ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​មិន​អស់​ឡាន​ដឹកឈើ​ក្រហម​ចេញពី​ផ្លូវ​ជាតិលេខ​៧៨

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ រថយន្ត​សាំង​យ៉ុ​ង​ចំនួន​៣​គ្រឿង​ត្រូវ​បាន​រឹបអូស​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​គ្រា​ព្យាយាម​គេច​ពី​កម្លាំង​សមត្ថកិច្ច​​ត្រួតពិនិត្យ​រក​លិខិត​អនុញ្ញាតិ​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។…

ខេត្តស្ទឹងត្រែង ៖ រថយន្ត​សាំង​យ៉ុ​ង​ចំនួន​៣​គ្រឿង​ត្រូវ​បាន​រឹបអូស​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​គ្រា​ព្យាយាម​គេច​ពី​កម្លាំង​សមត្ថកិច្ច​​ត្រួតពិនិត្យ​រក​លិខិត​អនុញ្ញាតិ​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​អោយ​ដឹង​ថា រថយន្ត​ខាងលើ​បាន​ព្យាយាម​គេច​ពី​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ព្រមទាំង​ព្យាយាម​គៀ​រថយន្ត​ក្រុម​សមត្ថកិច្ច និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផង ។

ប្រភព​ដដែល​បន្ត​ថា ដោយសារ​តែ​ការ​ហៅ​អោយ​ឈប់​ដើម្បី​ត្រួតពិនិត្យ​លើ​ការ​ដឹក​ជញ្ជូន​ឈើ​ហើយ​ពួក​គេ​មិន​ព្រម​ឈប់ និង​រារាំង​កម្លាំង​សមត្ថកិច្ច​ថែម​ទៀត​នោះ​ទើប​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រួម​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង​សម្រេច​ប្រដេញ​រហូត​ដល់​គោលដៅ​ចរាចរ​និង​សុំ​កម្លាំង​ចរាចរ​ស្ទាក់​ទើប​បង្ក្រាប​ចាប់​បាន​ចំនួន​៣​គ្រឿង ។

មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង​បាន​បញ្ជាក់​ថា រថយន្ត​ខាងលើ​បាន​ផ្ទុក​ឈើ​អារ​ប្រភេទ​លេខ​២​​ចេញពី​ភូមិសាស្ត្រ​ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន លើ​កំណាត់​ផ្លូវជាតិ​ជាតិលេខ​៧៨​ឆ្លង​ការ​ចំណុច​ផ្លូវ​​បំបែ​ល​អូរ​ពង់​មាន់​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង បន្ត​លើ​កំណាត់​ផ្លូវជាតិ​លេខ​​​៧​ឆ្ពោះទៅ​កាន់​ខេត្តក្រចេះ​តែ​ដោយសារ​ការ​ដឹក​ជញ្ជូន​ពុំ​លិខិត​អនុញ្ញាតិ​ទើប​កម្លាំង​នគរ​បាល​​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រួម​សហការ​ជាមួយ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​បារាស​កម្លាំង​​នគរបាល​ចរាចរ​ជើង​គោក​ស្ទាក់​ចាប់​បាន​នៅ​ចំណុច​ក្បែ​ស្ថានីយ៍​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧​ភូមិ​​រា​ជានុ​កូ​ល ។

មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ដដែល​បន្ត​ថា រថយន្ត​ដែល​រង​ការ​បង្ក្រាប​រឹបអូស​ខាងលើ​ជា​ប្រភេទ​សាំង​​យ៉ុ​ង​ចំណុះ​១៥​កៅអី​ផ្ទុក​ឈើ​អារ​ប្រភេទ​លេខ​២​លើ​រថយន្ត​ប្រមាណ​ជា​ជាង​២​ម៉ែត្រគូប​ក្នុង​មួយ​​រថយន្ត ។ ក្រោយ​ការ​បង្ក្រាប​កម្លាំង​សហការ​បាន​នាំ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹង​ត្រែង​​ធ្វើ​កំណត់ហេតុ​ប្រគល់​ទទួល រួម​នឹង​នាំ​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​ដើម្បី​​បន្ត​នីតិវិធី​ស្តី​ពី​ច្បាប់​ព្រៃឈើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ