ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងឆ្ងល់​ ម្តេច​អ្នក​ជួបគ្រោះថ្នាក់នេះ​មានរបស់ទាំងនេះ?

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ដោយសារ​តែ​ការ​បើកបរ​បំពាន​ច្បាប់​ចរាចរ​ណ៍​ក្នុង​ល្បឿន​លឿនផង ​បណ្តាល​ឱ្យ​​​កើតទៅ​ជា​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​​ ហើយ​អ្ន​ជិះ​​ម៉ូតូ​​​២​នាក់​បាន​រង​របួសធ្ងន់ និង​ធ្លាយ​ចេញ​នូវ​រឿង​ដែល​គេ​នឹក​ស្មាន​មិន​ដល់​មួយទៀត គឺ​សមត្ថកិច្ច​បាន​រក​​ឃើញ​កាំភ្លើង​ជ័រ​មួយ​ដើម​នៅ​ក្នុង​កែបម៉ូតូទៅវិញ  ​។ ​ហេតុការណ៍​នេះ  ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​…

ខេត្ត​ព្រៃវែង ៖ ដោយសារ​តែ​ការ​បើកបរ​បំពាន​ច្បាប់​ចរាចរ​ណ៍​ក្នុង​ល្បឿន​លឿនផង ​បណ្តាល​ឱ្យ​​​កើតទៅ​ជា​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​​ ហើយ​អ្ន​ជិះ​​ម៉ូតូ​​​២​នាក់​បាន​រង​របួសធ្ងន់ និង​ធ្លាយ​ចេញ​នូវ​រឿង​ដែល​គេ​នឹក​ស្មាន​មិន​ដល់​មួយទៀត គឺ​សមត្ថកិច្ច​បាន​រក​​ឃើញ​កាំភ្លើង​ជ័រ​មួយ​ដើម​នៅ​ក្នុង​កែបម៉ូតូទៅវិញ  ​។

ហេតុការណ៍​នេះ  ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ និង​២៥​នាទីព្រឹក​ថ្ងៃ​ទី​២៨ ​មិថុនា ស្ថិត​នៅ​ចំណុច​ខាងត្បូង​ ឈាង​ខាងកើត​រង្វង់​មូល​ផ្កាឈូក ​​ក្នុងភូមិ​លេខ​3 សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង​ ។ សមត្ថកិច្ច​បាន​​ឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​ណ៍​​នេះ គឺ​បង្ក​ឡើង​ដោយ​​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​​ពី ពណ៌​.ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FQ-0770 បើកបរ​​ដោយ​ឈ្មោះរ​ត្ន័ ធី​ឡែ​ន ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជើង​ទឹក សង្កាត់​ជើង​ទឹក ក្រុង​ព្រៃវែង ​។

ដោយប្រើប្រាស់​​​ល្បឿន​លឿន​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​មក​ដល់​​ចំណុច​កើតហេតុ​ ជា​ចំណុច​រង្វង់​មូលក៏​បាន​បុក​ពេញទំហឹង​ជាមួយ​និង​ម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត ម៉ាក​ហុងដា​C125 សេរី​ឆ្នាំ​2004 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1D7657 បើកបរ​ដោយ​ឈ្មោះ មុត ទី​ន ភេទ​ប្រុស អាយុ​49​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​លេខ​5 សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង មុខរបរ​( រត់​ម៉ូតូឌុប )​បណ្តាល​ឲ្យ​ភាគី​ទាំង​២ រង​របួសធ្ងន់​ទាំង​សងខាង ដោយ​ឈ្មោះ មុត ទី​ន ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ចំណែក​ឈ្មោះ រ​ត្ន័ ធី​ឡែ​ន សាច់ញាតិ​នាំ​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ឈ្មោះ ឡេ​ង ពី​នី រីឯ​ម៉ូតូ​ទាំង​2​គ្រឿង​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​។

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​ទៀត​នោះ គឺ​ក្រោយ​ពី​កើតហេតុ​ សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​នៅ​ក្នុង​កែបម៉ូតូ​ស្គូ​​ពី ស្រាប់តែ​ប្រទះ​ឃើញ​មាន​កាំភ្លើង​ជ័រ​មួយ​ដើម និង​ស្រោម​កាំភ្លើង​មួយ ខ្សែតី​បត់​ជា​២​ចំនួន​២​ខ្សែ និង​ដុំ​ថ្ម​ចំនួន​២៤​ដុំ ដែល​ករណី​នេះ ​ត្រូវ​បាន​លោក​វរៈសេនីយទោ នុ​ត ប៊ុ​ន​ឌឿ​ន អធិការ​នគរបាល​ក្រុង​ព្រៃវែង ប្រាប់​អោយ​ដឹង​ជា​ជំហាន​​ដំបូង​​​ថា កាំភ្លើង​ជ័រ​នេះ​ឈ្មោះ រ​ត្ន័ ធី​ឡែ​ន អាច​គ្រាន់តែ​យក​ដាក់​តាម​ខ្លួន ដើម្បី​សម្ញែង​គេឯង​ប៉ុណ្ណោះ ព្រោះ​តាម​ការ​រាយ​ការ​ណ៍​មូលដ្ឋាន ជន​នេះ​គឺជា​មុខសញ្ញា​ក្រុម​ក្មេង​ទំនើង ប៉ុន្តែ​គេ​មិន​ដែល​យក​កាំភ្លើង​នេះ​ ទៅ​ប្រព្រឹត្តិ​បទល្មើស​អ្វីមួយ​នៅឡើយ​ទេ​ ។

ទោះជា​យ៉ាងណា​ក៏​ដោយ លោក​អធិការ​បាន​បញ្ជាក់​ថា ពេល​នេះ​ឈ្មោះ រ​ត្ន័ ធី​ឡែ​ន នេះ​កំពុង​ដេក​សំរាក​ព្យាបាល​របួស​នៅ​ក្នុង​មន្ទីរពេទ្យ ដូច្នេះ​ នៅ​ពេល​បានជា​ធូរស្រាល សមត្ថកិច្ច​និង​ធ្វើការ​សាកសួរ ថា​តើ​គេ​យក​កាំភ្លើង​ជ័រ​នេះ​ដាក់​តាម​ខ្លួន មាន​គោលបំណង​អ្វី?

អត្ថបទសរសេរ ដោយ