ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ី ហ្សិ​ន​យ៉ា ឱ្យ​ស្វាមី​ទៅ​ឃើញផ្ទាល់​កុំឱ្យ​ប្រចណ្ឌ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​ក្រុង​ពលី​ភាពយន្ត​រឿង​«​វិញ្ញាណ​កង់​សា​គួ​»​របស់​ផលិតកម្ម  កាល​​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ តារា​សម្តែង​អ្នក​នាង​ម៉ី ហ្សិ​ន​យ៉ា បាន​បណ្ដើរ​ស្វាមី​ទៅ​ជាមួយ​ខណៈ​លេចលឺ​ថា​ ស្វាមី​តែងតែ​ប្រចណ្ឌ ហើយ​ចង់​ឲ្យ​នាង​បោះបង់​អាជីព​សិល្បៈ ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​ក្រុង​ពលី​ភាពយន្ត​រឿង​«​វិញ្ញាណ​កង់​សា​គួ​»​របស់​ផលិតកម្ម  កាល​​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ តារា​សម្តែង​អ្នក​នាង​ម៉ី ហ្សិ​ន​យ៉ា បាន​បណ្ដើរ​ស្វាមី​ទៅ​ជាមួយ​ខណៈ​លេចលឺ​ថា​ ស្វាមី​តែងតែ​ប្រចណ្ឌ ហើយ​ចង់​ឲ្យ​នាង​បោះបង់​អាជីព​សិល្បៈ ។

នេះ​ជា​ការ​បង្ហាញខ្លួន​រួម​គ្នា​ជា​លើក​ទី​១ សម្រាប់​កម្មវិធី​សិល្បៈ បន្ទាប់​ពី​គូ​ស្វាមី ភរិយា​នោះ​ត្រូវ​គេ​ដឹ​ថា មាន​ជម្លោះ​ជាមួយ​គ្នា​ខ្លាំង​អំឡុង​ពេល​មុន ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា និង​គំរាមកំហែង​គ្នា​ផង ។

អ្នក​នាង ម៉ី ហ្សិ​ន​យ៉ា អះអាង​ថា ក្រោយ​ពេល​ត្រូវរ៉ូវ​គ្នា​វិញ ស្វាមី​បាន​ប្ដូរ​ជំហរ​លែង​ឲ្យ​នាង​​បញ្ចប់ជីវិត​សិល្បៈ​ដូច​មុន​ទៀត​ហើយ ។ មិនតែប៉ុណ្ណោះ​ថែម​ទាំង​លើកទឹកចិត្ត​នាង​ទៀត​ផង ។ ដូច្នេះ​ហើយ​ទើប​ពេល​នាង​ចូលរួម​ក្នុង​ពិធី​ក្រុង​ពលី​ដោយ​ឲ្យ​ប្ដី​ជូន​មក ។ ក្នុង​ពេល​នោះ​ស្វាមី​នាង​បាន​ថតរូប​រួម​គ្នា​ជាមួយ​នាង និង​មិត្ត​សិល្បៈ​មួយ​ចំនួន ។

អ្នក​នាង​ម៉ី ហ្សិ​ន​យ៉ា និយាយ​ថា «​ស្វាមី​របស់ខ្ញុំ​ចាប់ផ្ដើម​យល់​ពី​ការ​ប្រឹងប្រែង​របស់​នាង​ខ្ញុំ​ខុស​ប្លែក​ពី​មុន ទើប​នាង​ខ្ញុំ​សប្បាយចិត្ត ហើយ​ព្រម​ឲ្យ​ខ្ញុំ​ត្រលប់​មក​ចាប់​ការ​សម្ដែង​ជា​ថ្មី ដោយ​នាង​ខ្ញុំ​រំពឹង​ថា ​បន្ទាប់​ពី​បាន​បង្ហាញខ្លួន​ក្នុង​ពិធី​ក្រុង​ពលី​រឿង​ «​វិញ្ញាណ​កង់​សា​គួ» ​ដែល​ជា​ស្នាដៃ​របស់​ផលិតកម្ម​ធំ​មួយ​នេះ​នឹង​ធ្វើ​ឲ្យ​នាង​ខ្ញុំ​មាន​ការងារ​សម្ដែង​លេចធ្​លោ​ជា​ថ្មី» ។

អ្នក​នាង​ម៉ី ហ្សិ​ន​យ៉ា បន្ត​ថា «ខ្ញុំសប្បាយចិត្ត​ដែល​បាន​បង្ហាញមុខ​នៅ​ក្នុង​ថ្ងៃ​នោះ ហើយ​មាន​ការ​ស្វាគមន៍​ពី​អ្នកសិល្បៈ ដោយ​តាម​គម្រោង​នាង​ខ្ញុំ​នឹង​ទទួល​ការងារ​ថត​រឿង ដោយ​​មាន​ប្ដី​មក​ជាមួយ​ក្នុង​ពេល​បន្តបន្ទាប់ ដើម្បី​ឲ្យ​ប្ដី​បានឃើញ​កាន់តែ​ច្បាស់​ថា ​នាង​ខ្ញុំ​នៅ​ក្នុង​សិល្បៈ មិន​មាន​អ្វី​ដែល​គួរ​ឲ្យ​ប្រច័ណ្ឌ​នោះ​ឡើយ »។

ស្វាមី​នឹង​មក​លើកទឹកចិត្ត​នាង​ខ្ញុំ​តែ​ពេលទំនេរ​ពី​ការងារ តែ​នាង​ខ្ញុំ​ចង់​ឲ្យ​ស្វាមី​មក​តាម​បែប​នេះ​ឲ្យ​បានជា​ប្រចាំ ជា​ពិសេស​នៅ​ពេល​ដែល​នាង​ខ្ញុំ​ចេញ​ថត ឆ្ងាយ​ៗ និង​យប់​ជ្រៅ។  សប្បាយចិត្ត​បំផុត​ដែល​បាន​បង្ហាញមុខ​ជាមួយ​ស្វាមី ដោយសារ​ខ្ញុំ ក៏​មិន​ចង់​លាក់លៀម​មុខមាត់​ស្វា​មីនោះ​ដែរ ដើម្បី​ឲ្យ​ស្វាមី​កាន់តែ​មាន​ទំនុកចិត្ត »​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ