ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តន្ត្រីករ និង​អ្នកចម្រៀង២ខេត្តប្រឆាំងថៅកែ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តន្ត្រីករ​នៅ​ខេត្តកំពង់ចាម និង​កំពង់ស្ពឺ​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​​ថៅកែ​វង់ភ្លេង​ដែល​តម្រូវ​ឲ្យ​ពួក​គេ​ប្រគំ​ក្រោយ​ពេល​ហែ​ជំនូន​ក្នុង​ពិធី​មង្គលការ​បន្ថែម​ទៀត ខុស​ពី​ធម្មតា​ប្រគំ​តែ​ពេល​ទទួលភ្ញៀវ​ជប់លៀង​ប៉ុណ្ណោះ ។ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពួក​គេ​ចំពោះ​ការ​បន្ថែម​ការ​ប្រគំ​បែប​នោះ ។ បើ​យោង​តាម​សារ​ដែល​បង្ហោះ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ដោយ​តំណាង​សិល្បករ សិល្ប​ការិនី…

រាជធានី​ភ្នំពេញ ៖ តន្ត្រីករ​នៅ​ខេត្តកំពង់ចាម និង​កំពង់ស្ពឺ​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​​ថៅកែ​វង់ភ្លេង​ដែល​តម្រូវ​ឲ្យ​ពួក​គេ​ប្រគំ​ក្រោយ​ពេល​ហែ​ជំនូន​ក្នុង​ពិធី​មង្គលការ​បន្ថែម​ទៀត ខុស​ពី​ធម្មតា​ប្រគំ​តែ​ពេល​ទទួលភ្ញៀវ​ជប់លៀង​ប៉ុណ្ណោះ ។ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពួក​គេ​ចំពោះ​ការ​បន្ថែម​ការ​ប្រគំ​បែប​នោះ ។

បើ​យោង​តាម​សារ​ដែល​បង្ហោះ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ដោយ​តំណាង​សិល្បករ សិល្ប​ការិនី តន្ត្រីករ ឈ្មោះ​និល ច័ន្ទ​រតនា និង​បាន​ចែកចាយ​ដោយ​អ្នក​នាង​ខាត់ សុ​ឃី​ម នោះ​ឲ្យ​ថា «​យើងខ្ញុំ​ជា​សិល្បករ សិល្ប​ការិនី ជា​តន្ត្រីករ ផ្នែក​តន្ត្រីសម័យ ដែល​រស់នៅ​ក្នុង​ខេត្ត​កំពង់ចាម​និង​មក​ពី​បណ្តា​ខេត្ត​នានា ដែល​គេ​បាន​ជួល​ទៅ​បម្រើ​ការ​សិល្បៈ នៅ​ក្នុង​ខេត្តកំពង់ចាម កំពុង​តែ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព​នៃ​អាយុជីវិត​របស់​ពួក​ខ្ញុំ ។

មូលហេតុ​គឺ​៖ គ្រប់​ថៅកែ​ក្រុម​តន្ត្រីសម័យ​ទាំងអស់​នៅ​ក្នុង​ខេត្តកំពង់ចាម តែងតែ​ប្រឡង​ប្រណាំង​គ្នា​ដោយ​ចង់បាន​ការ​ចំណេញ​ច្រើន និង​ចង់បាន​ភាព​ល្បីឈ្មោះ និង​រោង​លេង​ច្រើន ដោយ​ចាប់ផ្តើម​ឲ្យ​អ្នកភ្លេង អ្នកចម្រៀង​សម័យ ត្រូវ​ចាប់​ប្រគំ​នៅ​វេលា​ម៉ោង​៧​ព្រឹក ដើម្បី​ទទួល​ក្នុង​កម្មវិធី​ហែ​កំណត់​កូនកំលោះ​ចូល​រោងការ ដែល​ខុស​ពី​ទំនៀមទម្លាប់​ខ្មែរ​បុរាណ​ដែល​គេ​តម្រូវ​ឲ្យ​តែ​ផ្នែក​តន្ត្រីបុរាណ​ជា​អ្នក​ប្រគំ​ដង្ហែ​កូនកំលោះ​ប៉ុណ្ណោះ ។

មូលហេតុ​ដូច​បាន​ជម្រាប​ខាងលើ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​យើងខ្ញុំ​ត្រូវ​ចេញ​ដំណើរ​មិន​ថា​ថ្ងៃ ឬ​យ​ប់​ម៉ោង​ប៉ុន្មាន​ក៏​ដោយ គឺ​ត្រូវ​ទៅ​រៀបចំ​ឆាក​ឲ្យ​ទាន់​វេលា​ហែ​កំណត់​ជា​កំហិត ដូច្នេះ​​វា​បាន​ធ្វើ​ឲ្យ​រង​ការ​ប៉ះពាល់​ជា​ច្រើន ដូច​ជា អត់ងងុយ សម្រាក​មិន​គ្រប់គ្រាន់ ព្រោះ​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវ​មិន​ថា​ជិត​ឆ្ងាយ គ្រោះថ្នាក់​ចរាចរ​បណ្តាល​មក​ពី​តៃកុង​ប្រញាប់ តៃកុង​អត់ងងុយ ខ្យល់គរ​ស្លាប់ ហើយ​អ្នកខ្លះ​ឈាន​ដល់​ការ​ប្រើប្រាស់​គ្រឿងញៀន​ដែល​វា​អាច​ជួយ​មិន​ឲ្យ​ដេក​លក់​បាន និង​មាន​មូលហេតុ ផ្សេង​ៗ​ទៀត​ដែល​យើងខ្ញុំ​រៀបរាប់​មិន​អស់ ។

យើងខ្ញុំ​សុំ​សំណូមពរ​ពី​លោក​គណៈ​អភិបាលខេត្ត​កំពង់ចាម មេត្តា​ជួយ​បញ្ចប់​នូវ​កំហុស​ឆ្គង​របស់​ថៅកែ​ភ្លេង​ទាំង​អស់នេះ​ផង គឺ​សុំ​ឲ្យ​លោក​គណៈ​អភិបាល​ចេញ​លិខិត​បង្គាប់​ជូន​លោក​ចៅហ្វាយស្រុក លោក​មេឃុំ លោកនាយ​ប៉ុស្តិ៍ ឲ្យ​ចុះ​ជូនដំណឹង​មិន​ឲ្យ​មានការ​ប្រគំ​តន្ត្រីសម័យ​ទទួល​ហែ​កំណត់ពេល​ព្រឹក​ជា​ដាច់ខាត ហើយ​ជា​ពិសេស​សុំ​ជូនដំណឹង​ដល់​លោក​ថៅកែ​ភ្លេងសម័យ​ឲ្យ​បានដឹង គ្រប់​ៗ​ផង ។ សង្ឃឹមថា​លោក​គណៈ​អភិបាល​បាន​ជ្រាប និង​យល់ព្រម​តា​សំណូមពរ​យើងខ្ញុំ​ដោយ​អនុគ្រោះ »​។

តារា​កំប្លែង​នាយ​ក្រូច បាន​ឲ្យ​ដឹង​ថា ថៅកែ​វង់ភ្លេង​មួយ​រូប​ក្នុង​ខេត្តកំពង់ស្ពឺ មាន​ក្រុម​តន្ត្រី ២៨០ វង់​ជាង ទូ​ទាំង​ប្រទេស គ្រោង​ធ្វើ​លិខិត​មួយ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​លុប​បំបាត់​ការ​លេង​ភ្លេងសម័យ​ពេល​ព្រឹក​ក្នុង​កម្មវិធី​ហែ​កំណត់ ព្រោះ​ខុស​ពី​ប្រពៃណី​ខ្មែរ និង​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​តែ​ការ​ខំ​ទៅ​ឲ្យ​ទាន់​កម្មវិធី​ទាំង​យប់​ទាំង​មិន​បាន​ដេក​ពួន ។

នាយ​ក្រូច​បញ្ជាក់​ថា លិខិត​នោះ​នៅ​មិន​ទាន់​ឯកភាព​គ្នា​ទាំងស្រុង​នៅឡើយ​ទេ ដោយ​ក្រុម​របស់​លោក​គ្រោង​ប្រជុំ​គ្នា​នៅ​ដើមខែ​កក្កដា ដើម្បី​សម្រេច​ដាក់​ទៅ​ជូន​ស្ថាប័ន​ពាក់​ព័ន្ធ ឬ​ធ្វើ​សន្និសីទកាសែត​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ