​ចិត្តគំនិត​របស់​ខ្លួន និង​ជីវិត​របស់​ខ្លួន មិន​ចង់ឱ្យ​អ្នក​ណា​ត្រួតត្រា​ជិះជាន់​រហូត​បាន​ទេ និង​៤-​ចង់​រស់​ជា​មនុស្ស និង​មាន​លក្ខណៈ​ជា​មនុស្ស​ជាមួយ​គ្នា ។

ជា​ធម្មជាតិ មនុស្ស​មិន​ចង់ឱ្យ​ឥស្សា​ការ​ច្រណែនឈ្នានីស​គ្នា​កើត​មាន​ទេ ក៏​ដូច​ជា​មនុស្ស​មិន​ចង់ឱ្យ​មាន​រោគ​ឥស្សា​នេះ​ចូល​មក​បៀតបៀន​ក្នុង​រាង​កាយ​គេ​ដែរ ដោយហេតុ​ថា អ​រោ​គ្យា បរមា លា​ភា ការ​មិន​មាន​រោគ គឺជា​លាភ​ដ៏​ឧត្តម​បំផុត ។