ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​ថា របាយការណ៍​HRW​មាន​បំណង​ញុះញង់​មិន​សម​ហេតុផល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​បាន​ចេញ​ថ្លែងការណ៍​ប្រតិកម្ម​របាយការណ៍​របស់​អង្ក​ការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា HRW មាន​បំណង​ញុះញង់​មិន​សម​ហេតុផល និង​គ្មាន​មូលដ្ឋាន ។ ការ​ប្រតិកម្ម​របស់​ក្រសួងការពារជាតិ បន្ទាប់​ពី​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ចេញផ្សាយ​របាយការណ៍​មួយ​ដោយ​ចោទប្រកាន់​មន្ត្រីជាន់ខ្ពស់​ចំនួន​១២​រូប​នៃ​កងកម្លាំងប្រដាប់អាវុធ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​បាន​ចេញ​ថ្លែងការណ៍​ប្រតិកម្ម​របាយការណ៍​របស់​អង្ក​ការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា HRW មាន​បំណង​ញុះញង់​មិន​សម​ហេតុផល និង​គ្មាន​មូលដ្ឋាន ។ ការ​ប្រតិកម្ម​របស់​ក្រសួងការពារជាតិ បន្ទាប់​ពី​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ចេញផ្សាយ​របាយការណ៍​មួយ​ដោយ​ចោទប្រកាន់​មន្ត្រីជាន់ខ្ពស់​ចំនួន​១២​រូប​នៃ​កងកម្លាំងប្រដាប់អាវុធ​កម្ពុជា ជា​មនុស្ស​បាតដៃ​កខ្វក់​ក្នុង​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា ។

យ៉ាងណា​ក្តី​ក្រសួងការពារជាតិ​បាន​សេចក្តី​ថ្លៃ​ង​ការណ៍​នៅ​ថ្ងៃ​ទី​២៨ មិថុនា ឆ្នាំ​២០១៨ ដោយ​បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ដែ​លេ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៨ មិថុនា ជា​ការ​បំភ្លៃ​ការ​ពិត​មាន​បំណង​ញុះញង់​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​មិន​សម​ហេតុផល​មក​លើ​មន្ត្រីជាន់ខ្ពស់​១២​រូប​នៃ​កង​ប្រដាប់​អាវុធ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ថ្លែងការណ៍​បាន​គូសបញ្ជាក់​ថា​«​ការ​ប្រឌិត​របាយការណ៍​បែប​ឆ្កួត​លីលា​របស់​ក្រុម​នេះ គឺជា​ការ​រំលោភ​បំពាន​ម្តង​ហើយ​ម្តងទៀត មក​លើ​អធិបតេយ្យភាព ឯករាជ្យ​ភាព និង​នីតិរដ្ឋ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បម្រើ​នយោបាយ​ទុច្ចរិត​របស់​ជនបរទេស​មួយ​ចំនួន និង​ក្រុម​អ្នកនយោបាយ​ក្បត់ជាតិ​ដែល​បាន​ប៉ុនប៉ង​បង្កើត​បដិវត្តន៍​ពណ៌ បំផ្លិចបំផ្លាញ​ដល់​សន្តិភាព និង​សេចក្តីសុខ​របស់​ជន​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​បើ​ទោះបីជា​ផែនការ​បដិវត្តន៍​ពណ៌​នេះ​បាន​បរាជ័យ​រហូត​ដល់​មានការ​ចាប់ខ្លួន​មេខ្លោង​រួច​ហើយ​ក៏​ដោយ​ក៏​ក្រុម​នេះ​ខ្លះ​នៅ​មិន​ទាន់​បោះបង់​ចោល​គំនិត​បំផ្លិចបំផ្លាញ​ជាតិ​កម្ពុជា នៅឡើយ​» ។

ក្រសួងការពារជាតិ​ប្រកាស​ច្រានចោល​ទាំង​ស្រុក​មិន​ទទួលយក​ដាច់ខាត​ចំពោះ​ការ ចោទប្រកាន់​នៃ​របាយការណ៍​ដែល​បង្កប់​ឧបាយកល​ពិសពុល​របស់​ក្រុម​ដែល​ហៅ​ថា​អ ង្គ ការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នេះ ។ ជាមួយ​គ្នា​នោះ​ដែរ​ក្រសួងការពារជាតិ​បាន​អំពាវនាវ​ដល់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រឌិត​របាយការណ៍​ដែល​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​មក​លើ​ថ្នាក់ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ​កម្ពុជា​យ៉ាង​អយុត្តិធម៌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ